ហ្សឺណែវ ៖ FIFA ចង់ឲ្យសហព័ន្ធជាតិទាំង ២១១ កំណត់ការបំពានការរើសអើង ជាតិសាសន៍ ក្នុងបាល់ទាត់ ជាបទល្មើសវិន័យ ហើយកំណត់កាយវិការ ដៃឆ្លាស់គ្នា ដោយជនរងគ្រោះ ដើម្បីបង្ហាញពីការ រំលោភបំពាន ដែលពួកគេទទួលបាន ។ ស្ថាប័នបាល់ទាត់ពិភពលោក បានរៀបរាប់លម្អិត អំពីវិធីសាស្រ្តដ៏តឹងរ៉ឹង និងបង្រួបបង្រួម ដែលខ្លួនចង់ដោះស្រាយ ការរើសអើងជាតិ...
ក្លឹបលីគកំពូលអង់គ្លេស នឹងពិភាក្សាគ្នា នៅក្នុងខែមិថុនា ដើម្បីធ្វើការសម្រេចចិត្ត ពាក់ព័ន្ធនឹងរឿងប្រើប្រាស់ ប្រព័ន្ធវីដេអូជំនួយអាជ្ញាកណ្ដាល ឬ ហៅកាត់ថា VAR ។ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មាន The Athletics។ នៅក្នុងខែមិថុនា លីគកំពូលអង់គ្លេស Premier League គ្រោងនឹងប្រារព្ធសន្និបាតប្រចាំឆ្នាំ ដើម្បីដាក់ទិសដៅសម្រាប់រដូវកាល ២០២៤/២៥ខាងមុខនេះ។ បើតាមប្រភពខាងលើបានឱ្យដឹងថា...
ខ្សែប្រយុទ្ធ Olivier Giroud បានធ្វើការចាកចេញពីក្លឹប AC Milan ផ្លាស់ទៅកាន់ក្លឹប Los Angeles (LAFC) ដែលជាក្លឹបនៅក្នុងលីគកំពូលអាមេរិក MLS កាលពីពេលថ្មីៗនេះ។ បើយោងតាមការចុះផ្សាយ របស់ក្លឹបអាមេរិកនេះផ្ទាល់។ Giroud នឹងទៅលេងឲ្យ LAFC នៅក្នុងកំឡុងពេលឈប់ សម្រាករដូវក្ដៅនៅអាមេរិក ចាប់ពីថ្ងៃទី១៨ ខែកក្កដា...
ភ្នំពេញ ៖ ក្រុមបាល់ទាត់វិទ្យាល័យ ឬស្សីកែវដណ្តើមបានជើងឯក នៃការប្រកួតកីឡាបាល់ទាត់ អាយុក្រោម ១៨ ឆ្នាំ ប្រចាំឆ្នាំ២០២៤ បន្ទាប់ពីក្រុមនេះ បានយកឈ្នះក្រុមបាល់ទាត់ វិទ្យាល័យជាស៊ីម សាមគ្គីក្នុងលទ្ធផល ៧ទល់នឹង០នៅវគ្គផ្តាច់ព្រ័ត្រ ដោយការប្រកួតនេះ ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ រៀបចំដោយមន្ទីរអប់រំកាយ និងកីឡារាជធានីភ្នំពេញ ។...
ភ្នំពេញ ៖ សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជូនក្រុមគ្រូបង្វឹក អាជ្ញាកណ្តាលកម្រិត អន្តរជាតិ និងកីឡាករចំនួន ៧ រូប ទៅចូលរួម ព្រឹត្តិការណ៍កីឡាកាយវប្បកម្ម អាស៊ីអាគ្នេយ៍លើកទី ១៨ ឆ្នាំ ២០២៤ សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ដែលប្រព្រឹត្តិ...
ខ្សែប្រយុទ្ធ Kylian Mbappe ត្រូវបានរាយការណ៍ថា សុខចិត្តកាត់ប្រាក់ឈ្នួល ដើម្បីចូលរួមជាមួយ Real Madrid។ Mbappe បានប្រកាសជាសាធារណៈ ក្នុងសប្ដាហ៍នេះ ថានឹងមិនតកុងត្រាទៀតទេ ជាមួយក្លឹបយក្សបារាំង Paris Saint Germain ។ ដោយកុងត្រាបច្ចុប្បន្នរបស់កីឡាករនៅជាមួយក្លឹប នឹងអស់សុពលភាព នៅខែមិថុនា ឆ្នាំ ២០២៤...
ក្លឹប Chelsea នឹងទទួលបានទឹកប្រាក់ចំនួន ៥លានផោន ឬស្មើនឹង ៦,៣លានដុល្លារអាមេរិកពីក្លឹប Real Madrid ដោយសារតែអតីតខ្សែស្លាបបែលហ្សិក Eden Hazard ទោះបីជាកីឡាកររូបនេះ ចូលនិវត្តន៍តាំងពីខែតុលា ឆ្នាំមុនក្ដី ។ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មាន The Telegraph។ Hazard បានផ្ទេរចេញពី Chelsea...
ភ្នំពេញ ៖ លោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហាប់គីដូកម្ពុជា បានមានប្រសាសន៍ថា សហព័ន្ធត្រៀមបញ្ជូន ក្រុមកីឡាករ-កីឡាការិនី១០រូប ដើម្បីចូលរួមប្រកួតកីឡាហាប់គីដូ ជ្រើសរើសជើងឯក ពិភពលោក (World I.H.F Hapkido Championship 2024) ជាលើកដំបូងបំផុតរបស់ខ្លួន ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១-៤ ខែសីហា ឆ្នាំ២០២៤...
ភ្នំពេញ ៖ ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុង ភ្នំពេញឆ្នាំទី១២ ធ្វើឡើងនាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅមុខព្រះបរមរាជវាំងប្រព្រឹត្ត ទៅក្នុងគោលបំណង់ ដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចម៉ែ ជាសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងស្វែងរកថវិកាជួយផ្នែកសប្បុរសធម៌។ លោក...
ខេត្តកណ្តាល ៖ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាលបានប្រកាសបើកការប្រកួត កីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៣-២០២៤ រយៈពេល៧ថ្ងៃ ដែលចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២៤ នៅក្រុងតាខ្មៅ ដោយការប្រកួតប្រព្រឹត្តនៅ...