សិល្បៈ និង កម្សាន្ត

All The Butlers របស់ SBS ត្រូវបានរងការចោទប្រកាន់ ពីបទប្រើកាយវិការ ដែលកំណត់ស្ត្រី ជាវត្ថុបម្រើផ្លូវភេទ

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Allkpop បានប្រាប់ឲ្យដឹងថា ការអះអាងមួយត្រូវបានលើកឡើង តាមប្រព័ន្ធអ៊ីនធើណេតថា កម្មវិធីកម្សាន្ត SBS ‘All The Butlers’ បានប្រើប្រាស់កាយវិការ ដែលកំណត់គោលដៅស្ត្រី ជាវត្ថុផ្លូវភេទជាចំណងជើង ។

ឈុតឆាកដ៏ចម្រូងចម្រាស បានលេចចេញនៅលើភាគទី១៩៤ បានចាក់ផ្សាយកាលពីថ្ងៃទី ៧ ខែវិច្ឆិកា នៅពេលអ្នករាំពីរឿង ‘Street Women Fighter’ បានបង្ហាញខ្លួនជាភ្ញៀវពិសេស។ សមាជិកតួសម្តែងក្នុងរឿង ‘All The Butlers’ ត្រូវបានគេមើលឃើញថា អបអរសាទរចំពោះ Gavi ត្រូវបានគេឃើញពាក់អាវតឹង និងខោខ្លី ពេលកំពុងរាំ និងចង្អុលទៅសមាជិកប្រុស។ ក្នុងឈុតនេះ គេបានបង្ហាញពាក្យថា “Nuna ខ្ញុំជិតស្លាប់”។

ឃ្លានេះបង្កឲ្យមានភាពចម្រូងចម្រាស ដោយសារតែវាត្រូវបានប្រើប្រាស់ ជាទូទៅដោយអ្នកនិយម លេងអ៊ីនធើណេតប្រុសមួយចំនួន ហើយត្រូវបានគេស្គាល់ថា មានន័យថា ‘រំជួលចិត្តផ្លូវភេទ’ ។ ឃ្លានេះច្រើនតែប្រើ នៅក្នុងរូបថតអាសអាភាស ឬគំនូរអាសអាភាសរបស់ស្ត្រី ហើយនៅពេលឃ្លានេះ ត្រូវបានគេប្រើប្រាស់ Google រូបភាពបង្កហេតុជាច្រើនបង្ហាញឡើង។

អ្នកនិយមលេងអ៊ីនធើណេតបានរិះគន់ថា “វាហួសហេតុពេកហើយ៖ ប្រើរឿងបៀតបៀនផ្លូវភេទតាមអ៊ីនធើណេត តើការផ្សាយមិនគួរសុំទោស ចំពោះការប្រើពាក្យនោះទេ ទោះអ្នកបង្កើតអក្សររត់ពីគេដឹងឬអត់?” និង “តើផលិតករធ្វើអ្វីខ្លះ ដែលមិនច្រោះចំណងជើងរងដូចរឿងនេះ?”៕ ដោយ៖លី ភីលីព

Most Popular

To Top