កូរ៉េខាងត្បូង៖យោងតាមការ ចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា នាង Giselle សមាជិកក្រុមតារាចម្រៀង នារីកូរ៉េខាងត្បូង Aespa កំពុងប្រឈមមុខនឹងប្រតិកម្មលើបណ្តាញសង្គមរបស់អ្នកគាំទ្រ បន្ទាប់ពីឈុតសម្តែង Music Bank ថ្មីៗ របស់នាង បានរីករាលដាលយ៉ាងឆាប់រហ័ស ដោយសារហេតុផលខុសឆ្គង ទាំងអស់នៃការស្លៀកពាក់។
តារារូបនេះបានស្លៀកអាវស្តើង Jean Paul Gaultier មានពណ៌ស្បែក រួមផ្សំជាមួយខោ “Belted Thong Pants” របស់ Namilia។ វាគឺជាខោជើងវែង ពណ៌ខ្មៅធ្វើពីស្បែកសិប្បនិម្មិត ជាមួយនឹងចង្កេះបញ្ចេញខោទ្រនាប់ បានបង្កឲ្យមានការរិះគន់ យ៉ាងខ្លាំងក្នុងចំណោមអ្នកលេងអ៊ីនធើណេតកូរ៉េ។
ការរចនាខោតែម្នាក់ឯងបាន ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ប៉ុន្តែអ្នកខ្លះនិយាយថា អាវស្តើងស្ទីលនៅខាងក្រោម ក៏បានបង្កើតការបំភាន់ភ្នែក ដ៏គួរឲ្យភ្ញាក់ផ្អើល នៅពេលណា ដែលនាងធ្វើចលនានៅលើឆាក។ សម្លៀកបំពាក់របស់តារា តែងតែស្ថិតនៅក្រោមមីក្រូទស្សន៍ ប៉ុន្តែជម្រើសស្ទីលដិតបែបនេះ មានទំនោរទាក់ទាញការរិះគន់យ៉ាងខ្លាំង៕
