សិល្បៈ និង កម្សាន្ត

នាង Haeyoon និងនាង Bora របស់ Cherry Bullet ឆ្លងមេរោគ COVID-19ទំាង២នាក់តែម្តង

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា សមាជិកក្រុមចម្រៀងស្រីកូរ៉េខាងត្បូង Cherry Bullet ដែលមានសម្រស់ស្រស់ស្អាតនាង Haeyoon និងនាង Bora បានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19 បន្ទាប់ពីពួកគេមានអាការៈឈឺបំពង់ក។

នៅថ្ងៃទី ១៨ ខែកុម្ភៈ FNC Entertainment បាននិយាយថា នាង Bora បានមកជិតស្និទ្ធជាមួយអ្នកជំងឺ ដែលបានបញ្ជាក់អំពី COVID-19 ក្នុងអំឡុងពេលមេរៀន នៅថ្ងៃទី ២៨ ខែមករាបានធ្វើតេស្តិ៍ PCR បន្ទាប់មកនាងបានធ្វើតេស្តិ៍វិជ្ជមាន មេរោគនេះ បច្ចុប្បន្ននាងមានការឈឺចាប់តិចតួច និងរោគសញ្ញាឈឺបំពង់ក។

នាង Haeyoon របស់ Cherry Bullet បានទទួលការធ្វើតេស្តិ៍វិជ្ជមាន ក្រោយពីធ្វើការធ្វើតេស្តិ៍ PCR COVID-19 របស់នាង ហើយបច្ចុប្បន្ន Haeyoon មានរោគសញ្ញាស្រាល នៃការឈឺបំពង់កប៉ុណ្ណោះ។ សមាជិក Cherry Bullet ដែលនៅសេសសល់បច្ចុប្បន្ន ហើយបុគ្គលិកកំពុងដាក់ឲ្យនៅដាច់ដោយឡែកពីគេ។ រង់ចាំព័ត៌មានថ្មីៗអំពី Cherry Bullet ៕ ដោយ៖លី ភីលីព

Most Popular

To Top