សិល្បៈ និង កម្សាន្ត

តារាចម្រៀងនាង Solar ល្បីឈ្មោះទទួលរងការរិះគន់យ៉ាងខ្លាំង ចំពោះការបង្ហោះ ដែលទាក់ទងនឹងលោក Chris Brown

កូរ៉េខាងត្បួង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាចម្រៀងនាង Solar សមាជិកក្រុមចម្រៀងនារី MAMAMOO ដ៏គួរឲ្យស្រឡាញ់ម្នាក់បានបង្កឲ្យមានការរិះគន់ យ៉ាងក្តៅគគុកជាមួយនឹងការបង្ហោះនៅលើបណ្តាញសង្គមរបស់នាង ដែលមនុស្សជាច្រើនចាត់ទុកថា មានបញ្ហា។

ថ្មីៗនេះ នាង Solar បានបង្ហោះសារមួយនៅលើបណ្តាញសង្គម Instagram របស់នាង ដោយចែករម្លែកពេលវេលាដ៏រីករាយមួយពី Los Angeles។ បញ្ហាបានកើតឡើងក្នុងវីដេអូ នាងកំពុងរាំបទ “Look At Me Now” ដែលជាបទចម្រៀងរបស់អ្នកចម្រៀង អ្នកនិពន្ធបទចម្រៀង និងអ្នករាំជនជាតិអាមេរិក លោក Chris Brown។

ដោយសារប្រវត្តិឧក្រិដ្ឋកម្មរបស់លោក Brown ដែលភាគច្រើន ទាក់ទងនឹងអំពើហិង្សាលើស្ត្រី អ្នកគាំទ្រ K-Pop ជាច្រើនបានចាប់ផ្តើមបញ្ចេញមតិ របស់ពួកគេជាមួយសិល្បករភ្ជាប់ទំនាក់ទំនងជាមួយគាត់ក្នុងទម្រង់ណាមួយ។ ប្រតិកម្មនេះហាក់ដូចជា កាន់តែខ្លាំងឡើងបន្ទាប់ពីសមាជិក BTS គឺ J-Hope និង RM ត្រូវបានគេឃើញលាយឡំ ជាសាធារណៈជាមួយតារាចម្រៀងរូបនេះបន្ទាប់ពីការប្រគុំតន្ត្រីថ្មីៗនេះ។

នាង Solar ក៏មិនគេចផុត ពីការរិះគន់ដែរ។ ការបង្ហោះនៅលើបណ្តាញសង្គម Instagram របស់នាងត្រូវបានជន់លិច ដោយអ្នកគាំទ្របង្ហាញពីការខកចិត្តរបស់ពួកគេ ដោយអ្នកខ្លះថែមទាំងស្តីបន្ទោសនាងចំពោះជម្រើសបទចម្រៀងនេះទៀតផង។

នៅពេលអ្នកនិយមលេងអ៊ីនធើណេត មួយចំនួនបានអះអាងថា នាង Solar នឹងមិនទទួលបានប្រតិកម្មដូច BTS ទេ អ្នកគាំទ្របានតបតវិញ ដោយចង្អុលបង្ហាញថា គ្មាននរណាម្នាក់ ក្នុងចំណោមពួកគេបានជួយសម្រួលកំហុសរបស់នាង ហើយបង្ហាញពីឧទាហរណ៍ ពីមុនរបស់នាងដែលទទួលខុសត្រូវ បន្ទាប់ពីត្រូវបានហៅលើបញ្ហាស្រដៀងគ្នានេះទេ៕

Most Popular

To Top