ម្ចាស់មកុដ Miss Grand International ២០២១ បវរកញ្ញាវៀតណាម Nguyen Thuc Thuy Tien កំពុងប្រឈមពាក្យប្ដឹងពីប្រជាជនថៃជាច្រើននាក់ដែលកំពុងដាក់ពាក្យប្ដឹងនៅស្ថានទូតវៀតណាមប្រចាំប្រទេសថៃពីបទ ប្រមាថជាតិ សាសនា ព្រះមហាជនក្សត្រ យោងតាមទំព័រហ្វេសប៊ុក Team Cambodia បញ្ជាក់។
បន្ទាប់ពីទទួលបានការអបអរសាទរពីការឈ្នះមកុដ Miss Grand International កាលពីថ្ងៃទី៤ធ្នូកន្លងទៅ ពេលនេះបវរកញ្ញាវៀតណាម Nguyen Thuc Thuy Tien កំពុងតែត្រូវបានមហាជនថៃជាច្រើនស្ថាប័នដាក់ពាក្យប្ដឹងធ្ងន់កពីបទប្រមាថជាតិ សាសនា ព្រះមហាជនក្សត្រថៃ នៅថ្ងៃទី៧ ធ្នូ វេលាម៉ោង១០នេះតែម្ដង។ យោងតាមទំព័រហ្វេសប៊ុកផ្លូវការ ศูนย์รวมประชาชนปกป้องสถาบัน បង្ហោះជាផ្លូវការនៅប៉ុន្មានម៉ោងមុននេះ។
យ៉ាងណាមិញរឿងហេតុដែលនាំឱ្យមានការខឹងសម្បាលឈានដល់ការប្ដឹងបវរកញ្ញាវៀតណាមនេះ គឺមិនទាន់មានសារព័ត៌មានថៃណាមួយចេញផ្សាយជាផ្លូវការនោះទេ ខណៈមានមតិមហាជនច្រើនបានចូលរួមលើកឡើងថាបញ្ហានេះគឺកើតចេញពីបវរកញ្ញាវៀតណាមបានប្រើប្រាស់សម្លេងរបស់ខ្លួនតាមរយៈកម្មវិធី Miss Grand International ២០២១ ចូលរួមប្រឆាំងតវ៉ាទាមទារឱ្យនាយករដ្ឋមន្ត្រីថៃចុះចេញពីតំណែង ជាមួយនឹងលើកដៃជាសញ្ញាម្រាម៣ខាងស្ដាំ។
ដោយសញ្ញាលើកម្រាមដៃ៣នេះ ត្រូវបានប្រជាជនថៃប្រើប្រាស់ជាញឹកញាប់ដើម្បីទាមទារឱ្យនាយរដ្ឋ មន្ត្រីខ្លួនចុះចេញពីតំណែង អំឡុងពេលធ្វើបាតុកម្មនៅប៉ុន្មានខែកន្លងទៅនេះ៕ ប្រភព៖http://sabay