ញូវយ៉ក៖ ចៅក្រមអាមេរិក បានសម្រេចថា ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស ម៉ាឌូរ៉ូ និងភរិយារបស់លោក គឺលោកស្រី ស៊ីលៀ ហ្វ្លរេស នឹងត្រូវឡើងសវនាការចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៧។ គូស្វាមីភរិយានេះ ដែលបានអះអាងថាមិនមានទោសពីបទជួញដូរគ្រឿងញៀន និងអាវុធ បានបង្ហាញខ្លួនជាលើកទីបី នៅក្នុងតុលាការញូវយ៉ក បន្ទាប់ពីការចាប់ខ្លួនដោយបង្ខំដោយកងទ័ពអាមេរិកក្នុងការវាយឆ្មក់របស់យោធា កាលពីដើមខែមករា។ ក្នុងអំឡុងពេលសវនាការរយៈពេល ១៥...
តេអេរ៉ង់៖ ទីបញ្ជាការយោធាសំខាន់របស់អ៊ីរ៉ង់ គឺទីស្នាក់ការកណ្តាល Khatam al-Anbiya បានព្រមានថា ប្រសិនបើសហរដ្ឋអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធអ៊ីរ៉ង់ អ៊ីរ៉ង់នឹងរារាំងការនាំចេញប្រេងទាំងអស់ពីអាស៊ីខាងលិច និងកំណត់គោលដៅលើប្រេង ឧស្ម័ន អគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចនៅទូទាំងតំបន់។ ការព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយដែលធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានកើតឡើងជាការឆ្លើយតបទៅនឹងការគំរាមកំហែងឡើងវិញរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការ “ទម្លាក់គ្រាប់បែក” បំផ្លាញស្ពាន និងរោងចក្រថាមពលរបស់អ៊ីរ៉ង់។ នៅក្នុងការបង្ហោះមួយកាលពីថ្ងៃពុធនៅលើ Truth...
មូស្គូ៖ យោងតាមមូលដ្ឋានទិន្នន័យ របស់ក្រសួងមហាផ្ទៃរុស្ស៊ី ដែលត្រូវបានធ្វើបច្ចុប្បន្នភាព នៅថ្ងៃអង្គារ រុស្ស៊ី បានដាក់លោក Mykhailo Drapatyi អគ្គមេបញ្ជាការថ្មី នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ក្នុងបញ្ជីចង់បានរបស់ខ្លួន មានន័យថា ជាផែនការតាមប្រញាញ់របស់ទីក្រុងម៉ូស្គូ។ ការផ្លាស់ប្តូរនេះបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន វូឡូឌីមៀ ហ្សេឡិនស្គី បានប្រកាសតែងតាំងលោក Drapatyi ជំនួសលោក Oleksandr Syrsky...
វ៉ាស៊ីនតោន៖ កងកម្លាំងអាមេរិក នៅថ្ងៃអង្គារបានចាប់ផ្តើមវាយប្រហារគោលដៅយោធានៅក្នុងប្រទេសអ៊ីរ៉ង់ជាយប់ទី១១ ជាប់ៗគ្នា នេះបើយោងតាមបញ្ជាការកណ្តាលសហរដ្ឋអាមេរិក។ ការវាយប្រហារទាំងនេះ ត្រូវបានរចនាឡើងដើម្បីបន្តធ្វើឱ្យខូចសមត្ថភាពរបស់អ៊ីរ៉ង់ ក្នុងការគំរាមកំហែងដល់ការដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងច្រកសមុទ្រហ័រមូស។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឧ្យដឹងមុននេះថា ទីក្រុងវ៉ាស៊ីនតោនមិនមានចំណាប់អារម្មណ៍ក្នុងការចរចាជាមួយអ៊ីរ៉ង់ទេ លុះត្រាតែទីក្រុងតេអេរ៉ង់ ត្រៀមខ្លួនចូលរួមក្នុងអ្វីដែលលោកហៅថាការចរចា “មានអត្ថន័យ”។ យោធាអាមេរិក នឹងវាយប្រហារភ្នំ Pickaxe នៅកណ្តាលប្រទេសអ៊ីរ៉ង់ក្នុងពេល “ឆាប់ៗនេះ” លោកបាននិយាយ...
បរទេស៖ រដ្ឋមន្ត្រីក្រសួងសង្គ្រាម សហរដ្ឋអាមេរិក លោក ភីត ហិគសេត បានថ្លែងកាលពីថ្ងៃអង្គារថា ថ្លៃចំណាយរបស់សហរដ្ឋអាមេរិក នៅក្នុងសង្គ្រាមនៅប្រទេសអ៊ីរ៉ង់ បានកើនឡើងរហូតដល់ ៣៧,៥ ពាន់លានដុល្លារហើយរហូតមកទល់ពេលនេះ ខណៈដែលលោកត្រូវប្រឈមមុខ ជាមួយក្រុមសមាជិកសភា ដែលពោរពេញដោយមន្ទិលសង្ស័យជាលើកដំបូង ចាប់តាំងពីការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ បានចាប់ផ្តើមឡើងវិញ ដើម្បីស្វែងរកកញ្ចប់ថវិកាបន្ទាន់ សម្រាប់ជម្លោះដែលមិនទទួលបានការគាំទ្រពីសាធារណជនមួយនេះ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា...
ញូវយ៉ក៖ ប្រធានាធិបតីអាមេរិកលក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើសេចក្តីប្រកាសចំនួនបី ដើម្បីដាក់ពន្ធបន្ថែម ៥០%លើទំនិញកាណាដាមួយចំនួន ដោយថា កាណាដាកំពុងរើសអើងពាណិជ្ជកម្មអាមេរិក។ យោងតាមឯកសារដែលបានបង្ហោះនៅលើគេហទំព័ររបស់សេតវិមាន ពន្ធបន្ថែម ៥០%លើផលិតផលទឹកដោះគោ ភេសជ្ជៈមានជាតិអាល់កុល យានយន្ត និងទំនិញពាក់ព័ន្ធមួយចំនួន បានចូលជាធរមាននៅថ្ងៃទី 19 ខែសីហា។ ផលិតផលថាមពល ប៉ូតាស្យូម ត្រី និងសារធាតុរ៉ែសំខាន់ៗ...
បរទេស៖ ប្រទេសជប៉ុននៅថ្ងៃអង្គារបានថ្លែងថា ខ្លួនបានដាក់លិខិតតវ៉ាមួយទៅកាន់ប្រទេសចិន ពាក់ព័ន្ធនឹងការធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដែលជប៉ុនអះអាងថា ត្រូវបានធ្វើឡើងនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ខ្លួន ដែលជាហេតុការណ៍មួយអាចធ្វើឱ្យទំនាក់ទំនងរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរនៅអាស៊ីនេះ កាន់តែមានភាពតានតឹងបន្ថែមទៀត។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ថា កងទ័ពជប៉ុនបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីព្រលឹមថ្ងៃអាទិត្យសមយុទ្ធដែលមានការចូលរួមពីនាវារបស់រុស្ស៊ីផងដែរនោះ ត្រូវបានធ្វើឡើងនៅចម្ងាយប្រហែល ១៨០ គីឡូម៉ែត្រ ភាគនិរតីនៃកោះដែលទីក្រុងតូក្យូហៅថា កោះអូគីណូទូរី...
សិង្ហបុរី ៖ អ្នកទេសចរជនជាតិឥណ្ឌាម្នាក់ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ ២ ខែ និង ២ សប្តាហ៍ បន្ទាប់ពីត្រូវបានចោទប្រកាន់ថា បានលួចពេជ្រមួយគ្រាប់ដែលមានតម្លៃ ២០០,២០០ដុល្លារសិង្ហបុរី (១៥៤,០០០ ដុល្លារអាមេរិក) ពីហាងលក់គ្រឿងអលង្ការមួយកន្លែងនៅ Chinatown ប្រទេសសិង្ហបុរី។ យោងតាមកាសែត The Straits...
ទីក្រុងយ៉ាវ៉ាតា ៖ យោងតាមការចេញផ្សាយពី គេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា អភិបាលក្រុងតូចមួយ របស់ប្រទេសជប៉ុន បានក្លាយជាអភិបាលក្រុង ដែលកំពុងកាន់តំណែងដំបូងគេ ក្នុងប្រទេសនេះបានឈប់សម្រាកលំហែមាតុភាព នៅថ្ងៃចន្ទ ជាការសម្រេចចិត្តមួយ ដែលទទួលបានការរិះគន់ មួយចំនួនក្នុងស្រុក និងទាក់ទាញការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ។ លោកស្រី Shoko Kawata អភិបាលក្រុងយ៉ាវ៉ាតា ជាទីក្រុងមួយដែលមានប្រជាជនប្រហែល...
យេរូសាឡឹម៖ មេបញ្ជាការយោធាអ៊ីស្រាអែល លោក Eyal Zamir បានឲ្យដឹងថា យោធាអ៊ីស្រាអែល បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តការប្រយុទ្ធជាមួយអ៊ីរ៉ង់ភ្លាមៗ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ ដែលចេញដោយកងកម្លាំងការពារអ៊ីស្រាអែល (IDF)។ ថ្លែងទៅកាន់មេបញ្ជាការជាន់ខ្ពស់ក្នុងអំឡុងពេលវាយតម្លៃស្ថានភាពនៅក្នុងកងពល West Bank របស់ IDF លោក Eyal Zamir បានឲ្យដឹងថា យោធាអ៊ីស្រាអែល...