វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក និងសមាជិកចំនួន ៧ផ្សេងទៀត នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (UNSC) បានអំពាវនាវ ឱ្យសមាជិកអង្គការសហប្រជាជាតិ ទាំងអស់ អនុវត្តយ៉ាងពេញ លេញនូវទណ្ឌកម្មរបស់ UNSC លើកូរ៉េខាងជើង។ ការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពីប្រទេសចិន បានរារាំងសំណើ របស់សហរដ្ឋអាមេរិក ក្នុងការដាក់ទណ្ឌកម្មបន្ថែម របស់អង្គការសហប្រជាជាតិ ប្រឆាំងនឹងកូរ៉េខាងជើង...
ប៉ាគីស្ថាន៖ យោងតាមរបាយការណ៍ឲ្យដឹងថា តុលាការប៉ាគីស្ថាន បានកាត់ទោសប្រហារជីវិត ស្ត្រីមូស្លីមម្នាក់ Aneeqa Atteeq អាយុ ២៦ ឆ្នាំ បន្ទាប់ពីរកឃើញថា នាងមានទោសពីបទប្រមាថព្យាការី Mohammed របស់សាសនាឥស្លាម ដោយនាងបានជួបអ្នកចោទប្រកាន់ របស់នាងតាមអ៊ីនធើណេតកាលឆ្នាំ ២0១៩ នៅលើកម្មវិធីហ្គេមទូរស័ព្ទ ហើយអ្នកទាំង២បានទំនាក់ទំនងគ្នានៅលើ WhatsApp យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។...
បរទេស៖ ប្រទេសចិន បាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន បានបញ្ជូននាវាចម្បាំងនិងយន្តហោះ ឲ្យទៅធ្វើការត្រួតពិនិត្យមើលនិងព្រមាន ឲ្យនាវាពិឃាតសមត្ថភាព មីស៊ីលអាមេរិកមួយគ្រឿង ធ្វើដំណើរចេញពីដែនទឹក នៅជិតប្រជុំកោះប៉ារ៉ាសែល ក្នុងដែនសមុទ្រចិនខាងត្បូង។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Hindustan Times នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា នេះគឺជាហេតុការណ៍តានតឹងថ្មីបំផុតមួយ រវាងប្រទេសទាំងពីរ...
បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា វាជាពេលពិនិត្យបញ្ហា នៃការចាប់ផ្តើមឡើងវិញ នូវសកម្មភាពដែលបានផ្អាក ជាបណ្ដោះអាសន្នទាំងអស់ ដែលនេះជាការពោលសំដៅច្បាស់ៗ ចំពោះការលុបចោលការផ្អាក លើការធ្វើតេស្តមីស៊ីល វាយប្រហារចម្ងាយឆ្ងាយ និងអាវុធនុយក្លេអ៊ែ។ តាមសេចក្តីរាយការណ៍ លោក គីម ជុងអ៊ុន បានថ្លែងយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំការិយាល័យ នយោបាយបក្សពលករកូរ៉េកាលពីថ្ងៃពុធ...
ចិន៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា ខ្លាឃ្មុំផេនដាស៊ីឬស្សីអាចឡើងទម្ងន់ចន្លោះពី ២៦ ទៅ ៤៨ ផោនក្នុងមួយថ្ងៃអាស្រ័យលើផ្នែកណានៃរុក្ខជាតិដែលពួកគេកំពុងប្រើប្រាស់ បន្ទាប់ពីអ្នកស្រាវជ្រាវបានរកឃើញពីរបៀបសត្វខ្លាឃ្មុំផេនដាអាចឡើងទម្ងន់។ អ្នកស្រាវជ្រាវកំណត់លើសត្វនវប្រែថា បាក់តេរីពោះវៀនរបស់សត្វមានការផ្លាស់ប្តូរនៅក្នុងរដូវនៅពេលពន្លកឬស្សីមានជីវជាតិ។ បើតាមការសិក្សារបស់វិទ្យាស្ថានសត្វវិទ្យានៅបណ្ឌិតសភាវិទ្យាសាស្ត្រចិនបាននិយាយថា ឬស្សីជួយខ្លាឃ្មុំស្តុកទុកខ្លាញ់ច្រើន និងអាចប៉ះប៉ូវកង្វះសារធាតុចិញ្ចឹមក្នុងរដូវដែលមានតែស្លឹកឫស្សីសម្រាប់ទំពារ ។ លោក Guangping Huang អ្នកស្រាវជ្រាវម្នាក់ក្នុងចំណោមអ្នកស្រាវជ្រាវនៃការសិក្សាបាននិយាយថា នេះជាលើកដំបូងដែលយើងបានបង្កើតទំនាក់ទំនងមូលហេតុរវាង Microbiota ពោះវៀនរបស់ខ្លាឃ្មុំផេនដា...
កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា វាហាក់ដូចជាក្រុមថ្មីដែលនឹងមកដល់របស់ Big Hit Music Trainee A បានបង្ហាញសមាជិកទាំង ៧ នាក់ជាផ្លូវការហើយធ្វើឲ្យមានការភ្ញាក់ផ្អើលលើបណ្តាញផ្សាព្វផ្សាយសង្គម។ នៅថ្ងៃទី ២0 ខែមករា លោក Jo Woo Chan សមាជិកក្រុម...
ឌូបៃ ៖ ជើងហោះហើរមួយចំនួនទៅ និងមកពីសហរដ្ឋអាមេរិក ត្រូវបានលុបចោល កាលពីថ្ងៃពុធ បន្ទាប់ពីក្រុមហ៊ុន AT&T និង Verizon បានធ្វើមាត្រដ្ឋាន ត្រឡប់មកវិញ នូវការចាប់ផ្តើម នៃសេវាកម្មឥតខ្សែល្បឿនលឿន អាចរំខានដល់បច្ចេកវិទ្យាយន្តហោះ ដែលវាស់កម្ពស់ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ពឹងផ្អែកខ្លាំងលើយន្តហោះBoeing 777...
DETROIT ៖ ក្រុមហ៊ុន General Motors កំពុងស្វែងរកទីផ្សារថ្មី សម្រាប់ប្រព័ន្ធកោសិកា ឥន្ធនៈអ៊ីដ្រូសែន របស់ខ្លួន ដោយប្រកាសថា ខ្លួននឹងធ្វើការជាមួយក្រុមហ៊ុនមួយ ផ្សេងទៀត ដើម្បីបង្កើតម៉ាស៊ីន ភ្លើងចល័ត ស្ថានីយ៍សាករថយន្តអគ្គិសនី និងម៉ាស៊ីនផលិត ថាមពលសម្រាប់ជំរុំយោធា យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ ម៉ាស៊ីនភ្លើងដែលគ្មានការ បំភាយឧស្ម័ននឹងត្រូវបានរចនាឡើង...
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានលើកឡើងថា រុស្ស៊ីអាចធ្វើចលនាយោធា ចូលទៅក្នុងអ៊ុយក្រែន ខណៈដែលខ្លួនប្រមូលផ្តុំកងទ័ព នៅតាមព្រំដែនរបស់ពួកគេ ខណៈពេលដែលការព្រមាន អំពីទណ្ឌកម្មហិរញ្ញវត្ថុ សេដ្ឋកិច្ច និងទណ្ឌកម្មដ៏ធ្ងន់ធ្ងរ ផ្សេងទៀត ដែលទីក្រុងម៉ូស្គូនឹងប្រឈមមុខ ប្រសិនបើប្រទេសនេះបង្កើន ការឈ្លានពានពេញ ទំហឹងមែននោះ ។ លោក បៃដិន...
ចំនួនករណីឆ្លងថ្មីប្រចាំថ្ងៃ នៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសឡាវ បានត្រលប់ទៅកម្រិត ៤ខ្ទង់វិញ ជាមួយនឹងករណីឆ្លងចំនួន ១ ២៨១នាក់ ដែលត្រូវបានរាយការណ៍ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ បន្ទាប់ពីរយៈពេល ៤ថ្ងៃនៃការរក្សាអត្រាកើនឡើង នៃការឆ្លងត្រឹមកម្រិត ៣ខ្ទង់។ គួរកត់សម្គាល់ថា ខេត្តសាយ៉ាប៊ូលីភាគខាងជើង បានកត់ត្រានូវករណីឆ្លងថ្មីច្រើនបំផុត ជាមួយនឹងករណីឆ្លងចំនួន ៦០៦នាក់ បន្ទាប់មកគឺទីក្រុងវៀងច័ន្ទន៍...