អេហ្ស៊ីប៖ អាថ៌កំបាំងឃាតកម្ម កាល២,៦០០ឆ្នាំ លើស្ត្រីទីបំផុតដោះស្រាយបានហើយ តាមការសិក្សាថ្មីមួយបានឲ្យដឹងថា ស្ត្រីជាម៉ាំមីដ៏ល្បីដែលមានឈ្មោះ Takabuti បានស្លាប់ប្រហែល ២,៦០០ ឆ្នាំមកហើយ បន្ទាប់ពីស្រ្តីរូបនេះត្រូវបានគេកាប់នឹងពូថៅមិនមែនជាកាំបិតដូចការអះអាងពីមុនទេនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រ ឌៀលីម៉ែល។
លោកសាស្រ្តាចារ្យ Rosalie David មកពីសាកលវិទ្យាល័យ Manchester និងលោកសាស្រ្តាចារ្យ Eileen Murphy Queen’s University Belfast បានស្វែងយល់ពីការស្លាប់ដ៏អាថ៌កំបាំងរបស់Takabuti ។ នាងត្រូវបានគេគិតថា ជាស្ត្រីមានឋានៈខ្ពង់ខ្ពស់ម្នាក់ដែលបានរស់នៅក្នុងទីក្រុង Thebes នៅប្រទេសអេហ្ស៊ីបបុរាណ ដោយសព្វថ្ងៃនេះជាទីក្រុង Luxor ទំនើបជាង ២,៦០០ ឆ្នាំមុន។
បុព្វហេតុនៃការស្លាប់របស់នាង គឺជាអាថ៌កំបាំងដ៏ស្ថិតស្ថេរ អស់ជាច្រើនទសវត្សមកហើយចាប់តាំងពីនាង ត្រូវបាននាំទៅប្រទេសអៀរឡង់កាលឆ្នាំ ១៨៣៤ ហើយមិនបានចូលខ្លួនជាលើកដំបូងនៅឆ្នាំបន្ទាប់។ ការសិក្សាថ្មីនេះបានប្រើបច្ចេកទេសជាច្រើនរួមមានការវិភាគDNA អេកាំរស្មីអ៊ិច ការស្កេនម៉ាស៊ីNCT និងការវិភាគឧបករណ៍វេចខ្ចប់សក់ និងម៉ាំមីដើម្បីស្វែងយល់បន្ថែម។
ក្រុមនេះបាននិយាយថា ពូថៅយោធាប្រហែលជាត្រូវបានគេប្រើនៅពីក្រោយ ខណៈនាងកំពុងរត់គេចពីអ្នកវាយប្រហាររបស់នាង ហើយប្រហែលជាទាហានAssyrian ឬជាប្រជាជនម្នាក់របស់នាង។ ការស្រាវជ្រាវត្រូវបានចេញផ្សាយ នៅសៀវភៅថ្មីមួយមានឈ្មោះថា “ ជីវិត និងពេលវេលានៃ Takabuti នៅអេហ្ស៊ីបបុរាណ៖ ការស៊ើបអង្កេតលើសាកសពម៉ាំមី Belfast” ៕
ដោយ៖លី ភីលីព



