ព័ត៌មានអន្តរជាតិ

លោក បៃដិន ចង់រក្សាគោលនយោបាយ លោក ត្រាំ ជំរុញការនាំចេញកូនដ្រូនប្រដាប់អាវុធ

បរទេស៖ រដ្ឋបាលលោក បៃដិន តាមសេចក្តីរាយការណ៍ ចង់រក្សាទុកគោលនយោបាយ ដ៏ចម្រូងចម្រាស់របស់លោក ត្រាំ ដែលជំរុញបង្កើន ការនាំចេញកូនដ្រូនប្រដាប់អាវុធ ទៅកាន់ប្រទេសនានា ដែលមានកំណត់ត្រាសិទ្ធិមនុស្ស ស្ថិតក្រោមការពិចារណា នៅសហរដ្ឋអាមេរិក និងទីផ្សេងទៀត។

នៅពេលដែលរដ្ឋបាល អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ធ្វើការបកស្រាយឡើងវិញ នូវកិច្ចព្រមព្រៀងអាវុធសម័យសង្គ្រាមត្រជាក់ រវាងប្រទេសចំនួន៣៥ ដែលគេស្គាល់ថា ប្រព័ន្ធត្រួតពិនិត្យបច្ចេកវិទ្យាមីស៊ីលនោះ ដើម្បីបង្កើនការលក់កូនដ្រូននោះ អ្នកគាំទ្រការគ្រប់គ្រងអាវុធ និងសមាជិកសភាពជាន់ខ្ពស់ ខ្លះមកពីបក្សលទ្ធិប្រជាធិបតេយ្ប បានភ័យខ្លាចថា វានឹងធ្វើឲ្យមានជម្លោះពិភពលោក កាន់តែអាក្រក់ឡើង។

តាមសេចក្តីរាយការណ៍ ក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន កំពុងតែធ្វើការសិក្សា ពីវិធីរក្សាគោលនយោបាយ ស្របពេលដែលក្រសួងការបរទេស កំពុងស្នើសម្ពន្ធមិត្ត និងប្រទេសផ្សេងទៀត ដែលលក់កូនដ្រូន ឲ្យសម្របនឹងគោលជំហរសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ស្របពេលដែលយន្តហោះបំបាំងកាយនានា ដូចជាយន្តហោះចម្បាំង F-35 ជាដើម មានតម្លៃដល់ទៅ៧៩លានដុល្លារនោះ កូនដ្រូនគឺមានតម្លៃថោយជាងឆ្ងាយ ប៉ុន្តែនៅតែអាចធ្វើប្រតិបត្តិការ វាយប្រហារមីស៊ីល មានកម្រិតហានិភ័យខ្ពស់ និងបេសកកម្មស៊ើបការណ៍ ដោយមិនបង្កឲ្យមានគ្រោះថ្នាក់ដល់ពីឡុត៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top