សិល្បៈ និង កម្សាន្ត

ការប្រកាសថ្មីៗរបស់នាង Jennie សមាជិកក្រុម BLACKPINK រងការរិះគន់យ៉ាងខ្លាំង ពេញតាមអ៊ីនធើណេត

កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា កំពូលតារាចម្រៀងកូរ៉េខាងត្បូង Jennie សមាជិកក្រុម BLACKPINK បានរងការរិះគន់ យ៉ាងខ្លាំង បន្ទាប់ពីវីដេអូផ្សព្វផ្សាយថ្មី សម្រាប់ការប្រកាស ម៉ាកយីហោ ត្រូវបានផ្សព្វផ្សាយតាមអ៊ីនធើណេត។

ដោយសារតែឥទ្ធិពល របស់នាង Jennie តារារូបនេះតំណាងឲ្យម៉ាកយីហោ សកលជាច្រើន ប៉ុន្តែការប្រកាសថ្មីៗនេះ ត្រូវបានរិះគន់ច្រើនជាងការប្រកាសផ្សេងទៀត ។ នៅថ្ងៃទី ១៩ ខែឧសភា Vaseline បានបង្ហើបពីការប្រកាសថ្មី មួយជាមួយនាង Jennie សមាជិកក្រុម BLACKPINK ។ វាបាននាំ ឲ្យមានការសង្ស័យជាច្រើនថា តារារូបនេះអាចជា ឯកអគ្គរដ្ឋទូតថ្មី របស់ម៉ាកយីហោ។

យ៉ាងណាក៏ដោយ នៅពេលព័ត៌មាននៃកិច្ចសហការត្រូវបានចែករំលែកតាមអ៊ីនធើណេត វាបានបង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំង ខណៈអ្នកគាំទ្រជាច្រើន បានចង្អុលបង្ហាញថា ម៉ាកយីហោនេះ គឺជាផ្នែកមួយ នៃបញ្ជីធ្វើពហិការ ក្នុងអំឡុងពេល នៃការប្រល័យពូជសាសន៍នៅហ្គាហ្សា ។ តារាជាច្រើនត្រូវបានរិះគន់ ចំពោះការធ្វើការជាមួយម៉ាកយីហោ ដែលមានក្នុងបញ្ជី ហើយការប្រកាសនា ពេលខាងមុខរបស់នាង Jennie ជាមួយ Vaseline ក៏ទទួលបានការរិះគន់ដូចគ្នាដែរ ៕

Most Popular

To Top