សិល្បៈ និង កម្សាន្ត

អ្នកនិយមលេងអ៊ីនធើណេត៖ Yeo Jin Goo & Rosé ប្រែក្លាយហាងលក់រាយបញ្ចុះតម្លៃ ‘Homeplus’ ទៅជាផ្សារទំនើបយីហោប្រណីត

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា អ្នកនិយមលេងអ៊ីនធើណេតមានការភ្ញាក់ផ្អើលជាខ្លាំង ចំពោះហាងលក់រាយបញ្ចុះតម្លៃដ៏ពេញនិយម ‘Homeplus’ ដែលថ្មីៗនេះ បានសម្ពោធទូរទស្សន៍ CFs ថ្មីដ៏ប្រណិតដែលសម្តែង ដោយតារាម៉ូដែល Yeo Jin Goo និងនាង Rosé របស់ BLACKPINK ។

‘Homeplus’ ជាហាងលក់រាយបញ្ចុះតម្លៃដ៏ធំបំផុតមួយ របស់ប្រទេសកូរ៉េខាងត្បូង កំពុងប្រារព្ធខួបលើកទី ២៥ របស់ខ្លួននៅឆ្នាំនេះ។ ដូច្នេះហើយសម្រាប់ឱកាសពិសេស ក្រុមហ៊ុននឹងដំណើរការ យុទ្ធនាការពិសេសមួយ ផ្តោតជុំវិញលេខ ‘២៥’។ តារាម៉ូដែលដែលគាំទ្រយុទ្ធនាការនេះក៏ជាតារាល្បីអាយុ ២៥ ឆ្នាំដ៏ពេញនិយមបំផុត ក្នុងឧស្សាហកម្មនេះ គឺលោក Yeo Jin Goo និងនាង Rosé!

ជាពិសេស ទូរទស្សន៍ CFs ម៉ាក ‘Homeplus’ ថ្មីចំនួន២ នឹងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ នៅដើមខែនេះ ដែលមានចំណងជើងថា ‘វិធីថ្មីនៃការគិត’ ។ អ្នកអាចមើលកំណែនីមួយៗ នៃការសម្ដែងដោយ Yeo Jin Goo និង Rosé នៅខាងក្រោម។ 

តើអ្នកគិតថាបន្ទាប់ពីមើល CFs ទាំងពីរនេះនៅលើទូរទស្សន៍ថា ពួកគេជាការផ្សាយពាណិជ្ជកម្ម សម្រាប់ហាងលក់រាយបញ្ចុះតម្លៃទេ? អ្នកនិយមលេងអ៊ីនធើណេត ពិតជាមានការចាប់អារម្មណ៍ ជាមួយនឹងគុណភាពខ្ពស់នៃ CFs ‘Homeplus’ ហើយបានបញ្ចេញមតិ៕ ដោយ៖លី ភីលីព

Most Popular

To Top