ជ័យជំនះយប់មិញរបស់Real Madridទៅលើក្រុមខ្លាំង AT Madrid មានន័យថាខ្លួនអាចបន្តរក្សាតំណែងលេខ១នៅកំពូលតារាងបានដដែលពីលើក្រុម Barcelona ដែលមានពិន្ទុតាមប្រកៀកប្រកិតគ្នាតែ២ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីការប្រកួតលីគទាំង ៦ប្រកួតកន្លងមកនេះ។ កីឡាករ Rodrygo អាចរកបានគ្រាប់បាល់ដំបូងតាំងតែពីនាទីទី១៨ ហើយបន្តលេងដល់នាទីទី៣៦ទើបកីឡាករ Valverde អាចរកបានមួយគ្រាប់ទៀតបញ្ចប់ការប្រកួតតង់ទី១។ ការប្រកួតតង់ទី២បានអូសបន្លាយ រហូតដល់នាទីទី៨៣ទើបក្រុមម្ចាស់ផ្ទះ AT Madrid អាចតាមរកពីក្រោយបានមួយគ្រាប់វិញដោយកីឡាករ Mario Hermoso ។...
The Calciomercato ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកាំភ្លើងធំ Arsenal ស្ថិតនៅក្រោមការដឹកនាំរបស់លោក Mikel Arteta កំពុងបន្តស្វែងរកលទ្ធភាព ក្នុងការពង្រឹងសមត្ថភាពរបស់ក្រុមបន្ថែមទៀត ទោះបីជាបើករដូវកាលកន្លងមកនេះទទួលបានចំណាត់ថ្នាក់ និងជ័យជំនះល្អជាបន្តបន្ទាប់ក្តី។ ប្រភពដដែលបានសរសេរទៀតថាកីឡាករ Manuel Locatelli ពេលនេះកំពុងស្ថិតនៅក្នុងក្រសែភ្នែក របស់ក្លឹបខណៈដែលកីឡាករវ័យ២៤ឆ្នាំរូបនេះកន្លងមកក៏ធ្លាប់មានដំណឹងថា មានទំនាក់ទំនងជាមួយនឹងក្លឹបជាច្រើនដងមកហើយទោះបីជា Juventus ធ្លាប់បានបញ្ជាក់ហើយដែរថា នឹងមិនលក់កីឡាកររូបនេះជាដាច់ខាត។ គួរឲ្យដឹងដែរថាបច្ចុប្បន្នកាំភ្លើងធំ...
ភ្នំពេញ៖ កីឡាករ វ៉ាន់ វឿន និងកីឡាករ ឈុត សេរីវ៉ាន់ថងរកបាន៣ពិន្ទុដូចគ្នា នាថ្ងៃបើកឆាកដំបូងនៃព្រឹត្តិការណ៍ បើកការប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវ៉ាត់ពានរង្វាន់ សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិប្រភេទទម្ងន់ ៦០គីឡូកាម ដើម្បីស្វែងកីឡាករគុនខ្មែរឆ្នើម ក្នុងដំណើរឆ្ពោះទៅព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ដែលកម្ពុជាធ្វើម្ចាស់នៅស្ថានីយ៍ទូរទស្សន៍ កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥។ ឳកាសបើកការប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវ៉ាត់ ពានរង្វាន់...
ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកឡាវាយសីកម្ពុជាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចូលរួមពិធីបើកវគ្គបណ្តុះបណ្តាលកឡាវាយសីកម្រិតបឋមឆ្នាំ២០២២ (Shuttle Time – Cambodia 2022) នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីត្រៀមខ្លួនព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៣ មុនព្រឹត្តិការណ៍ការប្រកួតកីឡាSEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។ លោកឧត្តមសេនីយ៍ទោ ជាម...
ភ្នំពេញ៖សម្ពន័អ្នកស្រឡាញ់ការ៉ាតេកម្ពុជានាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ បានប្រារពកម្មវិធីខួបកំណើតការ៉ាតេលោកគ្រូ ឡាច ចន្ទ័សុវណ្ណ និងប្រគល់សញ្ញាបត្រថ្នាក់ដាន់ដល់សិស្សជំនាន់ទី ២០និងទី២១ របស់សម្ពន័អ្នកស្រឡាញ់ការ៉ាតេកម្ពុជានៅក្លិបសម្ពន័អ្នកស្រឡាញ់ការ៉ាតេកម្ពុជាស្ថិតនៅគីឡូម៉ែត្រលេខ៩។ លោកលោកគ្រូ ឡាចច័ន្ទរិទ្ធី ប្រធានសម្ពន័អ្នកស្រឡាញ់ការ៉ាតេកម្ពុជាបានមានប្រសាសន៍ថា នៅថ្ងៃនេះសម្ពន័អ្នកស្រឡាញ់ការ៉ាតេកម្ពុជារៀបចំកម្មវិធីចំនួន២គឺទី១ខួបកំណើតការ៉ាតេ ថ្ងៃទី២០ កញ្ញា ១៩៨៣ ថ្ងៃទី២០ កញ្ញា ២០២២ជាខួប៣៩ ឆ្នាំ នៃថ្ងៃកំណើតសមាគមកីឡាការ៉ាតេ លោកគ្រូ...
The Skysport ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាកីឡាករ Harry Kane នៅទីបំផុតប្រហែលជា នឹងអាចចាកចេញពី Spurs មែនទែនហើយនារដូវក្តៅឆ្នាំ ក្រោយនេះខណៈដែលក្លឹបយក្ស អាល្លឺម៉ង់ Bayern Munich នៅតែជាក្លឹប ដែលបានដាក់គោលដៅ សំខាន់ជាមួយនឹង Kane នៅឡើយ ។ ម្ចាស់ពានរង្វាន់ Bundesliga...
កីឡាករខ្សែបម្រើការពារ Kalvin Phillips នឹងអាចជួបបញ្ហា ក្នុងការបង្ហាញខ្លួន ឲ្យក្រុមជម្រើសជាតិ អង់គ្លេស ជាមិនខាន នៅសប្តាហ៍នេះដោយសារតែបញ្ហារបួសស្មា មិនទាន់ជាសះស្បើយ ។ កីឡាករខ្សែបម្រើការពារ របស់ក្លឹបមេឃខៀវរូបនេះ បានខកខានការប្រកួតជ័យជំនះ កាលពីថ្ងៃសៅរ៍ម្សិលមិញ ទៅហើយក្នុងលទ្ធផល ៣ទល់នឹង០ជាមួយនឹងក្រុម Wolves ហើយពេលនេះ Phillips កំពុងស្ថិតនៅ ក្នុងការត្រួតពិនិត្យថា...
ភ្នំពេញ ៖ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានសម្រេចចិត្តចុះកិច្ចសន្យាផ្លូវការ ជាមួយគ្រូបង្វឹកបាល់ទះ ជនជាតិគុយបា ទាំង២រូប ជាផ្លូវការ ក្រោយពិនិត្យមើលឃើញ ពីបច្ចេកទេស និងការបង្ហាត់ ដល់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ទាំងក្នុងសាល និងបាល់ទះឆ្នេរខ្សាច់ អស់មួយរយៈរួចមក នារសៀលថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្នាក់ការ របស់សហព័ន្ធកីឡាបាល់ទះកម្ពុជា នៃវិមាណពហុកីឡដ្ឋានជាតិ...
ភ្នំពេញ ៖ លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចូលរួមបើកព្រឹត្តិការណ៍ ការប្រកួតកីឡាវ៉ូវិណាម ជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ២០២២ ធ្វើនៅអគារដំបូលទូក នៃសាកលវិទ្យាល័យភ្នំពេញ នោះនឹងមានរយៈពេល៣ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី១៧ដល់១៩ ខែកញ្ញា ឆ្នាំ២០២២ ក្រោមការប្រើប្រាស់ថវិកា របស់ក្រសួងអប់រំ យុវជន...
ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាជាតិ អូឡាំពិកកម្ពុជា ប្រធានសហព័ន្ធកីឡា ចំបាប់កម្ពុជា និងលោក ប៉ែន វុទ្ធី អនុប្រធាននាយកដ្ឋាន អប់រំកាយ និងកីឡាទទួលផ្ទុករួមនាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចូលរួមពិធីបិទវគ្គ បណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមកីឡា ចំបាប់កម្រិតមូលដ្ឋាន...