កូរ៉េខាងត្បួង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ការលើកឡើងភ្លាមៗរបស់តារាចម្រៀងដ៏ល្បីឈ្មោះ អ្នកនាង Tiffany សមាជិកក្រុម Girls’ Generation របស់ប្រទេសកូរ៉េខាងត្បួង អំពីស្វាមីរបស់អ្នកនាង លោក Byun Yo Han លើវីដេអូថ្មីបានបង្ហោះលើបណ្តាញ សង្គមមួយបានបង្កឲ្យមានការការរិះគន់យ៉ាងជាច្រើន ពីអ្នកលេងប្រព័ន្ធអ៊ីនធើណេត។
មុនពេលការបង្ហាញខ្លួនលើកដំបូងរបស់ពួកគេ HyoRiSoo បានចែករម្លែកវីដេអូដើម្បីផ្សព្វផ្សាយបទចម្រៀងនេះ។ ក្នុងអំឡុងពេលវីដេអូ នៅពេលនិយាយជាមួយ “អ្នកសារព័ត៌មាន” សមាជិកបានចាប់ផ្តើមចែករម្លែកការពិតចម្លែកៗ ហើយបន្ទាប់មកនាង Tiffany បានចាប់ផ្តើមផ្សព្វផ្សាយខ្លួនឯង។
យ៉ាងណាក៏ដោយ ពេលដែលអ្នកគាំទ្រ Mae LOL គឺជាពេលដែលសមាជិកចាប់ផ្តើមផ្សព្វផ្សាយសកម្មភាពរបស់ពួកគេ នាងTiffany ស្រាប់តែបានលើកឡើងពីខ្សែភាពយន្តដែលនឹងចេញឆាប់ៗនេះរបស់ស្វាមីនាង Byun Yo Han។
វាថែមទាំងធ្វើឲ្យសមាជិកដទៃទៀតភ្ញាក់ផ្អើលទៀតផង។ វីដេអូឃ្លីបនេះចាប់ផ្តើមរីករាលដាលយ៉ាងឆាប់រហ័សលើបណ្តាញសង្គម ហើយអ្នកគាំទ្រចូលចិត្តការលើកឡើងដែលមិននឹកស្មានដល់របស់អ្នកនាង Tiffany អំពីស្វាមីរបស់នាង។
យ៉ាងណាក៏ដោយ វីដេអូឃ្លីបនេះក៏បានបង្កឲ្យមានការរិះគន់មួយចំនួនផងដែរ ខណៈអ្នកលេងអ៊ីនធើណេតបានវាយបកទៅ Tiffany ដែលបានលើកឡើងពីស្វាមីរបស់នាង និងជឿថាអាពាហ៍ពិពាហ៍បានផ្លាស់ប្តូរនាង។ វីដេអូនេះទទួលបានប្រតិកម្មផ្សេងៗគ្នាជាច្រើន៕
