ទីបំផុតក្លឹបតោខៀវ Chelsea និងក្លឹបលីគកំពូលអាមេរិក Los Angeles FC បានឈានទៅដល់ការចុះកុងត្រា រវាងគ្នាហើយដើម្បីធ្វើការដោះដូរកីឡាករ Pierre Emerick Aubameyang ឲ្យបាននៅក្នុងខែនេះ។ កីឡាករអន្តរជាតិសញ្ជាតិហ្គាបុងរូបនេះ មិនមានឈ្មោះ នៅក្នុងបញ្ជីរបស់ក្លឹបតោខៀវ Chelsea ទៀតឡើយជាពិសេស ក្នុងពេលដែលមានវត្តមានមកដល់នៃកីឡាករថ្មី ទាំងដែលកុងត្រារបស់គាត់នៅសល់មួយចំនួនទៀតផង។ មានការចេញផ្សាយមួយចំនួនបានអះអាងហើយថា ក្លឹបបានយល់ព្រមទូទាត់ប្រាក់ខែទាំងអស់របស់គាត់ ដែលនៅសេសសល់ដើម្បីអាចឲ្យគាត់ចាកចេញ...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបតោខៀវ Chelsea បានបញ្ជាក់ហើយថានឹងធ្វើការទូទាត់ប្រាក់កម្រៃ របស់កីឡាករ Aubameyang ទាំងអស់ ដែលនៅសេសសល់ក្នុងកុងត្រា ដើម្បីឲ្យកីឡាកររូបនេះអាចផ្ទេរទៅលេងនៅអាមេរិកបាន។ តាមផែនការ Aubameyang នឹងត្រូវផ្ទេរទៅលេង ជាមួយនឹងក្លឹបលីគកំពូលអាមេរិក Los Angeles FC ក្រោយការមកដល់នៃកីឡាករចំណូលថ្មីៗជាច្រើនរបស់ Chelsea ទាំងដែលកីឡាករវ័យ៣៣ឆ្នាំរូបនេះនៅសល់កុងត្រាមួយចំនួនក្តី។ គេជឿជាក់ថាបច្ចុប្បន្នកីឡាកររូបនេះ...
ប្រទេសអាមេរិកឡាទីនចំនួន ៤ រួមមានអាហ្សង់ទីន ឈីលី ប៉ារ៉ាហ្គាយ និងអ៊ុយរុយហ្គាយ ដាក់ពាក្យធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០៣០។ ប្រទេសទាំង ៤ នេះចង់ធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០៣០ ចំពេលដែល World Cup មានអាយុ ១០០ឆ្នាំ ដោយផ្អែកលើហេតុផល ចង់យក World Cup ទៅកន្លែងដែលបាល់ទាត់បានកើតឡើង។ កាលពីឆ្នាំ១៩៣០ ព្រឹត្តិការណ៍...
អ្នកចាំទីលីគទី២ទួរគីកីឡាករ Ahmet Eyup Turkaslan បានទទួលមរណភាពនៅផ្ទះរបស់លោកកាលពីថ្ងៃច័ន្ទ ដោយគ្រោះរញ្ជួយដីដ៏អាក្រក់។ នេះបើតាមការបញ្ជាក់របស់ក្លឹប Yeni Malatyaspor ដែលជាក្លឹបរបស់លោក។ នៅក្នុងសប្ដាហ៍នេះ មានគ្រោះរញ្ជួយដីមានទំហំ ៧,៥រិច្ឆទ័រ ដែលប៉ះពាល់នៅប្រទេសទួរគី និងប្រទេសស៊ីរី។ មកទល់ថ្ងៃពុធនេះ មានមនុស្សប្រមាណ ៧ ៨០០នាក់ហើយបានបាត់បង់ជីវិត។ លោក Turkaslan ស្ថិតក្នុងចំណោមជនរងគ្រោះ...
តូក្យូ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ព្រះរាជអាជ្ញាជប៉ុនបានចាប់ខ្លួន អតីតមន្ត្រីជាន់ខ្ពស់កីឡាអូឡាំពិកទីក្រុងតូក្យូ ជុំវិញការចោទប្រកាន់ថា បានលួចបន្លំដេញថ្លៃ ដែលជាការកែប្រែចុងក្រោយបំផុត ក្នុងរឿងអាស្រូវពុករលួយ ដែលកំពុងកើនឡើងយោងតាមការចេញផ្សាយពីគេហទំព័រឌឺវីប៊ីស។ រដ្ឋអាជ្ញាទីក្រុងតូក្យូបានបដិសេធមិនធ្វើអត្ថាធិប្បាយ លើរបាយការណ៍នេះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានចុះផ្សាយរូបថតរបស់ប៉ូលីសដែលឆ្មក់ចូលផ្ទះរបស់លោក Yasuo Mori បានដំណើរការព្រឹត្តិការណ៍ សាកល្បងសម្រាប់ការប្រកួតរដូវក្តៅត្រូវបានពន្យារពេលដោយជំងឺរាតត្បាតកាលឆ្នាំ២០២១។ កាសែត The Asahi Shimbun daily...
ប៉ារីស៖ អភិបាលក្រុងប៉ារីសលោកស្រី Anne Hidalgo បានមានប្រសាសន៍ថា មិនគួរមានគណៈប្រតិភូរុស្ស៊ី ត្រូវបានអនុញ្ញាត ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងប៉ារីស “Paris Olympics” នៅឆ្នាំក្រោយឡើយ ប្រសិនបើក្រុងម៉ូស្គូ បន្តសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ដោយពីមុន Hidalgo បាននិយាយថា គូប្រជែងរុស្ស៊ីអាចចូលរួម នៅក្រោមទង់អព្យាក្រឹត ប៉ុន្តែនាងបានគាំទ្រកាលពីថ្ងៃអង្គារ...
ត្រកូល Glazer ដែលជាប្រធានក្លឹបរបស់ Man UTD អស់រយៈពេលជាច្រើនឆ្នាំមក ហើយនោះគឺបានប្រកាសហើយថា នឹងស្វែងរកម្ចាស់ក្លឹបថ្មីនៅក្នុងពាក់កណ្តាលខែកុម្ភៈនេះ។ The Goal ជឿជាក់ក្នុងនោះក្រុមហ៊ុនមកពីប្រទេសកាតាមួយគឺជាអ្នកដែល មានទំនុកចិត្តបំផុតក្នុងការចរចាទិញយក ក្លឹបអង់គ្លេសមួយនេះហើយប្រសិនបើកិច្ចព្រមព្រៀងអាចធ្វើទៅជោគជ័យមែននោះគេជឿជាក់ថាលោក Erik ten Hag នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីក្រុមហ៊ុននេះជាមិនខានជាពិសេសបញ្ហាហិរញ្ញវត្ថុ។ គួរឲ្យដឹងដែរថាមកពេលនេះក្លឹបបិសាចក្រហម Man UTD និងម្ចាស់ក្លឹបត្រកូល The...
ក្លឹបមេឃខៀវ Manchester City ប្រឈមមុខនឹងការទម្លាក់ចេញ ឬ ឈានទៅដល់ការដកហូតពានលីគកំពូលអង់គ្លេស Premier League បន្ទាប់ពីខាងលីគអង់គ្លេសសង្ស័យថា ក្លឹបនេះល្មើសនឹងបទបញ្ញត្តិរបស់បាល់ទាត់អង់គ្លេសចំនួនប្រមាណ ១០០ករណី។ បើតាមសេចក្ដីថ្លែងការណ៍របស់ Premier League ចុះកាលពីថ្ងៃច័ន្ទ ខាង Man City បានល្មើសនឹងបទបញ្ញត្តិមួយចំនួនពាក់ព័ន្ធនឹងរឿងព័ត៌មានផ្នែកហិរញ្ញវត្ថុរបស់ខ្លួន ដោយខាងក្លឹបបាន បំប៉ោងចំណូលរបស់ខ្លួនពីរដូវកាល២០០៩/១០ ដល់រដូវកាល២០១៧/១៨។...
ក្លឹបយក្សបារាំង Paris Saint-Germain នៅតែបន្តចរចាបន្តកុងត្រាជាមួយខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ទោះជាការចរចាជួបនូវភាពលំបាកមួយចំនួនក្ដី។ នាយកផ្នែកកីឡារបស់ក្លឹបលោក Luis Campos បានប្រាប់សារព័ត៌មាន Telefoot កាលពីថ្ងៃអាទិត្យថា ខាងក្លឹបកំពុងតែស្វះស្វែងចរចាបន្តកុងត្រាជាមួយ Messi។ «នៅអំឡុងពេលនេះ យើងកំពុងតែចរចាជាមួយ Messi ពាក់ព័ន្ធនឹងការបន្តកុងត្រារបស់លោក»។ នេះជាការលើកឡើងរបស់លោក Campos។ លោកបានបន្ថែមថា៖...
កីឡាករ Christian Atsu ដែលបានឆ្លងកាត់ពេលវេលាដ៏អាក្រក់នៃគ្រោះរញ្ជួយដី ក្នុងប្រទេសតួគីបានផ្តល់ដំណឹង ជូនភ្នាក់ងារ របស់គាត់និងក្រុមគ្រួសារហើយថាគាត់នៅមានអាយុជីវិតនៅឡើយបន្ទាប់ពីហេតុការណ៍នេះ។ កីឡាករអតីតលេងនៅក្លឹប Chelsea និង Newcastle រូបនេះបានបញ្ជាក់ថាគាត់ពិតជាមានសំណាងខ្លាំង ណាស់ពីព្រោះថា ក្នុងពេលកើតហេតុគាត់បានធ្លាក់ចេញពីជាន់ទី៩នៃអគារមួយកន្លែងប៉ុន្តែមិនបានប៉ះពាល់ដល់អាយុជីវិតនោះទេ។ គួរឲ្យដឹងដែរថាគ្រោះរញ្ជួយដីដ៏អាក្រក់នៅក្នុងប្រទេសតួគីក្បែរទៅនឹងប្រទេសស៊ីរីបានកើតឡើងនៅវេលាម៉ោងព្រលឹមថ្ងៃចន្ទពេលមនុស្សកំពុងគេងលង់លក់ហើយជាលទ្ធផលគ្រោះរញ្ជួយដីកម្រិត៧,៨រិចទ័រនេះបានធ្វើឲ្យមនុស្សស្លាប់កើនឡើងទៅដល់ជាង៦០០០នាក់មកហើយនៅត្រឹមថ្ងៃនេះ៕ ប្រែសម្រួល៖ស៊ុនលី