ព័ត៌មានអន្តរជាតិ

អូស្រ្តាលី អនុម័តច្បាប់ថ្មី បង្ខំឲ្យ Google និង Facebook បង់ប្រាក់សម្រាប់ មាតិកាព័ត៌មាន

អូស្រ្តាលី ៖ អូស្រ្តាលីបានអនុម័តច្បាប់ថ្មីមួយ ដែលនឹងបង្ខំឲ្យក្រុមហ៊ុន បច្ចេកវិទ្យាយក្សសហរដ្ឋអាមេរិក រួមទាំង Google និង Facebook បង់ប្រាក់សម្រាប់មាតិកា ព័ត៌មានជាផ្លូវការហើយ ទោះបីមានការព្រមានពីក្រុមហ៊ុន បច្ចេកវិទ្យាយក្សទំាង២ក៏ដោយ ។

សភារបស់ប្រទេសនេះ បានអនុម័តការ ធ្វើវិសោធនកម្ម ចុងក្រោយទៅនឹងអ្វី ដែលហៅថា News Media Bargaining Code កាលពីថ្ងៃព្រហស្បតិ៍ហើយ ឥឡូវនេះវាអាចត្រូវបានអនុវត្ត។ ក្រុមហ៊ុន បច្ចេកវិទ្យាយក្ស របស់សហរដ្ឋអាមេរិក ត្រូវបានជំទាស់យ៉ាងខ្លាំង ចំពោះច្បាប់ថ្មីដែលមិនធ្លាប់មាន ពីមុនមក ដោយ Facebook បានអះអាងថា យល់ច្រឡំជាមូលដ្ឋាន ចំពោះទំនាក់ទំនង រវាងវេទិការបស់យើង និងអ្នកចេញផ្សាយដែលប្រើវា ។

គេហទំព័រនេះថែមទាំងបានដកហូតសិទ្ធិចូលមើល មាតិកាព័ត៌មានជាបណ្តោះអាសន្ន ក្នុងប្រទេសនៅលើវេទិកា របស់ខ្លួនដែលផ្ទុយនឹងច្បាប់របស់ខ្លួន ។ ប៉ុន្តែបន្ទាប់ពីកិច្ចពិភាក្សា ជាបន្តបន្ទាប់នៅចុង សប្តាហ៍កិច្ចព្រមព្រៀង មួយត្រូវបានធ្វើឡើង ហើយរដ្ឋាភិបាល អូស្រ្តាលី បានយល់ព្រមផ្លាស់ប្តូរផ្នែកខ្លះ នៃច្បាប់ ។

ជាថ្នូរនឹងការ ផ្លាស់ប្តូរ Facebook បានយល់ព្រមដកបម្រាមមិនឲ្យប្រជាជន អូស្ត្រាលី ចូលមើល និងចែករម្លែកព័ត៌មាន។លោក Rod Sims ជាអ្នករៀបចំការប្រកួតប្រជែង បានធ្វើសេចក្តីព្រាងច្បាប់នេះ បាននិយាយថា លោកពេញចិត្តដែលច្បាប់ធ្វើវិសោធនកម្មថ្មីនេះ នឹងដោះស្រាយអតុល្យភាពទីផ្សារ រវាងអ្នកចេគផ្សាយអូស្រ្តាលី និងច្រកចេញចូល តាមប្រព័ន្ធអ៊ីនធើណេត ៕ដោយ៖លី ភីលីព

Most Popular

To Top