សិល្បៈ និង កម្សាន្ត

នាង Sandara Park និងនាង Park Bom បានផ្សះផ្សាគ្នាវិញទេ បន្ទាប់ពីរឿងអាស្រូវគ្រឿងញៀនរបស់ក្រុម

កូរ៉េខាងត្បូង៖យោងតាមការ ចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ការបង្ហោះថ្មីៗរបស់ក្រុម តារាចម្រៀងនារីកូរ៉េខាងត្បូងល្បីល្បាញលំដាប់ពិភពលោក 2NE1 សម្រាប់ ខួបលើកទី ១៧ កំពុងតែលើកឡើងនូវសំណួរ អំពីជំហររបស់សមាជិក បច្ចុប្បន្នជាមួយនាង Park Bom ជាសមាជិករបស់ក្រុម។

នាថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៦ នាង Sandara Park បានប្រារព្ធខួបលើកទី ១៧ នៃក្រុមចម្រៀងនារី K-Pop ដ៏ល្បីល្បាញ ដោយបង្ហោះរូបថតសមាជិកទាំង ៤ នាក់ជាមួយគ្នា។ រួមជាមួយរូបភាព នាងបានសរសេរថា “រីករាយខួបលើកទី 17!!!”

រូបថតទាំងនោះមាននាង CL នាង Sandara Park នាង Gong Minzy និងនាង Park Bom ជាមួយគ្នា ដោយទាក់ទាញចំណាប់អារម្មណ៍ទៅលើភាពជិតស្និទ្ធរបស់សមាជិកទាំង ២ ។នាង Gong Minzy ក៏បានកត់សម្គាល់ឱកាសនេះដោយចែករម្លែករូបថតដូចគ្នានៅលើគណនីផ្ទាល់ខ្លួនរបស់នាង ដោយសរសេរថា “រីករាយខួបលើកទី ១៧ ដល់ពួកយើង”។

ការបង្ហោះទាំងនេះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងឆាប់រហ័ស ដោយសារតែនាង Park Bom ថ្មីៗនេះបានអវត្តមានពីសកម្មភាពរបស់ 2NE1។ ពីមុននាងបានផ្អាកសកម្មភាពជាមួយក្រុមដោយសារហេតុផលសុខភាព ហើយចាប់តាំងពីពេលនោះមក 2NE1 បានផ្សព្វផ្សាយជាក្រុមដែលមានសមាជិកបីនាក់។

ទោះជាយ៉ាងណាក៏ដោយ ការសម្រាករបស់នាងត្រូវ បានបន្តដោយពាក្យចចាម អារ៉ាមអំពីភាពតានតឹងក្នុងក្រុម។ កាលពីខែមីនា នាង Park Bom បានបង្ហោះសារមួយដែលហាក់ ដូចជានិយាយអំពីរឿងអាស្រូវគ្រឿងញៀន របស់នាងកាលពីអតីតកាល ហើយហាក់ដូចជានិយាយអំពីនាង Sandara Park។ សារនេះបានបង្កឲ្យមាន ការសង្ស័យក្នុងចំណោមអ្នកគាំទ្រ ជាពិសេសបន្ទាប់ពីនាង Sandara Park បានឆ្លើយតបដោយបដិសេធ យ៉ាងម៉ឺងម៉ាត់ថា នាងមិនបានប្រើប្រាស់គ្រឿងញៀនទេ៕

Most Popular

To Top