ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង នៅតែរក្សាកិច្ចការពារ សម្រាប់ការបង្កហេតុ ពីកូរ៉េខាងជើង

បរទេស ៖ យោធារបស់ប្រទេសកូរ៉េខាងត្បូង នៅតែរក្សាធ្វើការការពារ ប្រឆាំងការបង្កហេតុពីកូរ៉េខាងជើង ក្រោយពិធីឡើងកាន់តំណែង របស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ប៉ុន្តែមន្ត្រីកូរ៉េខាងត្បូង ក៏បាននិយាយផងដែរថា ទីក្រុងសេអ៊ូល នឹងត្រៀមលក្ខណៈឆ្លើយតប ចំពោះកាវាយប្រហារ មីស៊ីលណាមួយ ។

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង MoneyToday បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍ថា ប្រភពយោធាការពារទីក្រុងសេអ៊ូល បាននិយាយថា ក្តីព្រួយបារម្ភកំពុងតែមានការ កើនឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយសមាជបក្សលើកទី៨ និងពិធីព្យុហយាត្រារបស់កូរ៉េខាងជើង ដែលមានទាំងមីស៊ីល វាយប្រហារចេញពីនាវាមុជទឹកថ្មី។

គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ធ្លាប់បានប្តេជ្ញាថា នឹងអភិវឌ្ឍផលិតអាវុធនុយក្លេអ៊ែ និងកសាងនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែផងដែរ៕

ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top