SAITAMA៖អ្នកប្រដាល់ជប៉ុន Naoya Inoue បានឈ្នះជាឯកច្ឆន្ទលើអ្នកប្រដាល់ Nonito Donaire ក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតពាន់រង្វាន់ប្រដាល់ទម្ងន់ធ្ងន់ពិភពលោក “World Boxing Super Series bantamweight” ដោយការតំាងចិត្តយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ អ្នកប្រដាល់ Inoue ម្ចាស់ជើងឯកទម្ងន់ស្រាលពិភពលោក IBF មកពីប្រទេសជប៉ុនបានដួលអ្នកប្រដាល់ដេកលើផ្ទាំងក្រណាត់នៅទឹកទី១១ លើសង្វៀនSaitama Super Arena ដោយការវាយដំលើខ្លួនដល់ពោះ។...
Manchester United កំពុងមានបញ្ហារបួសកីឡាករជម្រើសដំបូង២នាក់គឺខ្សែបម្រើ Scott McTominay និងខ្សែការពារHarry Maguire។ ក្រុមបិសាចក្រហមទើបកក់កៅអីវគ្គ៣២ក្រុមចុងក្រោយ Europa League កាលពីយប់មិញក្រោយយកឈ្នះ Partizan Belgrade ៣ទល់នឹង០ ប៉ុន្តែប្រកួតនោះកម្លាំងសំខាន់ McTominay មានរបួសក.ជើង ត្រូវប្ដូរចេញមុនការប្រកួតចប់ ខណៈ Maguire ក៏មានបញ្ហាដូចគ្នាតែអាចលេងពេញ៩០នាទី។...
ភ្នំពេញ ៖លោក ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានជួបសំណេះសំណាលជាមួយក្រុមគ្រូបង្វឹក កីឡាករ-កីឡាការិនីប៊ូល និងប៉េតង់កម្ពុជាត្រៀមចូលរួមប្រកួតកីឡាប៊ូល និងប៉េតង់ពិភពលោក យុវជន និងស្ត្រី លើកទី១៧ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។ លោក ស សុខាបានមានប្រសាសន៍ថា ការប្រកួតកាន់តែខិតជិតមកដល់ហើយនៅសល់តែប៉ុន្មានថ្ងៃទៀតទេ...
ភ្នំពេញ ៖ក្រុមប្រតិភូ និងកីឡាករ-កីឡាការិនីថ្នាលកីឡាវ៉ូស៊ូកម្ពុជា៦នាក់នាព្រឹថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចេញដំណើរពីប្រទេសកម្ពុជាឆ្ពោះទៅចូលរួមប្រកួត The 5th China-ASEAN Wushu Festival នៅទីក្រុងវូចូវ ក្វាងស៊ី ប្រទេសចិន ចាប់ពីថ្ងៃទី០៨ ដលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។ កញ្ញាម៉ៅ ច័ន្ទសូរិយា គ្រូបង្វឹកបានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាវូស៊ូកម្ពុជាបញ្ជូនប្រតិភូ...
The Sunsportsចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី៧ខែវិច្ឆិកានេះបានឲ្យដឹងថាក្លឹបតោខៀវ Chelsea ត្រូវបានគេជឿជាក់ថាបានត្រៀមខ្លួនរួចរាល់ហើយក្នុងការលក់កីឡាករមួយចំនួនចេញពីក្លឹបក្នុងមករាក្នុងនោះមានដូចជា Giroud, Pedro និង Alongso ផងដែរ។ ទាំង៣នាក់សុទ្ធតែជាកីឡាករដែលមានវ័យចំណាស់ជាងគេនៅនឹងក្លឹបហើយជឿជាក់ថាគ្រូបង្វឹកលោក Lampard នឹងមិនមានបំណងរក្សាទុកកីឡាកររូបនេះបន្ថែមពេលវេលានោះទេ។ខ្សែប្រយុទ្ធបារាំងGiroudនិងខ្សែប្រយុទ្ធអេស្បាញ Pedro សុទ្ធតែមានកុងត្រាត្រឹមចុងរដូវកាលនេះប៉ុណ្ណោះដែលមានន័យថាក្នុងខែមករានេះគឺជាពេលដ៏ល្អបំផុតសម្រាប់ប្រមូលលុយបានមកវិញខ្លះពីការលក់។ ក្នុងនោះគេជឿជាក់ដែរថាកីឡាករទាំង៣នាក់ក៏មិនមានបំនងបន្តលេងនៅទីនេះដែរដោយសារតែមិនអាចបានបង្ហាញខ្លួនបានឡើយក្រោយការមកដល់របស់លោកLampardជាក់ស្តែងGiroudលេងបានតែម្តងគត់រដូវកាលនេះ៕ ប្រែសម្រួល:ស៊ុនលី
ក្រោយប្រកួត UCL បានប្រកួត កីឡាករកំពុងនាំមុខក្នុងការស៊ុតបញ្ចូលទីច្រើនជាងគេ គឺខ្សែប្រយុទ្ធ Erling Braut Håland មកពី ក្លឹប FC Red Bull Salzburg របស់លីគកំពូលអូទ្រីស។ កីឡាករន័រវែសវ័យ ១៩ ឆ្នាំបានស៊ុតចូលចំនួន ៧ គ្រាប់ក្នុងក្របខ័ណ្ឌ UCL រដូវកាលនេះ...
កាលពីប្រកួតយប់ថ្ងៃអង្គារកន្លងទៅកីឡាករខ្សែការពារGerard Piqueបានជួយឲ្យខ្លួនឯងជាប់ឈ្មោះក្នុងកំណត់ត្រាប្រវត្តិសាស្ត្រមួយចំនួនសម្រាប់ក្លឹប។កីឡាករអេស្បាញរូបនេះបានក្លាយទៅជាកីឡាករទី៥ដែលបានបង្ហាញខ្លួនបានច្រើនជាងគេនៅChampion Leagueក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប។ ទោះបីជាយ៉ាងណាក្តីកីឡាកររូបនេះក៏បានទទួលបានកាតលឿងមួយផងដែរក្នុងការប្រកួតលើកនេះហើយមានន័យថារូបគេនឹងអវត្តមានក្នុងការប្រកួតChampion Leagueប្រកួតក្រោយជាមួយនឹងក្រុមជើងខ្លាំងរបស់អាល្លឺម៉ង់Dortmundផងដែរ។ ប៉ុន្តែអ្វីដែលជាតួលេខគួរឲ្យចាប់អារម្មណ៍ចុងក្រោយនេះអំពីកីឡាករដែលមានឈ្មោះថាបានទទួលកាតលឿងនិងក្រហមច្រើនជាងគេនោះគឺមិនមែនជាខ្សែការពារBarcelonaរូបនេះឡើយក្នុងនោះជាក់ស្តែងដូចតារាងខាងក្រោម Sergio Ramos (38) Paul Scholes (32) Xabi Alonso (31) Gennaro Gattuso (28) Dani Alves (27) Gerard...
ភ្នំពេញ៖ក្រោយពីបញ្ចប់មហាសន្និបាតកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នាពេលនេះ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានប្រកាសបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសគ្រូជំនាញកីឡាកាយសម្ព័ន្ធកម្រិត១ដែលនឹងប្រព្រឹត្តចាប់ពីថ្ងៃទី១០-១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំង។ លោក ណយ ផាណា អគ្គលេខាធិការនៃសហព័ន្ធបានប្រាប់ឲ្យដឹងថា ដោយយោងតាមផែនការប្រចាំឆ្នាំនៃការអភិវឌ្ឍ និងបណ្តុះបណ្តាលធនធានមនុស្សរ របស់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា និងទទួលបាននូវយុទ្ធសាស្ត្រ ការចង្អុលបង្ហាញពីលោក ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ដើម្បីបង្កើនចំណេះជំនាញពិតជូនដល់មន្ត្រីបច្ចេកទេសគ្រូបង្វឹកថ្នាក់មូលដ្ឋានថ្នាក់ជាតិ និងអន្តរជាតិ...
BRUSSELS៖ក្លិបហូឡង់បានប្រកាសថា អតីតកីឡាករអន្តរជាតិជប៉ុន Keisuke Honda បានចូលរួមជាមួយក្រុម Vitesse Arnhem លើកិច្ចព្រមព្រៀងរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ កីឡាករវ័យ ៣៣ ឆ្នាំចុងក្រោយបានលេងឲ្យក្រុម Melbourne Victory នៅប្រទេសអូស្ត្រាលី ប៉ុន្តែលោកបានចាកចេញនៅខែមិថុនា ហើយបច្ចុប្បន្នលោកក៏ជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាផងដែរ។ កាលពីខែកញ្ញាលោកបានបង្ហោះសារលើបណ្តាញសង្គម Twitterដើម្បីឲ្យ Manchester United ឬ AC...
The Mirror នៃចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃពុធទី៦ ខែវិច្ឆិកានេះបានឲ្យដឹងថាក្លឹប Leicester City បាននឹងកំពុងធ្វើការពិចារណា ក្នុងការនាំចូលកីឡាករ ចំណូលថ្មីបន្ថែមកម្លាំងរបស់ខ្លួននាពេលខាងមុខនេះជាពិសេសគឺនៅក្នុងតំបន់ប្រយុទ្ធ ដែលជាអ្វីដែលគ្រូបង្វឹកក្លឹបចង់បាន។ ក្នុងនោះដែរគេជឿជាក់ថាគ្រូបង្វឹកលោក Brendan Rodgerរូបនេះកំពុងតែចាប់អារម្មណ៍ខ្លាំងមែនទែនទៅលើខ្សែប្រយុទ្ធប៊ែលហ្ស៊ិកម្នាក់ ដែលកំពុងលេងឲ្យក្លឹបBruggeនិងកំពុងមានតម្លៃខ្លួនប្រមាណជា២០លានផោន។ កីឡាករខ្សែប្រយុទ្ធEmmanuel Dennisវ័យទើបតែ២១ឆ្នាំរូបនេះរកបាន៣គ្រាប់មកហើយសម្រាប់ក្លឹបក្នុង៩ប្រកួតបើករដូវកាលនេះហើយជឿជាក់ថានឹងអាចក្លាយទៅជាកម្លាំងដ៏សំខាន់សម្រាប់ Leciester City ដែលកំពុងស្ថិតនៅលេខរៀងទី៣បច្ចុប្បន្នក្នុងតារាងនោះ៕ ប្រែសម្រួល:ស៊ុនលី