កូរ៉េ ៖ បើយោងតាមចេញផ្សាយ ផ្លូវការរបស់គេហទំព័រ Allkpopបានប្រាប់ឲ្យដឹងថា ចំណងមិត្តភាពរវាងនាង Jennie សមាជិកក្រុម BLACKPINK និងតារាសម្ដែង ក្នុងខ្សែភាពយន្ត ‘Squid Game’ និងជាតារាម៉ូដែល នាងJung Ho Yeon នៅតែរឹងមាំជាង ដែកថែមដដែល ។
កាលថ្ងៃទី៨ ខែវិច្ឆិកា នាង Jung Ho Yeon បានចូលទៅក្នុងគណនី Instagram ផ្ទាល់ខ្លួនរបស់នាង ដើម្បីចែករម្លែករូបថតថ្មីៗ ដែលថតជាមួយនាង Jennie តាមរយៈ Instagram របស់នាង ។ រូបភាពបង្ហាញពីអ្នកទាំង២ឈរ នៅពីមុខរូបចម្លាក់ ‘Urban Light’ ទ្រង់ទ្រាយធំរបស់ LACMA នៅពេលល្ងាចនៃ LACMA Art & Film Gala បានប្រារព្ធឡើងនៅថ្ងៃទី ៦ ខែវិច្ឆិកានៅសារមន្ទីរមានមូលដ្ឋាន នៅទីក្រុង Los Angeles ។
អ្នកទាំង២បានចូលរួមក្នុង ព្រឹត្តិការណ៍នេះជាមួយនឹងភ្ញៀវ ដ៏លេចធ្លោមួយចំនួនក្នុងនោះរួមមាន តារាល្បីកូរ៉េខាងលើគឺ Eric Nam, Lee Min Ho, Kang Dong Won, Park Bo Gum និងសមាជិកសម្ដែង ‘Squid Game’ ផ្សេងទៀត Lee Jung Jae, Park Hae Soo ។ Lee Byung Hun និងអ្នកដឹកនាំរឿង Hwang Dong Hyuk ។
ទន្ទឹមនឹងនេះ នេះមិនមែនជាលើកទីមួយទេ ដែលអ្នកទាំង២បង្ហាញពីមិត្តភាព ដ៏រឹងមាំរបស់ពួកគេ ។ កាលពីខែកញ្ញាឆ្នាំមុននាង Ho Yeon ក៏បានចែករម្លែករូបថត ប៉ុន្មានសន្លឹករបស់ Jennie មកលេងនាងក្នុងឈុត ‘Squid Game’ ជាមួយអ្នកតាមដាន Instagram របស់នាង៕ ដោយ៖លី ភីលីព