កូរ៉េ៖ មិនថារយៈពេលយូរប៉ុនណា ឬមានរលកក្រោយ ជាតារាឆ្នើមខ្លាំងប៉ុនណា តារាចម្រៀងដ៏ល្បីល្បាញ CL នៅតែជា Kpop Queen សម្រាប់ប្រជាជនកូរ៉េ ។
កំពូលតារាចម្រៀងកូរ៉េ CL ដែលទើបចូលរួមធ្វើជា producer និងគណៈកម្មការ ក្នុងកម្មវិធី កម្មវិធី Super Band រដូវកាលទី២ បានធ្វើអោយកម្មវិធី ប្រកួតចម្រៀងជាក្រុមនេះ មានសភាពកាន់តែពិសេស ដោយមានអ្នកទស្សនា កាន់តែច្រើននឹង ទទួលបាន rating ចំនួន 7.5% ហើយនេះជាចំនួនច្រើន គួរអោយកត់សម្គាល់ សម្រាប់កម្មវិធីប្រកួតធម្មតា នៅកូរ៉េទាំងមូល ដែលបំបែកកំណត់ត្រា កាលពីរដូវកាលទី 1។
ការឡើង Rating លើកនេះអ្នកគាំទ្រកូរ៉េជឿថា មកពីមានវត្តមានរបស់ Queen នៃ KPOP គឺ CL ដែលនេះបញ្ជាក់ថា ពួកគេទទួលស្គាល់ពីសមត្ថភាព និងភាពអស្ចារ្យរបស់នាង៕ ដោយៈ ទូច សុខលីដា