សិល្បៈ និង កម្សាន្ត

ថៃ​ ស្ថិត​ក្នុង​ចំណោម ​ប្រទេស​ទាំង​១០​ ដែល​មាន​មហា​សេដ្ឋី​ប្រាក់​ពាន់​លាន​ដុល្លារ​ ច្រើន​រូប​បំផុត​ លើ​ពិភព​លោក ​ក្នុង​ឆ្នាំ​២០២១​

ប្រទេស​ថៃ​ ស្ថិត​ក្នុង​ចំណោម​ ប្រទេស​ទាំង​១០ ដែល​មាន​មហាសេដ្ឋី​ ប្រាក់​ពាន់​លាន​ដុល្លារ​ច្រើន​រូប​បំផុត​ លើ​ពិភពលោក​ក្នុង​ឆ្នាំ​២០២១​។ នេះ​បើ​យោង​តាម​របាយការណ៍ ​ស្រាវជ្រាវ​របស់​ Hurun ក្នុង​ឆ្នាំ​នេះ​។

បើ​តាម​របាយការណ៍​ខាង​លើ​ ប្រទេស​ថៃ​មាន​មហាសេដ្ឋី​ ប្រាក់​ពាន់​លាន​ដុល្លារ​ចំនួន​ ៥២នាក់​ ខណៈ​ឯ​ប្រទេស​ចិន ​ជា​ប្រទេស​ ដែល​មាន​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ ពាន់​លាន​ដុល្លារ​នេះ​ច្រើន​ជាង​គេ​ នៅ​លើ​លោក​ មាន​រហូត​ទៅ​ដល់​ ១, ០៥៨នាក់​ឯណោះ​ ក្នុង​ឆ្នាំ​នេះ​។

ខាង​ក្រោម​នេះ​ជា​ ប្រទេស​ទាំង​១០ ដែល​មាន​ មហាសេដ្ឋី​ ប្រាក់​ពាន់​លាន​ដុល្លារ​ច្រើន​រូប​បំផុត​ លើ​ពិភពលោក​ ក្នុង​ឆ្នាំ​២០២១នេះ​៖

១. ប្រទេស​ចិន​៖ មាន​អ្នក​មាន​ប្រាក់​ពាន់​លាន​ដុល្លារ​ ចំនួន ១,០៥៨នាក់​

២. សហរដ្ឋអាមេរិក​៖ មាន​អ្នក​មាន​ប្រាក់​ពាន់​លាន​ដុល្លារ​ ចំនួន ៦៩៦នាក់

៣. ប្រទេស​ឥណ្ឌា​៖ មាន​អ្នក​មាន​ប្រាក់​ពាន់​លាន​ដុល្លារ​ ចំនួន ១៧៧នាក់

៤. ប្រទេស​អាល្លឺម៉ង់​៖ មាន​អ្នក​មាន​ប្រាក់​ពាន់​លាន​ដុល្លារ​ ចំនួន ១៤១នាក់

៥. ចក្រភពអង់គ្លេស​៖ មាន​អ្នក​មាន​ប្រាក់​ពាន់​លាន​ដុល្លារ​ ចំនួន ១៣៤នាក់

៦. ប្រទេស​ស្វីស​៖ មាន​អ្នក​មាន​ប្រាក់​ពាន់​លាន​ដុល្លារ​ ចំនួន ១០០នាក់

៧. ប្រទេស​រុស្ស៊ី​៖ មាន​អ្នក​មាន​ប្រាក់​ពាន់​លាន​ដុល្លារ ​ចំនួន ៨៥នាក់

៨. ប្រទេស​បារាំង​៖ មាន​អ្នក​មាន​ប្រាក់​ពាន់​លាន​ដុល្លារ ​ចំនួន ៦៨នាក់

៩. ប្រទេស​ប្រេស៊ីល​៖ មាន​អ្នក​មាន​ប្រាក់​ពាន់​លាន​ដុល្លារ ​ចំនួន ៥៩នាក់

១០. ប្រទេស​ថៃ៖ មាន​អ្នក​មាន​ប្រាក់​ពាន់​លាន​ដុល្លារ​ ចំនួន ៥២នាក់៕

Source: Sabay

Most Popular

To Top