ព័ត៌មានអន្តរជាតិ

GCHQ ៖ ប្រព័ន្ធបច្ចេកវិទ្យា AI អាចជួយចក្រភពអង់គ្លេស ប្រយុទ្ធប្រឆាំងការ វាយប្រហារព័ត៌មានមិនពិត

អង់គ្លេស ៖ GCHQ បាននិយាយដោយមានជឿជាក់ថា ខ្លួនអាចប្រើប្រព័ន្ធបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI) ដើម្បីជួយបង្ហាញ ការវាយប្រហារព័ត៌មាន មិនពិតដោយ រដ្ឋបរទេស ដែលមានអរិភាពព្យាយាម ធ្វើឲ្យអន្តរាយដល់លទ្ធិប្រជាធិបតេយ្យ របស់ចក្រភពអង់គ្លេសយោងតាមការចេញ ផ្សាយពីគេហទំព័រស្គាយញ៉ូវ។

ទីភ្នាក់ងារនេះបាននិយាយ ដោយរួមបញ្ចូលថា ការលាតត្រដាងវីដេអូស៊ីជម្រៅ និងសម្ភារៈសំឡេង ដែលបានផ្សព្វផ្សាយតាមអ៊ីនធើណេត ដើម្បីបំភាន់សាធារណជន ។ AIក៏អាចត្រូវបានប្រើ ដើម្បីជួយដោះស្រាយការ រំលោភបំពានផ្លូវភេទ ការជួញដូរ និងការវាយប្រហារ តាមអ៊ីនធើណេត ដោយសារតែសមត្ថភាព របស់វាក្នុងការវិភាគបរិមាណទិន្នន័យ យ៉ាងច្រើនក្នុងល្បឿន ។

នៅមុនការចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នៃច្បាប់ថ្មីមួយ ដែលផ្តល់នូវក្របខណ្ឌសីលធម៌ សម្រាប់ការប្រើប្រាស់ AI ក្នុងប្រតិបត្តិការរបស់ខ្លួន លោ Jeremy Fleming នាយក GCHQ បានហៅផលប៉ះពាល់ នៃAIទៅលើទីភ្នាក់ងារ របស់លោកថា “មានអត្ថន័យជ្រាលជ្រៅ” ។ លោកបាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា AIមានតម្លៃមិន អាចកាត់ថ្លៃបាននៅក្នុង បេសកកម្មជាច្រើនរបស់យើង នៅពេលយើងការពារប្រទេស ប្រជាជន និងផ្លូវនៃជីវិត ។

វាអនុញ្ញាតឲ្យអ្នកវិភាគ ដ៏អស្ចារ្យរបស់យើងគ្រប់គ្រង បរិមាណទិន្នន័យដ៏ច្រើន សន្ធឹកសន្ធាប់ និងធ្វើឲ្យប្រសើរឡើង នូវការសម្រេចចិត្តនៅ ចំពោះមុខការគំរាមកំហែង កាន់តែស្មុគស្មាញដោយការការពារ កុមារទៅនឹងការពង្រឹង សន្តិសុខតាមអ៊ីនធើណេត ។
ខណៈការវិវត្តបច្ចេកវិទ្យា ដែលមិនធ្លាប់មាន ពីមុនមកបង្កបញ្ហាប្រឈម ខាងក្រមសីលធម៌ដ៏សំខាន់ សម្រាប់សង្គមទាំងអស់រួមទាំង GCHQ ៕ ដោយ៖លី ភីលីព

Most Popular

To Top