អង់គ្លេស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ Sputnik បានប្រាប់ឲ្យដឹងថា កន្លែងបញ្ចុះសពអាថ៌កំបាំងនេះ ត្រូវបានគេរកឃើញកាលឆ្នាំ១៩៩៩ ដំបូងឡើយធ្វើឲ្យអ្នកជំនាញ មានការងឿងឆ្ងល់យ៉ាងខ្លាំង ដោយសារតែទីនោះមានដាវ ខែល និងកញ្ចក់ ជាធម្មតាកន្លែង បញ្ចុះសពបុរសមានតែដាវ និងខែលដាក់ជាមួយសពទំាងនេះ ។ ការរកឃើញផ្នូរដែលមានអាយុ ២,០០០ ឆ្នាំដ៏អស្ចារ្យនៅលើកោះ Bryher នៅចក្រភពអង់គ្លេសរបស់ក្រុមអ្នកស្រាវជ្រាវនេះ...
អាមេរិក៖សមាជិកព្រឹទ្ធសភាអាមេរិក លោក Ron Wyden (D-OR) បាននិយាយថា វាជាកំហុសរបស់ Microsoft ដែលពួក Hacker ចិនបានលួចចូលទៅក្នុង Exchange Online ហើយលោកចង់ឲ្យភ្នាក់ងាររដ្ឋាភិបាលចំនួន ៣ ដាច់ដោយឡែកពីគ្នាដើម្បីបើកការស៊ើបអង្កេត និងឲ្យ Microsoft ទទួលខុសត្រូវចំពោះការអនុវត្តសុវត្ថិភាពតាមអ៊ីនធើណេតដែលធ្វេសប្រហែសរបស់ខ្លួន នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN ។...
វ៉ាស៊ីនតោន៖ ក្រសួងការពារជាតិអាមេរិក បានឲ្យដឹងថា ក្រុមហ៊ុន Lockheed Martin Aeronautics បានទទួលការបន្ថែមកិច្ចសន្យារបស់កងទ័ពជើងទឹកអាមេរិកជិត ៤៩០លានដុល្លារ ដើម្បីផ្តល់នូវវិស្វកម្មផលិតផល ការជួសជុលឡើងវិញ និងការផ្លាស់ប្តូរវិស្វកម្មលើយន្តហោះចម្បាំង F-35 Joint Strike Fighters ដើម្បីកែតម្រូវការខ្វះខាត។ ក្រសួងការពារជាតិ បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មាន “ក្រុមហ៊ុន Lockheed Martin...
វ៉ាស៊ីនតោន៖ អគ្គអធិការពិសេស សម្រាប់ការកសាងឡើងវិញអាហ្វហ្គានីស្ថាន ( SIGAR) លោក John Sopko បានឲ្យដឹងថា ចំណាយប្រាក់របស់អាមេរិកក្នុងមួយឆ្នាំលើការគាំទ្រអ៊ុយក្រែន ច្រើនជាងការចំណាយក្នុងអំឡុងយុទ្ធនាការអាហ្វហ្គានីស្ថានជាង ១២ឆ្នាំ ហើយនៅចុងឆ្នាំ២០២៣ ចំនួនជំនួយសរុប សម្រាប់ទីក្រុងគៀវ នឹងលើសពីការផ្តល់មូលនិធិ Marshall Plan ទាំងមូលបន្ទាប់ពីសង្គ្រាមលោកលើកទីពីរទៅទៀត។ មន្ត្រីបានឲ្យដឹងក្នុងអំឡុងពេលការពិភាក្សានិម្មិត ដែលរៀបចំដោយវិទ្យាស្ថាន Quincy...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ថា នៅថ្ងៃអាទិត្យនេះ អង្គការស្រាវជ្រាវអវកាសឥណ្ឌា ហៅកាត់ថា (ISRO) បានបាញ់បង្ហោះដោយជោគជ័យនូវផ្កាយរណបមួយដែលមានឈ្មោះថា PSLV-C56 ដែលផ្ទុកផ្កាយរណប DS-SAR រួមជាមួយនឹងផ្កាយរណបចំនួន៦ផ្សេងទៀត ដោយបាញ់ពីកន្លែងបង្ហោះនៅភាគខាងត្បូងនៃប្រទេសឥណ្ឌា ។ ទីភ្នាក់ងារអវកាសបានឲ្យដឹងថា ផ្កាយរណប DS-SAR ត្រូវបានបំផ្ទុះចេញពីកន្លែងបាញ់បង្ហោះដំបូងនៃ Satish Dhawan...
អាមេរិក៖ ISS ត្រូវបានបើកដំណើរ ការ កាលខែវិច្ឆិកា ឆ្នាំ១៩៩៨ ក្នុងគោលបំណងរបស់ស្ថានីយ៍ អវកាសអន្តរជាតិ ដើម្បីធ្វើការស្រាវជ្រាវក្នុងបរិយាកាស មីក្រូទំនាញ បម្រើជាកន្លែងសាកល្បងសម្រាប់ប្រព័ន្ធអវកាស និងលើកទឹកចិត្តដល់កិច្ចសហប្រតិបត្តិការជាសកល ក្នុងការរុករកអវកាស ខណៈណាសា មានបំណងកម្ទេច ISS នៅដើមឆ្នាំ ២០៣០ យោងតាមការចេញផ្សាយពីគេហទំព័រ Sputnik ។ នេះជាលើកដំបូងចាប់...
អង់គ្លេស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ Sputnik បានប្រាប់ឲ្យដឹងថា ទស្សនីយភាពឋានសួគ៌កំពុង រង់ចាំអ្នកមើលផ្ទៃមេឃ ខណៈក្រុមតារាវិទូ បានធ្វើការរកឃើញ ដ៏អស្ចារ្យនៃផ្កាយដុះកន្ទុយ ក្នុងមួយជីវិតមានតែម្តង ដោយមានលក្ខណៈស្រដៀង នឹងយានអវកាស Millennium Falcon ដ៏ល្បីល្បាញក្នុងរឿង “Star Wars” ។ ផ្កាយដុះកន្ទុយចម្លែកនេះ ត្រូវបានគេដាក់ឈ្មោះថា...
អាមេរិក៖ នេះបើយោងតាមសំឡេងផ្តាច់មុខដែលបានឮដោយ Reuters បានឲ្យដឹងថា ដំណឹងដ៏សោកស្តាយសម្រាប់អ្នកគាំទ្រមហាសេដ្ឋីទំាង២នាក់ចំពោះការប្រកួតនោះ វាហាក់បីដូចជាការប្រកួតក្នុងទ្រុងរវាង លោក Mark Zuckerberg និងលោក Elon Musk មិនកើតឡើងនោះទេ នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN។ ការថតសំឡេងដែលផ្តល់ជូនទាំងស្រុងចំពោះការចេញផ្សាយ និងភាពភ្ញាក់ផ្អើលដ៏គួរឲ្យអស្ចារ្យលោក Zuckerberg បានប្រាប់បុគ្គលិក Meta នៅសាលប្រជុំរបស់ក្រុមហ៊ុនថា លោកមិនប្រាកដថាវានឹងមកជាមួយគ្នាទេ។...
រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ថា ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅ នៅភាគខាងត្បូងនៃប្រទេសអ៊ីតាលី បានចាប់ផ្តើមឆេះរាលដាលដល់ភាគខាងជើង ហើយកាលពីថ្ងៃសុក្រ ខណៈដែលប្រទេសនេះ នៅតែស្ថិតក្នុងការទប់ទល់នឹងអាកាសធាតុដ៏អាក្រក់ ដែលបានបង្កើតបានកំណត់ត្រាថ្មី នៃករណីភ្លើងឆេះព្រៃនេះ ។ ភ្លើងឆេះព្រៃ ភាគច្រើនកើតឡើងនៅកោះភាគខាងត្បូង នៃក្រុង Sicily បានទទួលរងពីភ្លើងឆេះព្រៃរីករាលដាលក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយកាលពីថ្ងៃសុក្រ ភ្លើងឆេះដែលបានកើតឡើងស្រដៀងគ្នានេះដែរ ត្រូវបានគេរាយការណ៍មកថា...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ថា ក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ី បានអះអាងកាលពីថ្ងៃសុក្រថា កងកម្លាំងរបស់រុស្ស៊ី បានរារាំងពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់ប្រទេសអ៊ុយក្រែន ដែលបានសំដៅមកលើទីតាំងនានានៅក្នុងតំបន់ម៉ូស្គូ ។ ក្រសួងការពារជាតិបានឲ្យដឹងនៅក្នុងសារ Telegram ថា “នៅពេលព្រឹក កងកម្លាំងរបស់ប្រទេសរុស្ស៊ី បានរារាំងការប៉ុនប៉ងរបស់របបដឹកនាំក្រុងគៀវ ដើម្បីអនុវត្តការវាយប្រហារដោយភេរវករ នឹងការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកមកលើទីតាំងនានានៅក្នុងតំបន់ម៉ូស្គូ” ។ ក្រសួដដែលនេះបានឲ្យដឹងទៀតថា គ្មាននរណាម្នាក់រងរបួស...