បរទេស៖ កាលពីថ្ងៃម្សិលមិញនេះមន្ទីរប៉ង់តាហ្គោន បានចេញសេចក្តីប្រកាសបញ្ជា ឲ្យមានការជួសជុលបញ្ហាម៉ាស៊ីន របស់យន្តហោះ F-35 ទាំងអស់ ដែលមាននៅតាមបណ្តាប្រទេស ដែលជាដៃគូនិងអតិថិជនរបស់ខ្លួន ក្រោយរកឃើញថា វានឹងអាចបង្កឲ្យមានបញ្ហាចុះចត។ ការប្រកាសឲ្យធ្វើការជួសជុលឡើងវិញទាំងអស់នេះ ក៏បានធ្វើឡើងក្នុងពេលជាមួយគ្នា ដើម្បីផ្អាកដំណើរការដឹកជញ្ជូនយន្តហោះថ្មីៗ ទៅកាន់អតិថិជនរបស់ខ្លួនផងដែរ ហើយការប្រកាសដំណើរការជួសជុល ត្រូវបានធ្វើឡើងដោយផ្ទាល់បន្តទៀត ដោយកម្មវិធីគ្រប់គ្រងយន្តហោះ F-35 ដែលហៅកាត់ថា JPO និងប្រើប្រាស់រយៈពេលសរុប៩០ថ្ងៃ...
បរទេស៖ នៅពេលដែលគណៈប្រតិភូចុងក្រោយបង្អស់ពីសភាតំណាងរាស្រ្ត បានត្រឡប់មកពីតៃវ៉ាន់វិញ ពួកគេមានសារមួយសម្រាប់សភាថា កោះតៃវ៉ាន់ត្រូវការអាវុធ និងការបណ្តុះបណ្តាលឥឡូវនេះ។ ពួកគេជឿថា សហរដ្ឋអាមេរិកត្រូវការពន្លឿនចំនួន និងកម្លាំងអាវុធដែលខ្លួន បានសន្យាចំពោះទីក្រុងតៃប៉ិ។ បច្ចុប្បន្ន សហរដ្ឋអាមេរិកមានអាវុធដែលមិនទាន់បានប្រគល់ជូនដល់ទៅ ១៩ ពាន់លានដុល្លារ។ យោងតាមវែបសាយ MSN ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា សហរដ្ឋអាមេរិក ប្រហែលជាមានពេលបន្តិចទៀត...
បរទេស៖យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា មេបញ្ជាការកំពូលនៃមន្ទីរប៉ង់តាហ្គោន បានធ្វើដំណើរទៅដល់មូលដ្ឋានទ័ព ដែលស្ថិតនៅក្នុងប្រទេសអាល្លឺម៉ង់ គឺជាទីតាំងដែលជាកន្លែងមើលការខុសត្រូវ កិច្ចការងារហ្វឹកហាត់យោធាអ៊ុយក្រែន។ មេបញ្ជាការកំពូលលោក Mark Milley បានធ្វើដំណើរមកដល់ Wiesbaden កាលពីថ្ងៃព្រហស្បតិ៍មកម្ល៉េះ ខណៈដែលអាមេរិកត្រូវបានគេមើលឃើញថា បានដើរតួយ៉ាងសំខាន់នៅក្នុងកិច្ចការងាររៀបចំ ធ្វើសមយុទ្ធយោធាធំមួយនៅអ៊ុយក្រែន។ ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាមេរិករូបនេះ ធ្វើឡើងទាំងដែលអាមេរិក នៅតែបន្តអះអាងថារដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន នឹងមិនមានការចូលរួមពាក់ព័ន្ធដោយផ្ទាល់ ជាមួយនឹងរដ្ឋាភិបាលទីក្រុងគៀវ...
គៀវ៖ ទីក្រុង Bakhmut ភាគខាងកើតដែលរងការបំផ្លិចបំផ្លាញ ដោយសង្រ្គាម អាចនឹងធ្លាក់មកលើកងកម្លាំងរុស្ស៊ី ដោយមន្ត្រីក្រុងគៀវ បានឲ្យដឹងថា យោធារបស់ខ្លួនកំពុងសញ្ជឹងគិត អំពីការដកកងទ័ពចេញពីទីក្រុង ដែលបានក្លាយជានិមិត្តរូប នៃការតស៊ូរបស់អ៊ុយក្រែន។ លោក Alexander Rodnyansky ទីប្រឹក្សាសេដ្ឋកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែន វូលូឌីមៀ ហ្សេឡិនស្គី បានប្រាប់ CNN ថា យោធារបស់ទីក្រុងគៀវ គឺ...
វែលលីងតុន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ថា ទឹកកាកសំណល់នុយក្លេអ៊ែរ ដែលត្រូវបានព្យាបាលបង្ហូរ ចេញពីរោងចក្រថាមពល Fukushima ដែលរងការខូចខាត របស់ប្រទេសជប៉ុន ដែលប្រសិនបើត្រូវបានបញ្ចេញ ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដូចដែលបានគ្រោងទុកមែននោះ នឹងទៅដល់សមុទ្រខ្ពស់ នោះគឺអាចបង្កជាជំងឺមហារីកបាន ។ ប្រទេសជប៉ុន គ្រោងនឹងបញ្ចេញទឹកកាកសំណល់ នុយក្លេអ៊ែរដែលត្រូវបានព្យាបាល...
The Football insider ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបតោខៀវ Chelsea បានកំណត់បានគោល ដៅខ្សែប្រយុទ្ធថ្មីម្នាក់ទៀត ហើយសម្រាប់ត្រៀមការចរចា នៅរដូវក្តៅខាងមុខនេះ។ កីឡាករ Dusan Vlahovic ដែលបច្ចុប្បន្ន កំពុងលេងឲ្យក្លឹប Juventus បានក្លាយទៅជាគោលដៅ របស់ក្លឹបអង់គ្លេសរូបនេះ ក្រោយមើលឃើញថា បញ្ហាហិរញ្ញវត្ថុនៅអ៊ីតាលី កំពុងបន្តនៅឡើយ។ គួរឲ្យដឹងដែរថា...
ម៉ូស្គូ៖ មន្ត្រីរុស្ស៊ីបានឲ្យដឹងថា ការចូលរួមរបស់សហរដ្ឋអាមេរិក និងអង្គការណាតូ នៅក្នុងសង្គ្រាមនៅអ៊ុយក្រែន អាចនាំឱ្យមាន “ផលវិបាកមហន្តរាយ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek ។ អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីលោក Sergei Ryabkov បានធ្វើអត្ថាធិប្បាយក្នុងអំឡុងសុន្ទរកថារបស់អ្នកការទូតដែលបានប្រមូលផ្តុំនៅក្រុមប្រឹក្សាសិទ្ធិជនភៀសខ្លួននៅទីក្រុងហ្សឺណែវ និងប្រទេសរុស្ស៊ី។ ប្រភពបានឲ្យដឹងថា “ការគំរាមកំហែងជាយុទ្ធសាស្ត្រដ៏ស្រួចស្រាវបំផុត” នៅក្នុងជម្លោះនៅអ៊ុយក្រែន គឺមកពីគោលនយោបាយរបស់សហរដ្ឋអាមេរិកនិងអង្គការណាតូ។ លោកបានបន្ថែមថា គោលនយោបាយទាំងនោះស្វែងរក...
ប្រសិនបើអ្នកអានអត្ថបទ ព័ត៌មាន ឬសៀវភៅ ដែលនិយាយពីប្រទេស អង់គ្លេស គឺចៀសមិនផុតនោះទេ ពីការឃើញពាក្យ The British Isles, Great Britain, UK និង England។ ដូច្នេះ សូមមើលអត្ថន័យនៃពាក្យនីមួយៗ ខាងក្រោម៖ The British Isles សំដៅទៅលើឈ្មោះ...
ឥណ្ឌា ៖ ប្រមុខរដ្ឋបានមានប្រសាសន៍ កាលពីថ្ងៃព្រហស្បតិ៍ថា អ្នកផ្គត់ផ្គង់យក្ស សម្រាប់ក្រុមហ៊ុន Apple គឺ Foxconn នឹងវិនិយោគដ៏ធំបំផុតក្នុងរដ្ឋ Telangana ភាគខាងត្បូង នៃប្រទេសឥណ្ឌាឆ្ពោះទៅរករោងចក្រផលិតគ្រឿង អេឡិចត្រូនិក នៅរដ្ឋភាគខាងត្បូង ប្រទេសឥណ្ឌា នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ MSN ។ លោក KT...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រធានាធិបតីរុស្សីលោក Vladimir Putin បានធ្វើការចោទប្រកាន់ ក្រុមបំផ្លិចបំផ្លាញ របស់អ៊ុយក្រែន បានធ្វើដំណើរចូលទៅដល់ភូមិរបស់រុស្សី ក្បែរទៅនឹងតំបន់ព្រំដែន និងបើកការវាយប្រហារ ទៅលើជនស៊ីវិល ភ្លាមដូចទៅនឹងសកម្មភាពភេវរកម្ម ។ អជ្ញាធរនៅក្នុងតំបន់ Bryansk បានលើកឡើងថាក្រុមសកម្មប្រយុទ្ធ របស់អ៊ុយក្រែនទាំងនោះ បានបើកការបាញ់រះ ទៅលើពលរដ្ឋស៊ីវិលក្នុងភូមិ...