មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (Centers for Disease Control and Prevention) បាននិយាយថា ការផ្លាស់ប្តូររបៀបរស់នៅ គឺជាគន្លឹះដ៏សំខាន់ ក្នុងការគ្រប់គ្រងសម្ពាធឈាមរបស់អ្នក។ តាមរយៈការរក្សាសម្ពាធឈាមឱ្យបានល្អ អ្នកអាចបន្ថយហានិភ័យផលប៉ះពាល់ នៃជំងឺលើសឈាម ដែលរួមមានការកើនឡើងហានិភ័យ នៃជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ ដើម្បីគ្រប់គ្រងសម្ពាធឈាមរបស់អ្នក មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (Centers...
តើអ្នកពិតជាចង់បន្ថយហានិភ័យ នៃជំងឺដាច់សរសៃឈាម ខួរក្បាលមែនដែរឬទេ? ការណែនាំថ្មីពីពីសមាគមន៍ជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល (ស្ត្រូក) អាមេរិចបានជម្រុញយ៉ាងខ្លាំងថា របៀបនៃការរស់នៅ គឺជារឿងសំខាន់បំផុត។ ការណែនាំថ្មីផ្តល់ដំបូន្មានឲ្យមនុស្សម្នា ធ្វើលំហាត់ប្រាណ រក្សាសម្ពាធឈាម និងញ៉ាំអាហារដែលល្អដល់សុខភាពដែលរួមមាន ផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ គួបជាមួយនឹងសាច់ត្រីជាដើម។ ញ៉ាំបន្លែ និងផ្លែឈើឲ្យបានគ្រប់គ្រាន់ ហើយកំណត់ ការញ៉ាំខ្លាញ់ឆ្អែត ដូចជាសាច់ក្រហម...
គ្រប់យ៉ាងដែលដាក់ ចូលមាត់ទំពារ របស់មនុស្សប្រុស អាចត្រូវបានចាត់ទុកថា មានឥទ្ធិពលទៅលើចិត្តគំនិត និងរាងកាយរបស់គេ ។ ហេតុដូច្នេះហើយ អ្នកគួរតែជ្រើសរើស អាហារទទួលទាន ដោយប្រុងប្រយ័ត្នផង ជាពិសេសអាហារណា ដែលមានជីវជាតិ និងផ្តល់មុខងារកាន់តែល្អ ដល់ប្រព័ន្ធរាងកាយទាំងអស់ផង។ ទោះបីជាយ៉ាងណាក៏ដោយ ខាងក្រោមនេះខ្ញុំសូមបង្ហាញ អំពីអាហារដែលល្អបំផុត សម្រាប់សុខភាពបុរស ដែលអ្នកអាចគិតគូរពិចារណាបាន៖ ទ្រទ្រង់ដល់សុខភាពបេះដូង ត្រីសម្បូរទៅដោយសារធាតុ...
ការរក្សាបាននូវតុល្យភាព ឬកម្រិតត្រឹមត្រូវនៃអ័រម៉ូន គឺសំខាន់ណាស់ដើម្បីរក្សាបាននូវសុខភាពល្អប្រសើរសម្រស់ស្រស់ស្អាត។អ័រម៉ូនដើរតួនាទីចាំបាច់ទាំងក្នុងការគ្រប់គ្រងអារម្មណ៍ រក្សាទម្ងន់ត្រឹមត្រូវ ទប់ស្កាត់បញ្ហាសុខភាពបន្តពូជ និងរក្សាដំណើរការមុខងារប្រក្រតីរបស់រាងកាយចៀសផុតពីបញ្ហាសុខភាពផ្សេងៗ។ ដូច្នេះហើយទើបការរក្សាបាននូវតុល្យភាពអ័រម៉ូនជាអ្វីដែលអ្នកមិនគួរធ្វេសប្រហែលមើលរំលងឡើយ។ ប៉ុន្តែធ្វើយ៉ាងណាទើបអាចរក្សាតុល្យភាពអ័រម៉ូនបាន? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងអាហារដែលជួយគ្រប់គ្រងការផលិត ក៏ដូចជាតុល្យភាពនៃអ័រម៉ូន ៖ ១. ប្រេងដូង មានផ្ទុកអាស៊ីត lauric ដែលអាចជួយព្យាបាលស្បែកនិងផ្ដល់អត្ថប្រយោជន៍រក្សាតុល្យភាពអ័រម៉ូន។ ម្យ៉ាងវិញទៀតប្រេងដូងក៏មានលក្ខណៈសម្បត្តិសម្លាប់បាក់តេរីនិងពពួកវីរុសផ្សេងៗក្នុងរាងកាយ ហើយជួយបង្កើនកម្រិតថាមពល សម្រួលការរំលាយអាហារ និងការដុតរំលាយអាហារក្នុងពេលជាមួយគ្នាផងដែរ។ ២. គ្រាប់អាល់ម៉ុន ប្រសិនស្បែករបស់អ្នកឡើងមុន ឬជាំជាញឹកញាប់ ចូរព្យាយាមរួមបញ្ចូលគ្រាប់អាល់ម៉ុនក្នុងរបបអាហារប្រចាំថ្ងៃ។ នេះក៏ព្រោះតែគ្រាប់ធញ្ញជាតិនេះបង្កើនអ័រម៉ូន adiponectin ក្នុងរាងកាយដែលទទួលខុសត្រូវចំពោះការគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាមដូច្នេះកម្រិតអាំងស៊ុយលីននឹងមានស្ថេរភាព។ ៣. ឈើអែម គ្រឿងទេសនេះអាចជួយឱ្យស្បែកភ្លឺរលោងស្រស់ថ្លា រក្សាតុល្យភាពអ័រម៉ូន...
មិនថាវាទាក់ទងនឹងការប្រឆាំងនឹងនំសូកូឡា ឬស្រាបៀរត្រជាក់ៗទេ ការប្រយុទ្ធប្រឆាំងនឹងការល្បួង អាចនិយាយបានស្រួលជាងការធ្វើ។ សមាគមន៍ចិត្តសាស្ត្រអាមេរិក (American Psychological Association) និយាយថា ប៉ុន្តែដោយsarមានគោលដៅច្បាស់លាស់ ការតាមដាន និងការអនុវត្តដោយខ្លួនឯង អ្នកអាចធ្វើឱ្យការគ្រប់គ្រងខ្លួនឯងបានប្រសើរឡើង។ សមាគមន៍ចិត្តសាស្ត្រអាមេរិក (American Psychological Association) បានណែនាំថា ៖ ប្រើវិធីសាស្រ្ត “ឃ្លាតកាយ ណាយចិត្ត”...
អាមេរិក៖ ការសិក្សាមួយ បានរកឃើញថា នៅពេលដែលកូនៗ ទទួលបានផលដំណេកយ៉ាងស្កប់ស្កល់ ធ្វើឲ្យខួរក្បាលរបស់ពួកគេ មានការផ្លាស់ប្តូរភ្លាមៗ ពីការគាំទ្រដល់ការចងចាំ ការរៀនសូត្រទៅការថែរក្សា និងជួសជុលឡើងវិញ នូវចំណុចសំខាន់មួយចំនួន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកជំនាញអាមេរិក បានរកឃើញថា ការផ្លាស់ប្តូរមុខងារកើតឡើង នៅអាយុប្រហែល២ឆ្នាំកន្លះ ជាពេលវេលា ដែលការផ្លាស់ប្តូរខួរក្បាលធំៗជាច្រើន ត្រូវបានគេដឹងថា កើតឡើងពីមុន។ សត្វភាគច្រើនត្រូវការគេង...
វិទ្យាស្ថានជាតិទឹកនោមផ្អែម និងជំងឺប្រព័ន្ធរំលាយអាហារ និងតម្រងនោមនិយាយថា ការរកមើលថាតើអាហារូបត្ថម្ភ និងព័ត៌មានហាត់ប្រាណណាដែលគួរឱ្យទុកចិត្តអាចជាការពិបាក។ ទីភ្នាក់ងារនេះបដិសេធការយល់ច្រឡំជាទូទៅទាំងនេះ ៖ នំប៉័ង ប៉ាស្តា និងអង្ករមិនចាំបាច់បំប៉នទេ។ ព្យាយាមញ៉ាំគ្រាប់ធញ្ញជាតិ ដើម្បីឱ្យមានអារម្មណ៍ថាឆ្អែត។ អ្នកមិនចាំបាច់ចៀសវាងខ្លាញ់ទាំងអស់ទេ ប្រសិនបើអ្នកព្យាយាមសម្រកទម្ងន់។ ចូរទៅរកអាហារដែលមានខ្លាញ់ដែលមានសុខភាពល្អដូចជាផ្លែបឺរ និងគ្រាប់ផ្លែឈើ។ ផលិតផលទឹកដោះគោប្រហែលជាមិនមានសុខភាពល្អប៉ុន្មាននោះទេ។ មនុស្សពេញវ័យគួរទទួលទានបីដងក្នុងមួយថ្ងៃនៃផលិតផលទឹកដោះគោមានជាតិខ្លាញ់ទាប។ សកម្មភាពរាងកាយមិនចាំបាច់មានរយៈពេលយូរទេ។ អ្នកអាចអនុវត្តសកម្មភាពខ្លីៗក្នុងមួយសប្តាហ៍។ ការលើកទម្ងន់នឹងមិនធ្វើឱ្យអ្នកមើលទៅ “សំពីងសំពោង”...
តើអ្នកធ្លាប់មានស្នាមជាំដែលពិបាកបំបាត់ឬទេ? នៅពេលដែលមានស្នាមជាំម្តងៗ វាត្រូវការរយៈពេលយូរក្នុងការបំបាត់វា ដូចនេះតើមានវិធីអ្វីខ្លះដែលអាចធ្វើឲ្យឈាមរលាយ ហើយបាត់នូវស្នាមជាំដ៏អាក្រក់មើលទាំងនោះទៅ? សំបកចេក នៅពេលដែលអ្នកមានស្នាមជាំ មិនថានៅកន្លែងណាទេ អ្នកអាចយកសំបកចេកទៅបិតពីលើស្នាមជាំនោះ ដោយមួយថ្ងៃអ្នកអាចបិតចំនួន២ទៅ៣ដង ដោយទុកមួយរយៈពេលទើបបកចេញ ឬអ្នកអាចយកសំបកចេកនោះមកម៉ាស្សាក៏បានដែរ ម្យ៉ាងទៀតអ្នកអាចបិតមុនពេលគេង ទុកដល់ពេលព្រឹកទើបបកចេញ នោះវានឹងមិនជាំខ្លាំងទៀតទេ ពណ៌របស់វានឹងប្រែជារាក់វិញហើយ។ ពងមាន់ នៅពេលដែលអ្នកមានស្នាមជាំលើសពី២៤ម៉ោង អ្នកអាចយករបស់ក្តៅៗដូចជាពងមាន់ដែលទើបនឹងស្ងោរហើយមកស្អំលើស្នាមនោះបាន ដោយបកចោលសំបក រួចរុញមករុញទៅលើស្នាមនោះ ដើម្បីឲ្យឈាមនៅកន្លែងជាំនោះដើរស្រួល...
ការគេងពិតជាសំខាន់ណាស់ ចំពោះមនុស្សគ្រប់រូប ជាពិសេសទារក បើគេមិនព្រមគេង នោះវាមិនត្រឹមតែធ្វើឲ្យអ្នកមិនអាចគេង ថែមទាំងអាចប៉ះពាល់សុខភាពកូនទៀតផង ដូចនេះអ្នកត្រូវតែស្វែងយល់ពីមូលហេតុដែលធ្វើឲ្យគេមិនគេង ជាមុនសិន ទើបងាយស្រួលធ្វើឲ្យកូនគេងលក់។ តើមានមូលហេតុអ្វីខ្លះដែលអាចធ្វើឲ្យកូន គេងមិនលក់នោះ? កត្តាបរិស្ថាន នៅពេលដែលកូនគេងនៅកន្លែងដែលមានសម្លេងថ្លង់ កូនមិនអាចគេងបានឡើយ ជាពិសេសការស្លៀកពាក់ខោអាវច្រើនពេក និងតិចពេកក៏អាចធ្វើឲ្យកូនគេងមិនលក់ដែរ ដោយសារតែនៅពេលដែលអ្នកស្លៀកពាក់ឲ្យកូនច្រើនជាន់ពេក វានឹងធ្វើឲ្យកូនមានអារម្មណ៍មួលម៉ៅ ហើយកូននឹងយំ រករឿងមិនព្រមគេងជាមិនខានឡើយ។ កត្តាបរិភោគមិនឆ្អែត មានទារកជាច្រើន...
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពី ផ្លែឈើដែលមិនអាច ទុកក្នុងទូរទឹកកក។ តើមានអ្វីខ្លះទៅ? -អ្នកមិនគួរទុកផ្លែចេកក្នុងទូរទឹកកកឡើយ ព្រោះផ្លែឈើមួយនេះប្រតិកម្ម ជាមួយនឹងសីតុណ្ហភាពទាប។ នៅពេលដែលអ្នកទុកក្នុងទូរទឹកកក នឹងធ្វើឲ្យផ្លែចេកនេះ ងាយឡើងស្នាមអ៊ុចខ្មៅ និងរលួយខ្លាំងណាស់។ ដូចនេះ អ្នកគួរតែទុកក្រៅទូរទឹកកក ទើបមិនងាយខូច។ -អ្នកមិនគួរយកផ្លែក្រូចទៅ ក្លាសេក្នុងទូរទឹកកកឡើយ ព្រោះសារធាតុខ្លាញ់ដែលមានលើ សំបកក្រូចនោះអាចជ្រាបចូល ទៅក្នុងសាច់ក្រូច ក្រោយពេលដែលអ្នកទុកក្នុងទូរទឹកកក។ ជាហេតុដែលធ្វើឲ្យផ្លែក្រូចនោះ...