ទីបំផុតក្លឹបអង់គ្លេស Brentford បានចុះហត្ថលេខា ក្នុងការនាំយកកីឡាករ Romeo Beckham ដែលជាកូនប្រុសរបស់កំពូលអតីតកីឡាករឆ្នើមរបស់បិសាចក្រហម និងជម្រើសជាតិអង់គ្លេស លោក David Beckham ហើយមករួមក្លឹបក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹប Inter Miami។ កីឡាករវ័យ២០ឆ្នាំរូបនេះនឹងចូលរួមជាមួយនឹងក្លឹប Brentford ក្នុងឈុត B នៅក្នុងពេលវេលាដែលនៅសេសសល់នារដូវកាលនេះដើម្បីអាចបន្តធ្វើការអភិវឌ្ឍខ្លួនបន្ថែមទៀតនៅក្នុងអាជីពជាកីឡាករ និងជាពិសេសក្នុងនាមជាកីឡាករឈុតបម្រុងរបស់ក្លឹប Inter Miami។...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបតោខៀវ Chelsea បានប្រកាសអំពីការចុះហត្ថលេខានាំយកកីឡាករAndrey Santos ពីក្លឹប Vasco da Gama ក្នុងតម្លៃខ្លួនប្រមាណជា១៣លានផោន។ រំលឹកកាលពីខែធ្នូដំណឹងនេះ បានលេចឬម្តងហើយអំពីការផ្ទេរកីឡាករវ័យក្មេងរបស់ប្រេស៊ីលរូបនេះ ក្នុងតម្លៃខ្លួនក្នុងកុងត្រាប្រមាណជា៣៥លានផោន ប៉ុន្តែជាចុងក្រោយការដោះដូរបានធ្វើឡើងត្រឹមតែ១៣លានផោន ហើយបូករួមទាំងតម្លៃប្រាក់រង្វាន់ផ្សេងៗទៀត ដែលមិនមានច្រើនដូចទៅនឹងការទាមទារដំបូងឡើយ។ កីឡាករ Santos វ័យ១៨ឆ្នាំរូបនេះ នឹងត្រូវផ្ទេរមកអង់គ្លេសក្រោយការបង្ហាញខ្លួន...
ខេត្តកណ្តាល៖ រកឃើញម្ចាស់មេដាយមាសលើវិញ្ញាសាកីឡាប៉េតង់ ១ នាក់ទល់ ១ នាក់ យុវជន យុវនារី និងវ័យចាស់សម្រាប់ព្រឹត្តិការណ៍ ការប្រកួតកីឡាតង់ និងកីឡាបាល់ទាត់ខេត្តកណ្តាល អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧ មករា ឆ្នាំ២០២៣ តាមផែនការប្រតិបត្តិ ប្រចាំឆ្នាំ២០២៣ មន្ទីរអប់រំ យុវជន និងកីឡា...
ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតបាល់ទាត់អបអរសាទរ ខួបលើកទី៤៤ ទិវាជ័យជម្នះ ៧មករា និងអបអរសាទរខួប១២ នៃក្លិបកីឡាបាល់ទាត់កម្ពុជា-អាស៊ាន នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពិធីបិទ ជាផ្លូវការពីសំណាក់លោក ឡោក ឆាយ អគ្គលេខាធិការរង ព្រឹទ្ធសភា ព្រមទំាងជាប្រធានកិត្តិយស ក្លិបកីឡាបាល់ទាត់កម្ពុជា-អាស៊ាន និងលោក ណុះ ស្លេះ...
ខ្សែប្រយុទ្ធក្លឹប Manchester City កីឡាករ Jack Grealish បានសារភាពថា ខ្លួនថាពិបាកណាស់ក្នុងការសម្របខ្លួនជាមួយក្លឹបមួយនេះ ក្រោយចាកចេញពីក្លឹប Aston Villa អស់ជាង ២ឆ្នាំមកហើយ។ កីឡាកររូបនេះមកកាន់ក្លឹប Manchester City ជាមួយនឹងតម្លៃខ្លួន ១០០លានផោន ឬ ១១៩លានដុល្លារអាមេរិក កាលពីឆ្នាំ២០២០ ក្រោយបង្ហាញទម្រង់លេងយ៉ាងល្អជាមួយនឹងក្លឹប...
ភ្នំពេញ ៖ ក្លិបកីឡាវាយកូនឃ្លីលើតុ SCE ដណ្តើមមេដាយ ៤ គ្រឿងសម្រាប់ការបង្ហាញ វត្តមានដំបូងរបស់ខ្លួន ខណៈក្លិបកីឡាវាយកូនឃ្លី លើតុក្រសួងមហាផ្ទៃ ដណ្តើមមេដាយមាស ច្រើនជាងគេ នៃការប្រកួតជ្រើសរើសជើងឯក ថ្នាក់ជាតិ និង ពានរង្វាន់សហព័ន្ធលើកទី២ ប្រចាំឆ្នាំ២០២២ ដើម្បីអបអរសាទររូប អនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧មករា ១៩៧៩-៧មករា...
ភ្នំពេញ ៖ ព្រឹត្តិការណ៍ ការប្រកួតបាល់ទាត់ អបអរសាទរ ខួបលើកទី៤៤ ទិវាជ័យជម្នះ ៧មករា និងអបអរសាទរខួប១២ នៃក្លិបកីឡាបាល់ទាត់ កម្ពុជា-អាស៊ាន នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ ដោយមានការអញ្ជើញ ចូលរួមពិធីបើកជាផ្លូវការ ពីសំណាក់លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា...
ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ទិវារត់ប្រណាំងចម្ងាយឆ្ងាយ នៅតំបន់អង្គរលើកទី៦ ឆ្នាំ២០២៣ នៅខេត្តសៀមរាប មានអ្នករត់បានចុះឈ្មោះជាង ៨០០នាក់មកពី៣៧ប្រទេស ច្រើនជាងរាល់ឆ្នាំៗ រហូតដល់២ដងបង្ហាញថា ការរត់ឆ្នាំនេះ នឹងទទួលបានការគាំទ្រខ្លាំង ពីសំណាក់ជនបរទេស និងប្រជាពលរដ្ឋខ្មែរ រស់នៅក្នុង និងក្រៅប្រទេស ។...
Arsenal អាចយកបាន ១០០ពិន្ទុក្នុងតារាងលីគកំពូលអង់គ្លេស Premier League នៅក្នុងរដូវកាលនេះ។ នេះបើតាមការលើកឡើងរបស់លោក Pep Guardiola អ្នកចាត់ការក្លឹប Manchester City។ លោកបាននិយាយក្នុងសន្និសីទកាសែតមួយថា៖ «ប្រសិនបើ Arsenal បន្តដូច្នេះ ពួកគេនឹងទទួលបាន ១០០ពិន្ទុ។ ដូច្នេះហើយ ពួកយើង [Manchester City]...
ខ្សែប្រយុទ្ធបារាំង Kylian Mbappe និងខ្សែការពារម៉ារ៉ុក Achraf Hakimi ហោះទៅលេងទីក្រុងញូវយ៉កបន្ទាប់ពីកីឡាករទាំង ២ ត្រូវបានអនុញ្ញាតឱ្យសម្រាករយៈពេល ១០ថ្ងៃ ក្រោយជួយក្លឹប Paris Saint-Germain បាន២ប្រកួត បន្ទាប់ពីត្រលប់ពី World Cup នៅកាតាវិញកាលពីខែមុន។ បើតាមការបង្ហោះក្នុងបណ្ដាញអ៊ីនស្តាក្រាមរបស់ Mbappe កីឡាករទាំងពីរក៏បានឆ្លៀតពេលចូលមើលប្រកួតកីឡាបាល់បោះ NBA...