ទីក្រុងឡុងដ៍ ៖ Formula One បានបញ្ចប់កិច្ចសន្យា របស់ខ្លួនជាមួយនឹង Russian Grand Prix បន្ទាប់ពីការលុកលុយ របស់ប្រទេស អ៊ុយក្រែន ដោយនិយាយថា ប្រទេសរុស្ស៊ី នឹងមិនមានការប្រណាំង នៅពេលអនាគត យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ F1 បានលុបចោលការប្រណាំង នៅឆ្នាំនេះរួចហើយ...
ទីក្រុងឡុងដ៍ ៖ ប្រធាន UEFA លោក Aleksander Ceferin បាននិយាយថា លោកមិនសប្បាយចិត្ត ក្នុងការនិយាយអំពីការផ្តាច់ខ្លួន នៃក្របខណ្ឌ European Super League ដោយចោទប្រកាន់ថា ប្រធានក្លិបនៅតែប្តេជ្ញាចិត្ត ចំពោះគំនិតនៃការរស់នៅ ក្នុងពិភពលោកស្របគ្នា យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ ក្លិបធំៗចំនួន...
រជ្ជកាល របស់សេដ្ឋីរុស្សី Roman Abramovich នៅក្លឹប Chelsea កាន់តែខិតជិតដល់ទីបញ្ចប់ បន្ទាប់ពីលោកបានប្រកាសលក់ ក្លឹបកាលពីពាក់កណ្ដាលសប្ដាហ៍នេះ ។ Abramovice សម្រេចចង់លក់ក្លឹប របស់ខ្លួនចោល ដោយសារតែទទួលសម្ពាធទណ្ឌកម្ម របស់ប្រទេសអង់គ្លេស ដូច្នេះលោកមិនចង់បាត់ បង់ក្លឹបទទេៗឡើយ ។ សម្រាប់ប្រាក់ចំណេញ ពីការលក់ក្លឹបបុរសវ័យ៥៥ឆ្នាំ សន្យានឹងយកទៅជួយជនរងគ្រោះ នៅប្រទេស...
ស្ដេចប្រដាល់អ៊ុយក្រែន Wladimir Klitschko និង Vitali Klitschko បានចូលច្បាំង ជាមួយទ័ពអ៊ុយក្រែន ១សប្ដាហ៍មកហើយ ខណៈដែលរូបគេបន្ដបញ្ជាក់ជំហរថាមិនចេញ ពីក្រុងគៀវឡើយ ហើយត្រៀមទប់ទល់ ដល់វិនាទីចុងក្រោយ ។ Vitali Klitschko ជាចៅហ្វាយក្រុង ហើយលោកជាមួយប្អូនប្រុស Wladimir Klitschko កំពុងស្ថិតនៅការពារក្រុងគៀវ មិនឱ្យធ្លាក់ដល់ដៃរុស្ស៊ីនោះទេ...
The Mirror នៅថ្ងៃនេះបានចេញផ្សាយថា ក្លឹបញញួរធំ West Ham បានបង្ហាញពីចំណាប់អារម្មណ៍ ចំពោះកីឡាករខ្សែប្រយុទ្ធ Antoine Semenyo ដែលបច្ចុប្បន្នកំពុងមានឈ្មោះ ជាកីឡាករឆ្នើមរបស់ក្លឹប Bristol City ។ ក្រៅពីនោះក្លឹប Celtic ក៏បានបង្ហាញពីចំណាប់អារម្មណ៍ដូចគ្នាដែរ ចំពោះកីឡាករវ័យ២២ឆ្នាំរូបនេះ ដែលជឿជាក់ថាបច្ចុប្បន្នកំពុងមានតម្លៃ ប្រមាណជា១៥លានផោន គិតត្រឹមពេលដែលទ្វាកីឡាករដោះដូរ...
មកដល់ពេលនេះក្លឹបយក្សអ៊ីតាលី Juventus ហាក់ដូចជាមិនសូវខ្វាយខ្វល់ ជាមួយនឹងកុងត្រារបស់កីឡាករ មួយចំនួនរបស់ខ្លួនឡើយ ទាំងកីឡាករឆ្នើម Paulo Dybala ជាដើមដែលនឹងត្រូវផុតកំណត់ នាពេលខាងមុខនេះ។ មន្ត្រីជាន់ខ្ពស់របស់ក្លឹបបានបញ្ជាក់ថា ក្លឹបនឹងធ្វើការជួបពិភាក្សាជាមួយ នឹងភ្នាក់ងាររបស់កីឡាករ Paulo Dybala នៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីពិភាក្សាអំពីបញ្ហាបន្តកុងត្រា នេះខណៈដែលកុងត្រារបស់គាត់ នឹងត្រូវផុតកំណត់នៅក្នុងខែមិថុនា ខាងមុខនេះទៅហើយក្តី។ មន្ត្រីរូបនេះបានបញ្ជាក់ទៀតថា ពួកយើងក៏នឹងមានផែនការ...
ម្ចាស់ក្លឹបតោខៀវ Chelsea កំពូលមហាសេដ្ឋីជនជាតិរុស្សីលោក Abramovich នៅថ្ងៃនេះបានប្រកាសហើយថាដោយសារបញ្ហាអ៊ុយក្រែននិងរុស្សីពេលនេះពិតជាបានបង្ខំឲ្យគាត់សម្រេចចិត្តលក់ក្លឹបនេះចោល ហើយក្រោយការកាន់កាប់អស់រយៈពេល១៩ឆ្នាំក្រោយមក។ បច្ចុប្បន្នសេដ្ឋីរូបនេះបានទទួលរងសំពាធ យ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាលអង់គ្លេសជា ពិសេសមួយសប្តាហ៍ចុងក្រោយនេះជុំវិញបញ្ហាទំនាក់ទំនងការ ទូតរវាងអង់គ្លេសនិងប្រទេសរុស្សីដែលបច្ចុប្បន្ន កំពុងបើកការវាយប្រហារយ៉ាងខ្លាំងទៅលើប្រទេសអ៊ុយក្រែន។ យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាលោក Abramovich បានដាក់តម្លៃរបស់ក្លឹបនេះប្រមាណជា២៦០០លានផោន ឬប្រហែលជា៣៥០០លានដុល្លារ និងកំពុងត្រូវបានគេរៀបចំឲ្យមានការដេញថ្លៃ នៅថ្ងៃសុក្រនេះហើយ៕ ប្រែសម្រួល៖ស៊ុនលី
The Calciomercato នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបបិសាចក្រហម Man UTD និងក្លឹបអធិរាជស Real Madrid បានធ្វើការប្រជែងគ្នាក្នុងការ ដណ្តើមយកកុងត្រាជាមួយនឹងកីឡាករខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Napoli ម្នាក់ដែលមានឈ្មោះថា Victor Osimhen។ ក្លឹបទាំងពីរកំពុងបានធ្វើការព្យាយាមធ្វើការយ៉ាងខ្លាំងរៀងខ្លួនធ្វើយ៉ាងណាឲ្យអាចទទួលបានកុងត្រារបស់កីឡាករវ័យ២៣ឆ្នាំ រូបនេះនៅរដូវក្តៅខាងមុខនេះឲ្យបានទោះបីជា បានដឹងហើយថាកុងត្រាបច្ចុប្បន្នរបស់គាត់មានសុពលភាពរហូតដល់ឆ្នាំ២០២៥ក្តី។ គួរឲ្យដឹងដែរថា Napoli បានចាយលុយរហូតទៅដល់៧០លានអឺរ៉ូកាលពីឆ្នាំ២០២០ ទិញយកខ្សែប្រយុទ្ធរូបនេះពី Lille...
កីឡាករសញ្ជាតិទួរគី Aykut Demir បានចេញមកការពារ នៃការសម្រេចចិត្ត មិនពាក់អាវមានពាក្យ “No To War” ក្នុងជំនួបប្រកួតកាលពីថ្ងៃអាទិត្យ។ បាល់ទាត់នៅជុំវិញពិភពលោក បានរួបរួមគ្នាគាំទ្រ ប្រទេសអ៊ុយក្រែន អំឡុងពេលកំពុងត្រូវបានឈ្លានពាន ពីប្រទេសរុស្សីអស់មួយសប្ដាហ៍មកនេះ។ ប៉ុន្តែ Demir បានពន្យល់ហេតុអ្វីបានជាគេមិនធ្វើដូចកីឡាករដទៃ ក្នុងការប្រកួតរបស់ក្រុមខ្លួន ។ ខ្សែការពារវ័យ៣៣ឆ្នាំ ពាក់ស្លាកប្រធានក្រុម...
ក្លឹបយក្សអេស្បាញ Real Madrid បានដាក់ក្តីសង្ឃឹមថា នឹងអាចបង្កើនកម្លាំង នៅក្នុងតំបន់ខ្សែការពារស្លាបស្តាំ របស់ខ្លួននៅក្នុងរដូវក្តៅខាងមុខនេះ តាមរយៈគោលដៅជាច្រើន នៅក្នុងបញ្ជីបច្ចុប្បន្ន។ Real Madrid បានដាក់ផែនការធ្វើយ៉ាងណាបង្កើន ជម្រើសឲ្យបានកាន់តែច្រើន ដើម្បីទុកយកមកជំនួសតំណែង របស់កីឡាករខ្សែការពារស្លាបស្តាំ Dani Carvajal វ័យ៣០ឆ្នាំដែលជឿជាក់ថា នឹងត្រូវក្លឹបសម្រេចចិត្តលក់ចេញហើយ នាពេលខាងមុខនេះ។ កីឡាករជាច្រើនដូចជា Achraf...