ប្លែកៗ

វិឡា Lavish និងសួនច្បារចម្លែកបុរាណ កាន់កាប់ដោយអធិរាជ Caligula រកឃើញនៅកណ្តាលទីក្រុងរ៉ូម

ទីក្រុងរ៉ូម៖គេហដ្ឋាន Lavish របស់អធិរាជ Caligula ត្រូវបានគេរកឃើញនៅក្រោមអគារការិយាល័យមួយក្នុងទីក្រុងរ៉ូមបង្ហាញថា ព្រះអង្គមានសួនផ្កាស្រស់ស្អាត និងមានសត្វចិញ្ចឹមជាច្រើនក្បាលមុនពេលឃាតកម្មនៅឆ្នាំ ៤១ គ.សនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ក្រុមអ្នកស្រាវជ្រាវជនជាតិអ៊ីតាលីដែលបានជីកទីតាំងនោះ បានរកឃើញវិមានប្រណីតមួយមានសួនលម្អមួយពោរពេញទៅដោយប្រភពទឹក និងសត្វមច្ឆា ដ៏កម្រព្រមទាំសត្វអូទ្រីស សត្វក្តាន់ និងខ្លាឃ្មុំ។ វត្ថុបុរាណដែលបានយកចេញពីកន្លែងនោះ រួមមានគ្រឿងអលង្ការ កាក់ ឆ្អឹងសត្វ និងខិត្តប័ណ្ណដែកជារបស់ឆ្មាំអធិរាជត្រូវបាន គេដាក់បង្ហាញជាសាធារណៈ។

អធិរាជCaligula ជាមេដឹកនាំទី ៣ នៃចក្រភពរ៉ូមបានរស់នៅក្នុងរបៀបរស់នៅដ៏ថោកទាបដោយធ្វើអំពើសហាយស្មន់ជាមួយភរិយារបស់សម្ព័ន្ធមិត្តរបស់លោក និងទំនាក់ទំនងស្នេហាជាមួយបងប្អូនស្រីរបស់លោកមុនពេលឃាតកម្មរបស់លោកនៅឆ្នាំ ៤១ គ.ស។

អដ្ឋិធាតុនេះស្ថិតនៅក្រោមការិយាល័យ របស់Enpamជាវិទ្យាស្ថានសោធននិវត្តន៍របស់វេជ្ជបណ្ឌិតនៅតាមបណ្តោយPiazza Vittorio Emanuele II – a piazza នៅភាគអាគ្នេយ៍ភាគកណ្តាលនៃទីក្រុងរ៉ូម។ វាស្ថិតនៅក្នុងតំបន់នៃភ្នំEsquiline មួយក្នុងចំណោមភ្នំទាំង៧នៃទីក្រុងរ៉ូម ដែលទីក្រុងនេះត្រូវបានសាងសង់ដំបូង៕ដោយ៖លី ភីលីព

Most Popular

To Top