អតិថិជនដែលបានជាវស្រាបៀរ កម្ពុជាសម្រាប់ទទួលភ្ញៀវ ក្នុងថ្ងៃមង្គលការ សូមរង់ចាំតាមដានទស្សនា ការចាប់សន្លឹកឆ្នោតផ្សងសំណាង ឈ្នះប្រាក់លាននៅក្នុងកម្មវិធី ប្រគុំតន្ត្រី BREW THE BEAT CONCERT នៅលើកញ្ចក់ទូរទស្សន៍ ហង្ស មាសនៅយប់ថ្ងៃសៅរ៍ ទី៣០ ខែមេសា ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ១០យប់ ឬតាមរយៈការ Live បន្តផ្ទាល់នៅលើទំព័រហ្វ៊េសប៊ុក ស្រាបៀរ កម្ពុជា។

អ្នកស្រី គង់ កុសល នាយិកាទីផ្សារនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា៖ «យើងពិតជារីករាយជាខ្លាំង ដែលមានគូស្វាមីភរិយាថ្មីជាច្រើន គូបានជ្រើសរើសស្រាបៀរ កម្ពុជាសម្រាប់ថ្ងៃមង្គលការ ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ យើងនឹងរកឃើញអ្នកដែលមានសំណាង ឈ្នះប្រាក់លាន។ វានឹងក្លាយជាចំណងដៃដ៏មានអត្ថន័យ នៃការចាប់ផ្តើមជីវិតអាពាហ៍ពិពាហ៍ របស់ពួកគាត់»។

នេះជាលើកទី១ នៃការចាប់រង្វាន់ចំនួន៣លើក សម្រាប់ឆ្នាំ២០២២ ហើយលទ្ធផលនឹងត្រូវបានផ្តល់ជូន នៅលើទំព័រហ៊េ្វសប៊ុកស្រាបៀរ កម្ពុជា ឆាប់ៗបន្ទាប់ពីថ្ងៃចាប់សន្លឹកឆ្នោត និងការពិនិត្យផ្ទៀងផ្ទាត់ ព័ត៌មានរួចរាល់។
គួរបញ្ជាក់ថា ការចាប់សន្លឹកឆ្នោតនេះ គឺសម្រាប់គូស្វាមីភរិយាណា ដែលបានជាវកញ្ចប់អាពាហ៍ពិពាហ៍របស់ស្រាបៀរកម្ពុជា ចាប់ពី២៥កេសឡើងទៅ ហើយបានបំពេញឈ្មោះ ក៏ដូចជាព័ត៌មានផ្សេងៗ និងបានយកទៅដាក់នៅក្នុងធុងឆ្នោតដែលនៅជិតខ្លួន។ រង្វាន់មានដូចជាទឹកប្រាក់សុទ្ធ ២០លានរៀល ចំនួន ១០០រង្វាន់ និង ១០លានរៀល ចំនួន២០០រង្វាន់ សរុបរហូតដល់ទៅ ១លានដុល្លារអាមេរិក។
សម្រាប់ការចាប់លើកទី១ ក្រុមហ៊ុននឹងធ្វើការចាប់រង្វាន់ ចំនួន១០០ រង្វាន់ជូនដល់គូស្វាមីភរិយា ចំនួន១០០គូ។
សម្រាប់គូស្នេហ៍ដែលមានគម្រោង រៀបអាពាហ៍ពិពាហ៍ សូមកុំភ្លេចជ្រើសរើសស្រាបៀរ កម្ពុជា ដើម្បីមានឱកាសក្លាយជាម្ចាស់រង្វាន់ប្រាក់លាន ព្រោះការចាប់រង្វាន់នឹងមាន រហូតដល់ដំណាច់ឆ្នាំ២០២២។
ព័ត៌មានលម្អិតសូមទំនាក់ទំនង ទៅកាន់លេខទូរស័ព្ទ ០៦១/០៦៧/០៦៩/៩០២ ៩០២ ឬតាមដានទំព័រហ្វ៊េសប៊ុក ស្រាបៀរកម្ពុជា https://www.facebook.com/cambodiabeer/?ref=page_internal ។
ពិសាដោយការទទួលខុសត្រូវ






