កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា អតីតសមាជិក ក្រុមតារាចម្រៀងប្រុស Highlight លោក Junhyung (Yong Jun Hyung) បានបរិច្ចាគថវិកាផ្ទាល់ខ្លួន ចំនួន១0 លានវ៉ុន ដើម្បីជួយជនរងគ្រោះ ដោយភ្លើងឆេះព្រៃ នៅ Uljin និង Gangwondo នៅប្រទេសកូរ៉េខាងត្បូង។
ការបង្ហោះលើបណ្តាញផ្សាព្វផ្សាយសង្គមយក្ស Instagram របស់លោកនៅថ្ងៃទី ៨ ខែមីនា លោក Junhyung បានចែករម្លែកការបញ្ជាក់ ពីការផ្ទេរប្រាក់ចំនួន ១0 លានវ៉ុន ទៅសមាគមសង្គ្រោះគ្រោះមហន្តរាយជាតិ Hope Bridge ។
ទន្ទឹមនឹងរូបថតមួយសន្លឹកនេះ លោកបានបង្ហាញពីទឹកចិត្ត របស់លោកជាមួយនឹងសារថា ខ្ញុំជួយបានបន្តិច ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាមានសុវត្ថិភាព។ ទន្ទឹមនឹងនេះដែរ លោក Junhyung បានបង្ហាញខ្លួនជាក្រុម B2ST ក្នុងឆ្នាំ ២00៩ ប៉ុន្តែបានដកខ្លួនចេញពី Highlight កាលខែមីនា ឆ្នាំ ២0១៩ បន្ទាប់ពីជាប់ពាក់ព័ន្ធ ក្នុងភាពចម្រូងចម្រាសជុំវិញ Jung Joon Young ៕ ដោយ៖លី ភីលីព