បរទេស៖ ការដាក់ប្រព័ន្ធមីស៊ីលនៅក្នុងកុងតឺន័រ មិនមែនជាគំនិតយោធាតាមបែបប្រលោមលោកនោះទេ ដោយសារតែប្រទេសមួយចំនួនបានចូលរួមក្នុងការអនុវត្តបែបនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ប្រព័ន្ធបែបនេះអនុញ្ញាតឱ្យមានការដឹកជញ្ជូនភ្លាមៗ និងសម្ងាត់ ព្រោះពួកគេអាចដំឡើងនៅលើកប៉ាល់ ឬទីតាំងឆ្នេរសមុទ្រ ហើយការលាក់បែបនេះអនុញ្ញាតឱ្យប្រទេសមួយបង្កើនការកសាងយោធារបស់ខ្លួនយ៉ាងឆាប់រហ័សនៅពេលណាដែលចាំបាច់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា លោក Rick Fisher សហការីជាន់ខ្ពស់ផ្នែកកិច្ចការយោធាអាស៊ីនៅមជ្ឈមណ្ឌលវាយតម្លៃនិងយុទ្ធសាស្ត្រអន្តរជាតិ ក្នុងបទសម្ភាសន៍ជាមួយកាសែត The Sun...
ភ្នំពេញ៖ការប្រកួតកីឡាសៀស្យាល់អូឡាំពិកជ្រើសរើសជើងឯកថ្នាក់ជាតិវេទិកាអប់រំសុខ ភាពនិងកម្មវិធីត្រួតពិនិត្យសុខភាពសម្រាប់ជនបញ្ញាខ្សោយនៅភ្នំពេញបានបញ្ចប់ដោយស្ថាពរក្នុងឳកាបំពាក់មេដាយជូនកីឡាករ-កីឡាការិនីសៀស្យាល់ដោយមានការចូលរួមលោក ឃ្លាំង ចន្ធូ អគ្គលេខាធិការតំណាងឲ្យលោក វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិស្ប៉ាស្យាល់អូឡាំពិកកម្ពុជា។ សម្រាប់វិញ្ញាសាបាល់ទាត់៖ចំណាត់ថ្នាក់លេខ១បានទៅលើក្រុមខេត្តស្វាយរៀង ចំណាត់ថ្នាក់លេខ២បានទៅលើក្រុមខេត្តបាត់ដំបង និងចំណាត់ថ្នាក់លេខ៣បានទៅលើក្រុមខេត្តកណ្តាល។ វិញ្ញាសាប៉េតង់វិញ មេដាយមាសបានទៅលើកីឡាករ វិបុស មង្គល មេដាយប្រាក់បានទៅលើកីឡាការិនី សុខ ចាន់ និងមេដាយសំរិទ្ធបានទៅលើកីឡាការិនី...
ភ្នំពេញ៖ គ្លីនិក២១ ហ៊ីម៉ាតូអុងកូ ផ្តោតលើការព្យាបាលដោយប្រើថ្នាំជំនាន់ថ្មីៗ និងបច្ចេកវិទ្យាកោសិកាទាហ៊ានប្រឆាំងមហារីក និងថ្នាំជួសជុលរោងចក្រផលិតឈាម មានប្រសិទ្ធភាពខ្ពស់ដូចនៅប្រទេសរីកចំរើន។ គ្លីនិក២១ ហ៊ីម៉ាតូអុងកូ មានចំនុចលេចធ្លោមួយចំនួន ដូចខាងក្រោម៖ទី១ គ្លីនិកយើងមានបំពាក់នូវបច្ចេកវិទ្យាបន្សុទ្ធខ្យល់ស្អាតនិងបន្ទប់សម្ពាធខ្យល់ខ្ពស់ សម្រាប់ទទួលអ្នកជំងឺមហារីក ប្រពន្ធ័ការពារចុះខ្សោយ អ្នកជំងឺមហារីកឈាម និងអ្នកជំងឺគ្រាប់ឈាម កំរិតធ្ងន់ដទៃទៀត ដែលកំពុងមានហនិភ័យឆ្លងរោគខ្ពស់។ សមត្ថភាពរបស់បន្ទប់សម្ពាធខ្យល់ខ្ពស់ទាំងនេះទៅថ្ងៃអនាគតអាចទទួលអោយស្នាក់នៅរបស់អ្នកជំងឺព្យាបាល ដោយប្តូររោងចក្រផលិតឈាមបាន ស្របតាមកំរិតស្តង់ដានិងបទដ្ឋានព្យាបាលវេជ្ជសាស្ត្រជំងឺគ្រាប់ឈាម របស់សកលលោក...
ប្រទេសម៉ាឡេសុី បានប្រកាសអំពីករណីដំបូងនៃការរកឃើញអ្នកវិជ្ជមានវីរុសកូវីដបំប្លែងថ្មី ប្រភេទ អូមីក្រុង (Omicron) នៅក្នុងប្រទេសរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។ អ្នកវិជ្ជមានវីរុសកូវីដបំប្លែងថ្មី ប្រភេទ អូមីក្រុង នៅក្នុងប្រទេសអាស៊ានមួយនេះ ត្រូវបានគេរកឃើញទៅលើ និស្សិតស្រីម្នាក់ដែលមកពីប្រទេសអាហ្វ្រិកខាងត្បូង នៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២១។ បើតាមការឱ្យដឹងពីមន្រ្តីសុខាភិបាល Khairy...
ផ្អែកលើព័ត៌មានចេញផ្សាយមុននេះបានឲ្យដឹងថា កូនដំបូងរបស់ Taeyang (BIGBANG) និង Min Hyo Rin ពេលនេះបានកើតហើយ ហើយកូនគឺជាកូនប្រុស។ វិបសាយ Hankook Ilbo បានបញ្ជាក់ថា ទារកមានសុខភាពល្អទេ ហើយ Taeyang ពេលនេះក៏ក្លាយជាឪពុករបស់គេជាផ្លូវការដែរ។ADVERTISING ចំណែកផលិតកម្ម YG ក៏បានទទួលស្គាល់ដែរថា ព័ត៌មាននេះជាការពិត។ រម្លឹកទៅកាលពីខែកញ្ញា មានសេចក្ដីរាយការណ៍ថា Taeyang និង Min Hyo Rin ជិតស្វាគមន៍កូនដំបូងដែលជាចំណងដៃអាពាហ៍ពិពាហ៍ហើយ ហើយពេលនេះកូនក៏កើតមក ធ្វើឲ្យប៉ាៗ Taeyang ក្លាយជាសមាជិកដំបូងដែលមានកូនមុនគេ៕
បរទេស៖ ស្របពេលដែលភាពតានតឹងរវាងប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែន ឡើងកម្តៅកាន់តែខ្លាំងនោះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា លោកកំពុងតែរៀបចំផែនការមួយ សម្រាប់បញ្ចៀសវិបត្តិ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា លោក ចូ បៃដិន បានមានប្រសាសន៍យ៉ាងដូច្នេះថា...
ស្រាបៀរ Angkor Lager កំពុងតែឧបត្ថម្ភដល់ព្រឹត្តិការណ៍សំខាន់ៗនៅមហោស្រពសិល្បៈអន្តរជាតិអង្គរក្នុង ខេត្តសៀម ក្នុងគោលបំណងលើកកម្ពស់សិល្បៈកម្ពុជា ក៏ដូចជាទេសចរណ៍ក្នុងស្រុក។ ស្រាបៀរ Angkor Lager ដែលត្រូវបានផលិតឡើង និង ចែកចាយដោយក្រុមហ៊ុន Cambrew Ltd ដែលជាផ្នែកមួយនៃក្រុមហ៊ុន Carlsberg Group កំពុងផ្តល់ការឧបត្ថម្ភដល់កម្មវិធីអ្នកនិពន្ធ-អ្នកអាន (Writers-Readers Festival) កម្មវិធីគូរគំនូរសិល្បៈតាមដងផ្លូវដោយផ្ទាល់នៅលើផ្ទាំងក្រណាត់...
អង់គ្លេស៖ ការសិក្សាមួយបានបង្ហាញថា របបអាហាររបស់បុរសត្រូវបានផ្សារភ្ជាប់ទៅនឹងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ចំនួន៤១ ភាគរយជាមធ្យម ខ្ពស់ជាងរបបអាហារស្ត្រី ភាគច្រើនដោយសារតែការទទួលទានសាច់ច្រើននេះ បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ការផលិតអាហារគឺជាប្រភពសំខាន់នៃឧស្ម័នផ្ទះកញ្ចក់ ដោយអ្នកជំនាញប៉ាន់ប្រមាណថា វាមានប្រហែលមួយភាគបីនៃការបំភាយឧស្ម័នសរុបទៅក្នុងបរិយាកាស។ ការសិក្សាពីមុនបានបង្ហាញថា របបអាហារដែលកែច្នៃផកតល់ថាមពលច្រើន និងមិនសូវមានជីវជាតិ មានទំនោរធ្វើឲ្យប៉ះពាល់ដល់បរិស្ថានផងដែរ។ ប៉ុន្តែការវាយតម្លៃផលប៉ះពាល់ទាំងនេះ ទំនងជាត្រូវបានធ្វើឡើងដោយផ្អែកលើក្រុមអាហារ ទូលំទូលាយជាជាងធាតុជាក់លាក់ដែលនាំឲ្យមានភាពមិនត្រឹមត្រូវ នៅពេលវាយតម្លៃរបបអាហារបុគ្គល ដើម្បីដោះស្រាយបញ្ហានេះ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Leeds បានវាយតម្លៃការបំភាយឧស្ម័នដែលផលិតក្នុងការផលិតអាហារបុគ្គលជាង...
បរទេស៖ បុគ្គលិកក្រុមហ៊ុន Prapakorn Oil Co ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទ ផ្តើមភ្លើងឆាបឆេះដេប៉ូប្រេងរំអិលរបស់ក្រុមហ៊ុន ដោយសារតែនាងខឹងនឹងថៅកែរបស់នាង។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ឧត្តមសេនីយ៍ឯក Thanayut Wutthicharasthamrong ស្នងការនគរបាលខេត្តតំបន់ Region 7...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ថា លោក Clement Beaune រដ្ឋមន្ត្រីការបរទេសបារាំង ទទួលបន្ទុកកិច្ចការអឺរ៉ុប បានលើកឡើងនៅថ្ងៃពុធនេះថា ប្រទេសបារាំង បានសម្រេចចិត្តបន្តការហាមឃាត់ការហោះហើររបស់ខ្លួនពីបណ្តាប្រទេសនៅអាហ្វ្រិកខាងត្បូង ចំនួន៧រហូតដល់ថ្ងៃសៅរ៍ ជុំវិញការព្រួយបារម្ភអំពីវីរុសបំប្លែង ខ្លួនថ្មីឈ្មោះថា Omicron ។ថ្លែងទៅកាន់វិទ្យុ RTL លោក Beaune បានថ្លែងថា...