ព័ត៌មានអន្តរជាតិ

អាជ្ញាធរថា ជនសង្ស័យនៅក្នុង កុបកម្មនៅកាពីតូល គ្រោងលក់កុំព្យូទ័រយួរដៃរបស់ប្រធាន សភាអាមេរិកដែលលួចបាន ទៅឱ្យចារកម្មរុស្ស៊ី

បរទេស៖ យោងតាមឯកសារតុលាការបានបង្ហាញកាលពីថ្ងៃច័ន្ទថាបុរសដែលត្រូវបានចោទប្រកាន់ថាជាអ្នកកុបកម្មកាពីតូលបានប្រាប់ទៅអតីតដៃគូស្នេហាថានាងមានគម្រោងលួចកុំព្យូទ័រយួរដៃពីការិយាល័យរបស់ប្រធានសភា លោកស្រី Nancy Pelosi ហើយលក់វាទៅឱ្យចារកម្មរុស្ស៊ី។

យោងតាមសារព័ត៌មាន NBC News ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ស្ត្រីម្នាក់ដែលរស់នៅទីក្រុង Pennsylvania ត្រូវបានចោទប្រកាន់ជាមនុស្សម្នាក់ក្នុងចំណោមក្រុមកុបករនៅវិមានកាពីតូល បានប្រាប់អតីត“ ដៃគូស្នេហា” ថា នាងមានផែនការលួចយកកុំព្យូទ័រយួរដៃពីការិយាល័យរបស់ប្រធានសភាគឺលោកស្រី Nancy Pelosi ហើយលក់វាទៅឱ្យចារកម្មរុស្ស៊ី។

លោកស្រី Riley June Williams អាយុ ២២ ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទធ្វើឱ្យខូចសណ្តាប់ធ្នាប់នៅក្នុងវិមានកាពីតូលដោយមានចេតនា រំខានដល់ការប្រជុំសភា និងការចោទប្រកាន់ផ្សេងទៀត ។ មន្ត្រីអនុវត្តច្បាប់សហព័ន្ធបាននិយាយកាលពីល្ងាចថ្ងៃច័ន្ទថា នាង Williams បានប្រគល់ខ្លួនឱ្យអាជ្ញាធរនៅក្នុងរដ្ឋកំណើតរបស់នាងនៃរដ្ឋ Pennsylvania ។ មុននោះគេជឿថានាងបានរត់គេចខ្លួន។

អតីតគូស្នេហ៍របស់ Riley June Williams ដែលត្រូវបានពិពណ៌នានៅក្នុងឯកសារសាករបស់ភ្នាក់ងារពិសេស Jonathan Lund ថាជា W1 (សាក្សីម្នាក់) បានហៅ FBI ហើយបាននិយាយថានាង“ មានបំណងបញ្ជូនឧបករណ៍កុំព្យួទ័រនេះទៅមិត្តម្នាក់នៅប្រទេសរុស្ស៊ីដែលបន្ទាប់មកមានគម្រោងលក់ឧបករណ៍នេះទៅអោយ SVR ប្រទេសរុស្ស៊ី ដែលជា សេវាកម្មស៊ើបការណ៍សម្ងាត់បរទេសរបស់រុស្ស៊ី៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top