ប៉េកាំង៖ ក្រសួងការពារជាតិចិន បានសម្តែងការប្រឆាំងយ៉ាងខ្លាំង ទៅនឹងការលក់អាវុធរបស់អាមេរិក ទៅឲ្យកោះតៃវ៉ាន់ ហើយប្តេជ្ញាថា នឹងកម្ចាត់រាល់អន្តរាគមន៍បរទេស និងការប៉ុនប៉ងណាមួយ ដើម្បីស្វែងរក“ ឯករាជ្យភាពកោះតៃវ៉ាន់” ។ លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិបានធ្វើសេចក្តីថ្លែងការណ៍នេះ ជាការឆ្លើយតបទៅនឹងសេចក្តីប្រកាសនៅថ្ងៃទី០៤ ខែសីហា ពីសហរដ្ឋអាមេរិក អំពីកិច្ចព្រមព្រៀងលក់អាវុធទៅឱ្យតៃវ៉ាន់ក្នុងតម្លៃ ៧៥០ លានដុល្លារអាមេរិក។ កិច្ចព្រមព្រៀងអាវុធនេះមិនអើពើច្បាប់អន្តរជាតិនិងគោលការណ៍ទូទៅ...
បរទេស៖រដ្ឋមន្ត្រីការពារជាតិនៃប្រទេសអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បាននិយាយក្នុងពេលថ្មីៗនេះថា ប្រទេសរបស់លោក បានត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើការវាយប្រហារអ៊ីរ៉ង់ ក្នុងដំណើរសងសឹកមួយ ចំពោះការវាយប្រហារថ្មីៗនេះ ទៅលើនាវាដឹកប្រេងមួយគ្រឿង ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអ៊ីស្រាអែល។ នៅពេលត្រូវទីភ្នាក់ងារសារព័ត៌មានអ៊ីស្រាអែល Ynet News សួរកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងការពារជាតិអ៊ីស្រាអែល បានត្រៀមខ្លួនរួចរាល់ហើយឬនៅ ដើម្បីធ្វើចំណាត់ការយោធាប្រឆាំងនឹងអ៊ីរ៉ង់នោះ លោក Benny Gantz បានឆ្លើយតបវិញថា ត្រៀមខ្លួនរួចរាល់ហើយ។...
អារ៉ាប៊ីសាអ៊ូឌីត៖ឆ្អឹងរាប់ពាន់ទាំងសត្វ និងមនុស្សត្រូវបានគេរកឃើញ គ្របដណ្តប់លើកម្រាលឥដ្ឋដែលមាន បំពង់ស្ងួតនៅភាគពាយព្យនៃប្រទេសអារ៉ាប៊ីសាអូឌីត ដោយអ្នកជំនាញនិយាយថា ជាកន្លែងហូបរបស់សត្វឆ្អែហៃជីណាអស់រាប់ពាន់ឆ្នាំ មកហើយដោយបង្កើតបានជាគំនរឆ្អឹងដ៏ធំនេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អ្នកបុរាណវិទូបានរកឃើញឆ្អឹងដ៏ធំ ខណៈកំពុងរុករកបំពង់ឡាមរបស់Umm Jirsan ត្រូវបានរ៉ាឌីកាបោនមាន អាយុកាលជាង ៧.០០០ ឆ្នាំ។ ក្រុមនេះបានបង្ហាញថា កូនសត្វហៃជីណាមានឆ្នូតៗស្ថិតនៅខាងក្រោយគំនរឆ្អឹងដែលមាន ៤០ ប្រភេទផ្សេងៗគ្នាហើយរួមមានសេះ លា អូដ្ឋ ពពែ...
ជប៉ុន៖ក្រុមអ្នកស្រាវជ្រាវបានស្រង់យក ពីខ្លាឃ្មុំពណ៌ត្នោតដែលបានរស់នៅប្រហែល ៣២,០០០ ឆ្នាំមុនបង្ហាញថា ថនិកសត្វដ៏ធំនេះធ្លាប់រស់នៅក្បែរទីក្រុងតូក្យូបច្ចុប្បន្នដោយធ្វើចំណាកស្រុកពី Honshu ជាកោះធំជាងគេរបស់ជប៉ុន នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ DNAត្រូវបានយកចេញពីលលាដ៍ក្បាលរួមបញ្ចូលទាំងផ្នែកខាងស្តាំ និងខាងឆ្វេងរបស់ខ្លាឃ្មុំបានមកពីខ្លាឃ្មុំត្រូវបាន គេរកឃើញនៅក្នុងរូងភ្នំមួយនៅខេត្ត Gunma ភាគពាយព្យនៃទីក្រុងតូក្យូ។ នៅប្រទេសជប៉ុនខ្លាឃ្មុំពណ៌ត្នោត មានតែនៅលើកោះហុកកៃដូប៉ុណ្ណោះ។ ឆ្អឹងនេះត្រូវបានគេរកឃើញនៅជិតត្រចៀកផ្នែកខាងក្នុងអាចរក្សា DNA របស់ខ្លាឃ្មុំពីការរិចរិលនៅក្នុងអាកាសធាតុក្តៅ និងសើមក៏ដូចជាដីអាស៊ីតដែលបានញាំញីអ្នកស្រាវជ្រាវស្វែងរក DNA បុរាណនៅប្រទេស។ លោកតា...
វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ថា បញ្ជាការដ្ឋានកណ្តាលរបស់យោធាអាមេរិក បានប្រកាសលទ្ធផលនៃការស៊ើបអង្កេតផ្នែកកោសល្យវិច្ច័យរបស់ខ្លួនចំពោះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកកាលពីសប្តាហ៍ វាយប្រហារមកលើនាវាដឹកប្រេងនៅឯនាយសមុទ្រអូម៉ង់នោះ ។ បញ្ជាការដ្ឋានខាងលើបានឲ្យដឹងថា អ្នកជំនាញគ្រឿងផ្ទុះបានសន្និដ្ឋានថា យានគ្មានមនុស្សបើកលើអាកាស ហៅកាត់ថា (UAV) ត្រូវបានផលិតនៅក្នុងប្រទេសអ៊ីរ៉ង់ ។ ភស្តុតាងត្រូវបានចែករំលែកជាមួយអ្នកជំនាញខាងជំណាញបំផ្ទុះនៅចក្រភពអង់គ្លេស និងអ៊ីស្រាអ៊ែល ដែលបានយល់ស្របជាមួយនឹងការរកឃើញនេះ ។ ការវាយប្រហារមកលើនាវា...
ហាណូយ៖ ដោយសារតែរងផលប៉ះពាល់ យ៉ាងខ្លាំង ពីការរីករាលដាល នៃជំងឺកូវីដ ១៩ ម្ចាស់សណ្ឋាគារត្រូវបង្ខំចិត្ត ដាក់លក់អចលនទ្រព្យ របស់ខ្លួនក្នុងតម្លៃទាបជាងមុន ដោយផ្តល់ឱកាស ដល់វិនិយោគិន ដែលកំពុងភ្នាល់ លើការស្តារវិស័យ ទេសចរណ៍ នៅពេលដែលមេរោគ ត្រូវបានគ្រប់គ្រង។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១...
យូអិន៖ កូរ៉េខាងជើង បានបន្តអភិវឌ្ឍកម្មវិធីមីស៊ីលផ្លោង និងនុយក្លេអ៊ែររបស់ខ្លួន ក្នុងអំឡុងឆមាសទី១ នៃឆ្នាំ ២០២១ ដោយរំលោភលើទណ្ឌកម្មអន្តរជាតិ និងបើទោះបីជាស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសនេះកាន់តែអាក្រក់ទៅ ៗ នេះបើយោងតាមការដកស្រង់របាយការណ៍សម្ងាត់របស់អង្គការសហប្រជាជាតិ។ របាយការណ៍របស់ក្រុមអ្នកឃ្លាំមើលការដាក់ទណ្ឌកម្មឯករាជ្យ ចំពោះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានឲ្យដឹងថា ទីក្រុងព្យុងយ៉ាង នៅតែបន្តស្វែងរកសម្ភារៈ និងបច្ចេកវិទ្យា សម្រាប់កម្មវិធីទាំងនេះនៅក្រៅប្រទេស។ អ្នកឃ្លាំមើលការដាក់ទណ្ឌកម្មបានបញ្ចាក់ថា“ ថ្វីបើប្រទេសនេះផ្តោតលើការខាតបង់សេដ្ឋកិច្ចកាន់តែអាក្រក់ក៏ដោយ ក៏កូរ៉េខាងជើង នៅតែបន្តរក្សា...
រីយ៉ូ៖ ប្រភពព័ត៌មានពីក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រទេសប្រេស៊ីល បានចុះបញ្ជីចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ ចំនួន ១,០៥៦ នាក់បន្ថែមទៀត ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ទូទាំងប្រទេស កើនឡើងដល់ ៥៦១,៧៦២ នាក់។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួបានឲ្យដឹងថា ទន្ទឹមនឹងនេះករណីឆ្លងសរុបកើនឡើងដល់ ២០,១០៨,៧៤៦ករណី បន្ទាប់ពីករណីឆ្លងថ្មីចំនួន ៤២,១៥៩ករណី...
ប៉េកាំង៖ ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ បានសម្តែងការប្រឆាំង យ៉ាងម៉ឺងម៉ាត់ ចំពោះការយល់ព្រម របស់ក្រសួងការបរទេស អាមេរិកចំពោះការលក់អាវុធ ទៅឱ្យកោះតៃវ៉ាន់ ហើយបានបង្ហាញជំហរ យ៉ាងម៉ឺងម៉ាត់ជាមួយភាគីអាមេរិក នេះបើយោងតាមអ្នកនាំពាក្យ ក្រសួងការបរទេសចិន។ អ្នកនាំពាក្យរូបនេះបានលើកឡើងថា ប្រទេសចិននឹងចាត់វិធានការ ប្រឆាំងស្របច្បាប់ និងចាំបាច់ដើម្បីឆ្លើយតបទៅនឹងការ វិវត្តនៃស្ថានការណ៍ ជុំវិញការលក់អាវុធ របស់អាមេរិកឲ្យកោះតៃវ៉ាន់ ដែលចិន ចាត់ទុកថា...
តូក្យូ៖ ទីក្រុងហ៊ីរ៉ូស៊ីម៉ា បានប្រារព្ធខួបលើកទី ៧៦ នៃការទម្លាក់គ្រាប់បែកបរមាណូ ដោយសហរដ្ឋអាមេរិក នៅថ្ងៃសុក្រនេះដោយចៅហ្វាយក្រុងរបស់ខ្លួន បានជំរុញឱ្យមេដឹកនាំពិភពលោក ផ្លាស់ប្តូរពីការទប់ស្កាត់នុយក្លេអ៊ែរ ទៅរកការសន្ទនាកសាងទំនុកចិត្ត។ នៅក្នុងពិធីប្រចាំឆ្នាំ ដែលត្រូវបានកាត់បន្ថយជាថ្មីម្តងទៀត នៅឆ្នាំនេះ ចំពេលមានការរីករាលដាល នៃមេរោគឆ្លងនៅទូទាំងប្រទេសជប៉ុន អភិបាលក្រុងហ៊ីរ៉ូស៊ីម៉ាលោក Kazumi Matsui បានអំពាវនាវឱ្យមេដឹកនាំពិភពលោក គាំទ្រសន្ធិសញ្ញា របស់អង្គការ សហប្រជាជាតិ...