កូរ៉េខាងត្បូង៖កញ្ញាឯកកូរ៉េឆ្នាំ២០២៦ ដែលទើបគ្រងមកុដថ្មី នាង Woo Seo Yoon បានក្លាយជាប្រធានបទ នៃការសង្ស័យតាមប្រព័ន្ធអ៊ីនធើណេតអំពីថា តើនាងបានឆ្លងកាត់ការវះកាត់កែសម្ផស្សឬអត់ ធ្វើឲ្យមានការជជែកវែកញែកឡើងវិញ អំពីស្តង់ដារសម្រស់ និងលក្ខណៈវិនិច្ឆ័យក្នុងការវិនិច្ឆ័យ សម្រាប់ការប្រកួតបវរកញ្ញាសម័យទំនើប យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
យោងតាម Sports Chosun បាននិយាយថា នាង Woo Seo Yoon បានយកឈ្នះលើបេក្ខនារីចុងក្រោយចំនួន ២៥ រូបផ្សេងទៀតនៅវគ្គផ្តាច់ព្រ័ត្រថ្នាក់ជាតិនៅទីក្រុងសេអ៊ូល ដើម្បីឈ្នះពានរង្វាន់។ នាងហាក់ដូចជាភ្ញាក់ផ្អើលនៅពេល ឈ្មោះរបស់នាងត្រូវបានប្រកាស ហើយបាននិយាយថានាងមិននឹកស្មានថានឹងឈ្នះនោះទេ។ នាងបាននិយាយថា ខ្ញុំមិននឹកស្មានដល់ទាល់តែសោះ ដូច្នេះខ្ញុំមិនអាចរៀបចំសុន្ទរកថាទទួលយកបានទេ។
នាង Woo Seo Yoon ក៏បានថ្លែងអំណរគុណដល់អ្នករៀបចំ និងអ្នកចូលរួមប្រកួតដទៃទៀតរបស់នាង ដោយនិយាយថា ការខិតខំប្រឹងប្រែងរួមគ្នារបស់ពួកគេបានជួយធ្វើឲ្យវគ្គផ្តាច់ព្រ័ត្រក្លាយជាព្រឹត្តិការណ៍ដ៏គួរឲ្យចងចាំ។
នេះបើយោងតាម Daum បាននិយាយថា នាង Woo ជាកូនស្រីរបស់អតីតកីឡាករបាល់បោះអាជីព Woo Ji-won ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយក្នុងអំឡុងពេលអាជីពកីឡារបស់គាត់។ នាងក៏បានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ជាមួយឪពុករបស់នាងច្រើនដង កាលពីនាងនៅក្មេង ។
យោងតាម Maeil Business ប្រាប់ថា បន្ទាប់ពីជ័យជម្នះរបស់នាង អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ សង្គមបានចាប់ផ្តើមចែករម្លែករូបថត អេក្រង់ពីការបង្ហាញខ្លួនតាមកញ្ចក់ទូរទស្សន៍ពីមុនៗ ហើយប្រៀបធៀបវាជាមួយរូបភាពថ្មីៗ។ អ្នកខ្លះបានចង្អុលបង្ហាញពីការផ្លាស់ប្តូរជាក់ស្តែងនៃរូបរាងភ្នែក ច្រមុះ និងថ្គាមរបស់នាង៕
