LOS ANGELES៖កីឡាករវាយកូនបាល់ពិភពលោក Novak Djokovic បានបញ្ជាក់ពីការដកខ្លួនរបស់លោកពីការប្រកួត ATP Masters នាខែនេះនៅ Indian Wells និង Miami ដោយសារតែបទប្បញ្ញត្តិការធ្វើដំណើររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកមេរោគ COVID-19 យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ កីឡាករ Djokovic មិនត្រូវបានចាក់វ៉ាក់សាំង បាននិយាយនៅលើ Twitter ថា ច្បាប់តម្រូវឲ្យពលរដ្ឋមិនមែនជាពលរដ្ឋអាមេរិក...
ប៉ារីស៖ ប្រទេសស៊ុយអែតបាននិយាយថា ខ្លួនជឿថាក្រុមរបស់ខ្លួនអាចជួបការលំបាក បន្ទាប់ពី FIFA បានបញ្ជាក់ថា រុស្ស៊ីនឹងត្រូវបានបណ្តេញចេញពីការប្រកួតជម្រុះ ព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ពិភពលោក “World Cup” ឆ្នាំ ២0២២ ជុំវិញការឈ្លានពានប្រទេសអ៊ុយក្រែន យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក បាននិយាយកាលពីថ្ងៃអង្គារថា ប៉ូឡូញដែលរុស្សីនឹងត្រូវប្រឈមមុខសម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាខែនេះ នឹងត្រូវឈានជើងទៅកាន់វគ្គផ្តាច់ព្រ័ត្រមួយក្នុងក្របខណ្ឌអឺរ៉ុប ។ ប៉ូឡូញ នឹងត្រូវប្រឈមមុខនឹងក្រុមឈ្នះ នៃការប្រកួតរវាងស៊ុយអែត...
ខេត្តកណ្តាល៖ ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបា លខេត្តកណ្តាលឆ្នាំ២០២២ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នៅទីលានកីឡដ្ឋាន ខេត្តស្ថិតក្នុងក្រុងតាខ្មៅ បានរកឃើញក្រុមជើងខ្លាំង២ គឺក្រុមបាល់ទាត់ TN kandal FC និងក្រុមបាល់ទាត់យុវជនស្រុកមុខកំពូលឡើងវគ្គផ្តាច់ព្រ័ត្របន្ទាប់ពីទំាង២ ក្រុមបានយកឈ្នះលើគូប្រកួតរៀងៗខ្លួន។ សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមបាល់ទាត់ TN...
សង្គ្រាមនៅអ៊ុយក្រែន បានអូសបន្លាយពេលជាច្រើនថ្ងៃមកហើយ ដោយមិនទាន់ឃើញពន្លឺ នៃការបញ្ចប់សង្គ្រាម នេះនៅឡើយទេ ខណៈដែលរុស្ស៊ីបន្ដបង្កើនការវាយលុកទៀត ។ ស្របពេលជាមួយគ្នានេះដែរ រដ្ឋាភិបាលអ៊ុយក្រែន រួមជាមួយឥស្សរជន ជាច្រើននាក់ទៀត កំពុងតែស្នើសុំយ៉ាងទទូច ទៅអន្ដរជាតិ ឱ្យជួយដល់អ៊ុយក្រែនផង ដែលត្រូវរុស្ស៊ីឈ្លានពានទឹកដីនេះ ។ ដោយក្នុងនោះ លោក Volodymyr Zelenskiy ប្រធានាធិបតីអ៊ុយក្រែន ចេញមុខជាងគេ...
ក្លឹបអង់គ្លេស Aston Villa មកដល់ពេលនេះ មានជម្រើស ក្នុងការទិញយកកីឡាករ Phillippe Coutinho ក្រោយចុះកិច្ចព្រមព្រៀងខ្ចីជើងជាមួយនឹងក្លឹប Barcelona កាលពីខែមករាកន្លងមក ។ ទោះបីជាយ៉ាងណាក្តីទាំងក្លឹប និង គ្រូបង្វឹកលោក Steven Gerrard ហាក់ដូចជាមិនទាន់មានភាព ប្រញាប់ប្រញាល់នៅឡើយ ចំពោះការដោះដូរដ៏ធំ របស់ក្លឹបមួយនេះម្យ៉ាង យល់ឃើញថា...
The Sunsport នៅថ្ងៃនេះបានចេញផ្សាយថា ក្លឹបយក្សអេស្បាញ AT Madrid កំពុងបង្ហាញការចាប់អារម្មណ៍ខ្លាំង ចំពោះកីឡាករ Emerson Royal ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Spurs។ AT Madrid កំពុងសង្ឃឹមទុកថា Spurs នឹងព្រមលក់កីឡាករប្រេស៊ីលរូបនេះ មកឲ្យខ្លួនទោះបានដឹងហើយថា តម្លៃខ្លួនដែលបានស្នើគឺនឹងធ្វើឲ្យ Spurs ខាតបង់ដល់ទៅ៦លានផោន ធៀបទៅនឹងតម្លៃដែលក្លឹបធ្លាប់យក...
អង់គ្លេស៖លោក Roman Abramovich ត្រូវបានរដ្ឋាភិបាលអង់គ្លេស ដាក់ទណ្ឌកម្ម ជាផ្នែកមួយនៃការប៉ុនប៉ង បង្រ្កាបជនជាតិរុស្ស៊ីដែលមានទ្រព្យសម្បត្តិក្នុងប្រទេស ខណៈកាលពីសប្តាហ៍មុន លោក Abramovich បានប្រកាសថា លោកមានបំណងលក់ Chelsea បន្ទាប់ពីកាន់កាប់ជិត ២0 ឆ្នាំ ជាមួយនឹងប្រាក់ចំណូលសុទ្ធ ពីការលក់នេះ នឹងត្រូវបរិច្ចាគទៅជនរងគ្រោះទាំងអស់ នៃសង្រ្គាមនៅអ៊ុយក្រែន។ ម្ចាស់ក្លិបបាល់ទាត់ Chelsea...
លោក Roman Abramovich ម្ចាស់ក្លឹប Chelsea ដែលជាមនុស្សជំនិតមួយរូប របស់ប្រធានាធិបតីរុស្ស៊ី ត្រូវបានរដ្ឋាភិបាលអង់គ្លេសសម្រេចធ្វើការដាក់ទណ្ឌកម្ម នៅក្នុងថ្ងៃនេះ ដោយបង្កកទ្រព្យសម្បត្តិរបស់លោកទាំងអស់របស់ និងបង្កកការចរាចរណ៍លុយនៅក្នុងប្រទេសមួយនេះ ព្រមទាំងហាមឃាត់ការធ្វើដំណើរ មកកាន់អង់គ្លេសនេះថែមទៀតផង។ ការដាក់ទណ្ឌកម្មមួយនេះ បានធ្វើឲ្យខូចដល់ដំណើរការ នៃគម្រោងលក់ក្លឹបរបស់លោក Roman មួយវិញទៀតទណ្ឌកម្មបានធ្វើឲ្យ Chelsea ត្រូវដាក់ដំណើរការក្រោមលក្ខខណ្ឌពិសេសចាប់ពីថ្ងៃនេះតទៅ។ ទណ្ឌកម្មនេះបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ក្រុមតោខៀវនេះ...
ខេត្តកណ្តា៖ព្រឹត្តិការណ៍ការប្រកួតកីឡាប៉េតង់វ័យចាស់ និងយុវជនជ្រើសរសើជើងឯកថ្នាក់ខេត្តកណ្តាលដែលប្រព្រឹត្តិចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីចម្រាញ់រកកីឡាករមានសមត្ថភាពតំណាងឲ្យខេត្តកណ្តាលទៅចូលរួមការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិនានាក្រោយការរៀបចំពីមន្ទីអប់រំយុវជន និងកីឡា ខេត្តកណ្តាលដែលជាផែនការប្រចាំឆ្នាំរបស់ការិយាល័យអប់រំយុវជន និងកីឡា។ លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំយុវជន និងកីឡាខេត្តកណ្តាលបាននិយាយថា ការប្រកួតជ្រើសជើងឯកថ្នាក់ខេត្តនេះដោយមានការចង្អុល បង្ហាញពីលោកអភិបាលខេត្តដើម្បីធ្វើការជ្រើសរើស កីឡាករជើងខ្លាំងទៅចូលរួមប្រកួតថ្នាក់ជាតិនានារៀបចំដោយសហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសការប្រកួតកីឡាជាតិលើកទី៣នឹងឈានទៅដណ្តើមជ័យជំនះជូនខេត្ត។...
ក្លឹបបិសាចក្រហម Man UTD ត្រូវបាន The Northern Echo ជឿជាក់ថា កំពុងស្ថិតនៅក្នុងការប្រជែងគ្នា មួយ ដើម្បីដណ្តើមយកកីឡាករ វ័យក្មេងឆ្នើម របស់ក្លឹប Marseille ដែលមានឈ្មោះថា Boubacar Kamara នារដូវក្តៅខាងមុខនេះ។ កីឡាករវ័យទើបតែ២២ឆ្នាំរូបនេះ នឹងផុតកុងត្រា នៅរដូវក្តៅហើយ ក្នុងនោះក៏មានការចាប់អារម្មណ៍...