ប្រទេសនីមួយៗ លើពិភពលោកមានវប្បធម៌ និងប្រពៃណីដោយឡែក និងប្លែកៗពីគ្នា ដោយឡែក រៀងរាល់ខែសីហា ជារៀងរាល់ ៣ឆ្នាំម្តង គេតែងឃើញប្រជាជនឥណ្ឌូនេស៊ី នាំគ្នាប្រារព្ធពិធីបុណ្យមួយ ដែលជាប្រពៃណីទំនៀមទម្លាប់ របស់ពួកគេ នោះគឺការតុបតែងជាសាកសព ជាមួយសំលៀកបំពាក់ថ្មីស្រស់ស្អាត។

ពិធីបុណ្យប្រពៃណីមួយ ដែលប្រារព្ធធ្វើនៅក្នុងប្រទេសឥណ្ឌូនេស៊ី ត្រូវបានចែកចាយ នៅក្នុងបណ្តាញសង្គម ដោយមានសរសេរថា PleaseRespect ព្រោះតែមើលទៅហាក់ដូចជាចម្លែក ប្លែកៗ ប៉ុន្តែនេះគឺជាប្រពៃណីទំនៀមទម្លាប់ ដែលមានតាំងពីបុរាណកាលមកម្ល៉េះ។ ប្រជាជន តែងនាំគ្នារៀបចំតុបតែងខ្លួនឲ្យសាកសព ដោយសាកសពដែលពួកគេធ្វើនោះ ត្រូវបានស្លៀកសំលៀកបំពាក់ថ្មីៗឲ្យ សិតសក់ ផាត់មុខ លាបក្រែមម្សៅ។ ដោយបន្ទាប់មកពួកគេបណ្តើរសាកសព ដែលពួកគេបង្កើតនោះ ដើរជុំវិញក្តារមឈូស បន្ទាប់មកក៏ដាក់សាកសពនោះ ចូលទៅក្នុងមឈូសដែលពួកគេ បានដើរព័ទ្ធនោះ។ ទាំងនេះជាជំនឿដែលពួកគេជឿថា ដូនតា និងបុព្វបុរសរបស់ពួកគេ នឹងរស់នៅបានល្អ និងមានភាពស្អាតបាត។

ប្រពៃណីនៃការតុបតែង ឲ្យសាកសពនេះ ត្រូវបានធ្វើឡើងជាធម្មតា នៅក្នុងពិធីប្រពៃណីមួយ ដែលមានឈ្មោះថា Ma’Nene ហើយពិធីប្រពៃណីនេះត្រូវបានធ្វើឡើង ក្នុងគោលបំណងផ្លាស់ប្តូរសម្លៀកបំពាក់ របស់សាកសពបុព្វបុរស ដែលត្រូវបានធ្វើឡើងដោយជនជាតិ បារូពូនៅផ្នែកខាងក្នុង នៃតាណាតូរ៉ាចា ៕ ប្រភព៖ សប្បាយ







