Luton Town យប់មិញនេះបើកទ្វាផ្ទះស្វាគមន៍ក្រុមខ្លាំងមេឃខៀវ Man City បានយ៉ាងល្អប៉ុន្តែទោះបីជាយ៉ាងណាក្តីមិនអាចទប់គ្រាប់បាល់របស់ខ្សែប្រយុទ្ធរបស់ក្រុមភ្ញៀវបានឡើយ។ ម្ចាស់ផ្ទះរបូតគ្រាប់បាល់ទាំងប្រផិតប្រផោយចំនួន២គ្រាប់ខណៈដែលខ្លួនអាចរកបាន១គ្រាប់វិញដែរនៅនាទីទី៤៥បូក២ចង់តង់ទី១។ Silva និង Grealish ជាអ្នករកគ្រាប់បាល់បានម្នាក់១គ្រាប់ជួយឲ្យក្រុមភ្ញៀវយកបាន៣ពិន្ទុទាំងតានតឹងនៅនាទីទី៦២និងនាទីទី៦៥។ Man City យកបាន៣ពិន្ទុឡើងទៅលេខរៀងទី៤បណ្តោះអាសន្នក្នុងតារាងមាន៣៣ពិន្ទុតាមពីក្រោយក្រុមលេខមួយនៅកំពូលតារាង Liverpool ដែលមានដល់ទៅ៣៧ពិន្ទុនៅសប្តាហ៍នេះ៕ ប្រែម្រួល៖ស៊ុនលី
សប្តាហ៍នេះ Chelsea មិនអាចរកពិន្ទុបានឡើយឬសូម្បីតែគ្រាប់បាល់ ក្រោយការប្រកួតយប់មិញប៉ះក្រុមម្ចាស់ផ្ទះ Everton ក្នុងលទ្ធផល២ទល់នឹង០។ ២គ្រាប់របស់ម្ចាស់ផ្ទះ Everton កើតឡើងនៅនាទីទី៥៤ដោយកីឡាករ Doucoure និងមួយគ្រាប់ទៀតនៅចុងម៉ោងនាទីទី៩០បូក២ដោយកីឡាករ Dobbin។ ទោះបីជាខិតខំគ្រប់គ្រងបាល់បានច្រើនជាងក្តីដល់ទៅ៧២ភាគរយប៉ុន្តែសំណាងមិនមានឡើយសម្រាប់ Chelsea ដោយស៊ុតបានចំគោលដៅតែ៤ដងប៉ុណ្ណោះក្នុងការព្យាយាមទាំង១៦ដង។ ៣ពិន្ទុនេះធ្វើឲ្យ Everton គេចចេញពីតំបន់ដែលត្រូវគេកាត់ចោល នៅរដូវកាលក្រោយលេខរៀងទី១៧មានតែ១៣ពិន្ទុប៉ុណ្ណោះក្នុងដៃ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣–ម្ចាស់ផ្ទះកម្ពុជាបានឡើងឈរលេខ២ជំនួសតំណែងថៃ ដែលបានគ្រប់គ្រងតំណែងលេខ២នេះ៣ថ្ងៃជាប់ៗគ្នា បន្ទាប់ពីអត្តពលិកកម្ពុជាបានឈ្នះមេដាយមាស២គ្រឿងបន្ថែម ប្រាក់៧គ្រឿង និងមេដាយសំរឹទ្ធ៣គ្រឿងទៀត នៅថ្ងៃបិទបញ្ចប់ដោយជោគជ័យ កាលពីយប់ថ្ងៃទី០៩ខែធ្នូ ឆ្នាំ២០២៣ នៃការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ពីថ្ងៃទី០៦ដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ជាមួយនឹងមេដាយមាស២គ្រឿងបន្ថែមនេះបានធ្វើឱ្យម្ចាស់ផ្ទះកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ២ និងបានទម្លាក់តំណែងលេខ២ថៃទៅលេខ៣វិញ ដោយកម្ពុជា ឈរនៅលេខ២ ជាមួយនឹងមេដាយសរុបទាំងអស់ ចំនួន...
ទីក្រុងប៉ារីស ៖ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានសម្រេចថា អត្តពលិករុស្ស៊ី និងបេឡារុស្ស នឹងត្រូវបានអនុញ្ញាត ឲ្យចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិក នៅទីក្រុងប៉ារីសឆ្នាំ ២០២៤ “Paris 2024 Olympic Games” ក្រោមស្ថានភាពទង់ជាតិអព្យាក្រឹត យោងតាមការចេញ ផ្សាយពីគេហទំព័រ RT ។ យោងតាមសេចក្តីថ្លែងការណ៍...
ភ្នំពេញ៖ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានប្រកាសបើកមហាព្រឹត្តិការណ៍ការប្រកួត “អ្នកលេងគុន” ជាផ្លូវការដែលប្រព្រឹត្តិទៅនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា គឺជាមហាព្រឹត្តិការណ៍មួយធ្វើឡើងដើម្បីផ្សព្វផ្សាយ និងការយល់ដឹងកាន់តែច្បាស់អំពីគុនល្បុក្កតោដល់ជនបរទេស និងប្រជាពលរដ្ឋកម្ពុជារបស់ដូនតាខ្មែរយើង។ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ សហព័ន្ធបានធ្វើសន្និសិទសារពត៌មានអំពីមហាព្រឹត្តិការណ៍ “អ្នកលេងគុន” ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក អ៊ូ តារា អគ្គលេខាធិការរងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាតំណាងឲ្យលោក ចាន់ សារុន...
ទីក្រុងឡុងដ៍៖ រដ្ឋាភិបាលអង់គ្លេ សបានសុំទោស កាលពីថ្ងៃពុធដល់ក្រុមគ្រួសាររបស់អ្នកគាំទ្របាល់ទាត់ Liverpool ចំនួន ៩៧ នាក់ត្រូវបានសម្លាប់ នៃការប៉ះទង្គិចក្នុងកីឡដ្ឋានកាលពី ៣៤ ឆ្នាំមុន សម្រាប់ការពន្យារពេលរបស់ខ្លួនក្នុងការឆ្លើយតបទៅនឹងរបាយការណ៍ឆ្នាំ ២០១៧ មានន័យថា ដើម្បីធានាថាការបិទបាំងជាផ្លូវការចំពោះករណីនោះមិនកើតឡើងម្តងទៀតនៅក្នុងសោកនាដកម្មផ្សេងទៀតយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។ ៦ ឆ្នាំបន្ទាប់ពីរបាយការណ៍បានគូសបញ្ជាក់អំពីអយុត្តិធម៌ដែលបានកើតឡើង គ្រួសារប្រឈមមុខនឹងសោកនាដកម្មនេះ រដ្ឋាភិបាលបាននិយាយថា ខ្លួនកំពុងដាក់ចេញធម្មនុញ្ញមួយ ក្នុងចំណោមវិធានការផ្សេងទៀតក្នុងគោលបំណងការពារការបិទបាំងកំហុសដោយប៉ូលីស...
ភ្នំពេញ ៖ សហព័ន្ធខ្មែរកីឡាហាប់គីដូ បានប្រកាសជាផ្លូវការ នៃការប្រកួតកីឡាហាប់គីដូ ជ្រើសរើសជើងឯក ថ្នាក់ជាតិលើកទី១ ឆ្នាំ២០២៣ របស់ខ្លួនជាលើកដំបូង ប្រព្រឹត្តិទៅពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិ អូឡាំពិក ដោយការប្រើប្រាស់ថវិកា របស់សហព័ន្ធខ្មែរកីឡាហាប់គីដូផ្ទាល់ ។ លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូ...
យោងតាមការ ចេញផ្សាយរបស់The Goal នៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបតោខៀវ Chelsea កំពុងរៀបចំផែនការ ក្នុងការចរចាទិញ យកកីឡាករខ្សែការពារម្នាក់ទៀត មកចូលរួមក្លឹបនៅខែមករានេះ។ កីឡាករ Jonathan Tah ដែលកំពុងមានឈ្មោះ ជាកីឡាករឆ្នើម របស់ក្លឹប Bayer Leverkusen នោះបានក្លាយ ទៅជាគោលដៅថ្មី របស់ក្លឹបយក្សអង់គ្លេសនេះ ដើម្បីអាចជំនួសតំណែង...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Jadon Sancho នឹងអាចមានឳកាសត្រឡប់ ទៅអាល្លឺម៉ង់វិញ ក្រោយពេលដែល Dortmund បានបង្ហាញបំណង ធ្វើការជាមួយគ្នាសាជាថ្មី។ ប្រភពដដែលបានឲ្យដឹងទៀតថា ក្នុងផែនការ វិលត្រឡប់នេះ គេជឿជាក់ថាក្លឹប Dortmund ក៏នឹងអាចអនុញ្ញាតិ ឲ្យកីឡាករខ្សែប្រយុទ្ធ Donyell Malen...
ភ្នំពេញ ៖ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ព្រឹត្តិការណ៍ការប្រកួតកីឡាចំបាប់ជើង ឯកអាស៊ីអាគ្នេយ៍ ២ឆ្នាំជាប់គ្នា ឆ្នាំ២០២២ និងឆ្នាំ២០២៣នេះ ដែលប្រទេសកម្ពុជា ម្ចាស់ផ្ទះកម្ពុជា ចាប់ផ្តើមការប្រកួតជាផ្លូវការនៅថ្ងៃនេះ ដោយមានកីឡាករ-កីឡាការិនី ចំបាប់ចូលរួមចំនួន ២៧៦ នាក់ មកពីប្រទេសវៀតណាម ឡាវ ថៃ សិង្ហបុរី ហ្វីលីពីន...