សិល្បៈ និង កម្សាន្ត

មក​ស្គាល់​មហា​សេដ្ឋី​​ ប្រាក់​ពាន់​លាន​ដុល្លារ​ លំដាប់​ពិភពលោក​ទាំង​១០​រូប​ ក្នុង​ឆ្នាំ​២០២១នេះ

ខាង​ក្រោម​នេះ​ជា​មហាសេដ្ឋី​លំដាប់​ថ្នាក់​ពិភពលោក​ទាំង​១០រូប ដែល​មាន​ទ្រព្យ​លុយ​កាក់​មហាសាល​នៅ​ក្នុង​ឆ្នាំ​២០២១​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Forbes៖

១. លោក​ Jeff Bezos៖ ម្ចាស់​ក្រុមហ៊ុន​ Amazon មាន​ទ្រព្យ​សម្បត្តិ​សរុប​រហូត​ទៅ​ដល់​ ១៧៧ពាន់​លាន​ដុល្លារ​។

២. លោក​ Elon Musk៖ ម្ចាស់​ក្រុមហ៊ុន​ Tesla និង​ SpaceX មាន​ទ្រព្យ​សម្បត្តិ​សរុប​រហូត​ទៅ​ដល់​ ១៥១ពាន់​លាន​ដុល្លារ​។

៣. លោក​ Bernard Arnault៖ ប្រធាន​ក្រុមហ៊ុន​ LVMH មាន​ទ្រព្យ​សម្បត្តិ​សរុប​រហូត​ទៅ​ដល់​ ១៥០ពាន់​លាន​ដុល្លារ​។

៤. លោក​ Bill Gates៖ ស្ថាបនិក​មួយ​រូប​របស់​ក្រុមហ៊ុន​ Microsoft មាន​ទ្រព្យ​សម្បត្តិ​សរុប​រហូត​ទៅ​ដល់​ ១២៤ពាន់​លាន​ដុល្លារ​។

៥. លោក​ Mark Zuckerberg៖ ម្ចាស់​ក្រុមហ៊ុន​ Facebook មាន​ទ្រព្យ​សម្បត្តិ​សរុប​រហូត​ទៅ​ដល់​ ៩៧ពាន់​លាន​ដុល្លារ​។

៦. លោក​ Warren Buffett៖ ម្ចាស់​ក្រុមហ៊ុន​ Berkshire Hathaway មាន​ទ្រព្យ​សម្បត្តិ​សរុប​រហូត​ទៅ​ដល់​ ៩៦ពាន់​លាន​ដុល្លារ​។

៧. លោក​ Larry Ellison៖ ស្ថាបនិក​មួយ​រូប​របស់​ក្រុមហ៊ុន​ Oracle Corporation មាន​ទ្រព្យ​សម្បត្តិ​សរុប​រហូត​ទៅ​ដល់​ ៩៣ពាន់​លាន​ដុល្លារ​។

៨. លោក​ Larry Page៖ ស្ថាបនិក​មួយ​រូប​របស់​ក្រុមហ៊ុន​ Google មាន​ទ្រព្យ​សម្បត្តិ​សរុប​រហូត​ទៅ​ដល់​ ៩១.៥ពាន់​លាន​ដុល្លារ​។

៩. លោក​ Sergey Brin៖ ស្ថាបនិក​មួយ​រូប​របស់​ក្រុមហ៊ុន​ Google មាន​ទ្រព្យ​សម្បត្តិ​សរុប​រហូត​ទៅ​ដល់​ ៨៩ពាន់​លាន​ដុល្លារ​។

១០. លោក​ Mukesh Ambani៖ ស្ថាបនិក​ក្រុមហ៊ុន​ Reliance Industries Limited មាន​ទ្រព្យ​សម្បត្តិ​សរុប​រហូត​ទៅ​ដល់​ ៨៤.៥ពាន់​លាន​ដុល្លារ​៕ប្រភព៖http://sabay

Most Popular

To Top