អាមេរិក ៖ អ្នកក្រុមស្រាវជាវបាននិយាយថា គ្រោងឆ្អឹង របស់សត្វមួយប្រភេទ ដែលត្រូវបានគេស្គាល់ជាទូទៅថា ជា សត្វខ្លាធ្មេញពិឃាត សម័យបុរាណ នឹងត្រូវដាក់ដេញថ្លៃ នៅសប្តាហ៍ក្រោយដោយការដេញថ្លៃរំពឹងថានឹងមានតម្លៃខ្ពស់ រហូតដល់៩០,០០០ ដុល្លារឯណោះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ គ្រោងឆ្អឹងត្រូវបានរកឃើញ នៅលើកសិដ្ឋានចិញ្ចឹម សត្វមួយនៅខាងត្បូង Dakota កាលពីឆ្នាំមុនជាកម្មសិទ្ធិ របស់...
អ៊ីតាលី ៖ បុរសសម័យបុរាណ “Neanderthal”ម្នាក់ ដែលឈ្មោះថា Altamura Man ស្លាប់យ៉ាងវេទនា ដោយសារតែអត់អាហារបរិភោគ បន្ទាប់ពីធ្លាក់អណ្តូងទឹកកាលពីជាង ១៣០,០០០ ឆ្នាំមុន ក្រោយក្រុម អ្នកបុរាណ វិទ្យារកឃើញថា ធ្មេញរបស់លោកប្រើសម្រាប់ខាំ កាន់សាច់នោះគ្មានអ្វីជាប់ នឹងធ្មេញឡើយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ លោក...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ថា លោក Antonio Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (អ.ស.ប)បានថ្លែងកាលពីថ្ងៃពុធ គាត់នឹងទទួលយកការចាក់វ៉ាក់សាំងកូវីដ១៩ ជាសាធារណៈ នៅគ្រាដែលវ៉ាក់សាំង អាចមានចាក់ជូនដល់រូបគាត់ ។ លោក Guterres បានថ្លែងថា នៅពេលសួរ ថាតើ គាត់នឹងចាក់វ៉ាក់សាំងឬអត់ ហើយថាតើ...
បរទេស៖ លោក Darrell Blocker ជនជាតិស្បែកខ្មៅទំនង ជាត្រូវបានជ្រើសរើសជាប្រមុខចារកម្មអាមេរិកដោយលោកចូបៃដិន ដែលប្រធានាធិបតីជាប់ ឆ្នោតអាមេរិក ។ គាត់នឹងក្លាយជាមនុស្សស្បែកខ្មៅដំបូងគេ ដែលធ្វើជាប្រធាន CIA។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា សារព័ត៌មាន Fox News បានរាយការណ៍ជាលើកដំបូងកាលពី...
វ៉ាស៊ីនតោន៖ អនុរដ្ឋលេខាធិការ សហរដ្ឋអាមេរិកលោក Stephen Biegun បានឲ្យដឹងថា ការទូតនៅតែជាដំណើរ ការល្អបំផុត និងតែមួយគត់ ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរ កូរ៉េខាងជើង ដោយអំពាវនាវឱ្យក្រុងព្យុងយ៉ាង វិលត្រឡប់មករកកិច្ចពិភាក្សាឡើងវិញ។ លោក Stephen Biegun ដែលក្នុងនាមជាប្រេសិតនុយក្លេអ៊ែរកំពូល របស់ទីក្រុងវ៉ាស៊ីនតោន បានធ្វើការកត់សម្គាល់ក្នុងពេលធ្វើទស្សនកិច្ចមួយនៅទីក្រុងសេអ៊ូល ដោយលើកឡើងវិញនូវការចរចា ដែលមិនទាន់ចប់ជាយូរមកហើយ ជាមួយកូរ៉េខាងជើង...
សេអ៊ូល៖ ការនាំចេញរបស់កូរ៉េខាងត្បូង បានកើនឡើង ២៦,៩ ភាគរយធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ក្នុងរយៈពេល ១០ ថ្ងៃដំបូងនៃខែធ្នូ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។ យោងតាមទិន្នន័យពី សេវាកម្មគយកូរ៉េបានឱ្យដឹងថា ការនាំចេញទៅក្រៅប្រទេស របស់ប្រទេសនេះមានចំនួន ១៦,៣ ពាន់លានដុល្លារក្នុងរយៈពេល ថ្ងៃទី០១-១០ ខែធ្នូ នេះបើប្រៀបធៀបទៅនឹង ១២,៩...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ថា លោក Hunter Biden កូនប្រុសរបស់លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ជាប់ឆ្នោត បានថ្លែងកាលពីថ្ងៃពុធថា កាតព្វកិច្ចពន្ធរបស់គាត់ ត្រូវបានស្ថិតក្នុងការស៊ើបអង្កេត ។ នៅក្នុងសេចក្តីប្រកាសមួយ លោក Hunter Biden បានលើកឡើងថា...
បរទេស៖នៅថ្ងៃអង្គារម្សិលមិញនេះ រដ្ឋមន្ត្រីការពារជាតិបានប្រកាសថា ប្រទេសហ្វីលីពីនទើបតែបានទទួលនូវសម្ភារៈយោធា ដែលមានតម្លៃប្រមាណជា២៩ លានដុល្លារពីសហរដ្ឋអាមេរិក ហើយវាគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹង សមត្ថភាពការពារជាតិ និងប្រឆាំងភេរវកម្មពីខាងក្រៅរបស់ខ្លួន។ គ្រឿងបរិក្ខារយោធាទាំងនោះរួមមានទាំងកាំភ្លើងវែង និងកាំភ្លើងខ្លីប្រឆាំងនឹងគ្រឿងផ្ទុះត្រូវបានប្រគល់ជូនហ្វីលីពីនក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិ សហរដ្ឋអាមេរិក Christopher Miller ដែលកំពុងបំពេញទស្សនកិច្ចនៅ ក្នុងប្រទេសចំនួនពីរ នៅតំបន់អាស៊ីអាគ្នេយ៍។ រដ្ឋមន្រ្តីក្រសួងការពារជាតិហ្វីលីពីនលោក Delfin Lorenzana បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការធ្វើទំនើបកម្មរបស់ នៃកងកម្លាំងប្រដាប់អាវុធហ្វីលីពីននេះ...
បរទេស៖ទីភ្នាក់ងារ ចិនស៊ិនហួចេញផ្សាយនៅ ថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថាប្រទេស ប្រេស៊ីលដែលជា ប្រទេសផលិតនិងនាំចេញកាហ្វេច្រើនជាង គេបំផុតលើលោកនោះ ត្រូវបានគេមើលឃើញថាមាន តួលេខនាំចេញកើនឡើងដល់ទៅ៣២,២ភាគគិតត្រឹមខែវិច្ឆិកា នេះបើប្រៀបធៀបទៅនឹងតួលេខឆ្នាំទៅ។ ក្នុងខែវិច្ឆិកានេះប្រេស៊ីល នាំកាហ្វេចេញក្នុងទំហំប្រមាណជា៤,៣លានបេ (១បេស្មើនឹង៦០គីឡូក្រាម) ដែលក្នុងមានប្រមាណជា៨៥ភាគរយជា ប្រភេទកាហ្វេអារ៉ាប៊ីកានេះបើយោងតាមការបញ្ជាក់ របស់ក្រុមតំណាងអ្នកពាណិជ្ជកម្មរបស់ប្រេស៊ីលនៅក្នុងសេចក្តីថ្លែងការណ៍មួយ។ តាមរបាយការណ៍ក៏អាចបញ្ជាក់ បានដែរថាចាប់ពីខែមករាដល់ខែវិច្ឆិកាឆ្នាំប្រទេសប្រេស៊ីល បានធ្វើការនាំចេញកាហ្វេរហូតទៅដល់៣៩,៧លានបេគឺមានការ កើនឡើងប្រមាណជា៥,៧ភាគរយបើធៀប ទៅនឹងទំហំនាំចេញដែលខ្លួនធ្វើបានកាលពីឆ្នាំ២០១៩៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែត abcnews នៅថ្ងៃនេះបានសរសេរថា មន្ទីរប៉ង់តាហ្គោនបានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងដោយការ សម្រេចចិត្តកាត់ជំនួយរបស់ខ្លួន ទាំងអស់សម្រាប់កិច្ចការងារប្រឆាំងភេវរកម្មនៃទីភ្នាក់ងារស៊ើបការណ៍ ពិសេសអាមេរិក CIA។ នៅក្នុងលិខិតមួយដែលផ្ញើជូនទៅដល់អង្គភាព CIA ពីសំណាក់រដ្ឋមន្ត្រីក្រសួងការពារជាតិបណ្តោះអាសន្នលោក Christopher Miller បានបញ្ជាក់ថាផែនការកាត់ជំនួយនេះនឹងចូលជាធរមានចាប់ពី ថ្ងៃទី៥ខែមករាខាងមុខនេះ។ ទោះបីជាយ៉ាងណាក្តីគេនៅមិនទាន់ បានដឹងច្បាស់ទេថាតើការសម្រេចចិត្តមួយនេះធ្វើឡើង ក្រោមមូលហេតុអ្វីនោះទេហើយតើវានឹងអាចធ្វើឲ្យប៉ះពាល់ ដល់កម្រិតណាទៅលើ...