សិល្បៈ និង កម្សាន្ត

តារាចម្រៀងនាង Jeongyeon សមាជិកក្រុម TWICE បង្ហើបពីការពិតដ៏សោកសៅ នៅពីក្រោយការ សម្រាកពីការងាររបស់នាង

កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាចម្រៀងជនជាតិកូរ៉េខាងត្បូង នាង Jeongyeon សមាជិកក្រុម TWICE បានធ្វើការបង្ហាញ ដ៏លំបាកមួយអំពីសុខភាពរបស់នាង ដែលធ្វើឲ្យអ្នកគាំទ្រ មានការសោកសៅយ៉ាងខ្លាំង ខណៈនាងកំពុងតស៊ូ ជាមួយនឹងជំងឺដ៏លំបាកមួយ។

ថ្មីៗនេះ កម្មវិធីកម្សាន្តដ៏ពេញនិយមរបស់ tvN គឺ You Quiz On The Block បានចេញផ្សាយវីដេអូខ្លីមួយតាមរយៈឆានែល YouTube ផ្លូវការរបស់ខ្លួន ដែលនាង Jeongyeon បាននិយាយអំពីរបៀប ដែលបងស្រីរបស់នាង គឺតារាសម្តែង Seungyeon តែងតែជាសសរស្តម្ភនៃកម្លាំង សម្រាប់នាងក្នុងអំឡុងពេលព្យុះជីវិត ដ៏លំបាកបំផុតរបស់នាង។

តាមរយៈវីដេអូ នាង Jeongyeon បាននិយាយអំពីបងស្រី របស់នាងដោយមោទនភាព និងក្តីស្រលាញ់ ហើយបានចែករម្លែកថា កាលពីឆ្នាំ ២០២០ នៅពេលនាងត្រូវផ្អាកសកម្មភាពរបស់នាងដោយសារបញ្ហាសុខភាព នាងបានពឹងផ្អែកយ៉ាងខ្លាំងទៅលើនាង Seungyeon សម្រាប់ការគាំទ្រ ខណៈសមាជិកក្រុម TWICE រូបនេះកំពុងរងទុក្ខផ្លូវចិត្ត បងស្រីរបស់នាង គឺជាអ្នកដែលបានដឹងថា មានអ្វីមួយខុសប្រក្រតីនៅក្នុងខ្លួនរបស់នាង ហើយបានជំរុញឲ្យនាងទៅពិនិត្យនៅមន្ទីរពេទ្យ។។

យោងតាមប្រភពវេជ្ជសាស្ត្រ បាននិយាយថា ការជំរុញរបស់ Seungyeon ដែលនាង Jeongyeon អាចធ្វើរោគវិនិច្ឆ័យបាន ហើយគ្រូពេទ្យបានរកឃើញថានាងមានរោគសញ្ញា Cushing ។ ស្ថានភាពនេះបណ្តាល មកពីកូទីសូលច្រើនពេកក្នុងខ្លួន របស់មនុស្សម្នាក់ ហើយថ្នាំអាចជាហេតុផលមួយ ដែលមនុស្សម្នាក់វិវត្ត ទៅជារោគសញ្ញានេះ ។ រោគសញ្ញាទូទៅបំផុតនៃជំងឺ Cushing រួមមាន ប៉ុន្តែមិនកំណត់ចំពោះ ការឡើងទម្ងន់ ការផ្លាស់ប្តូរស្បែក អស់កម្លាំង ជំងឺលើសឈាម និងសូម្បីតែជំងឺទឹកនោមផ្អែម៕

Most Popular

To Top