ព័ត៌មានអន្តរជាតិ

ការនាំចេញអាវុធ របស់អាល្លឺម៉ង់ កើនឡើងរហូតដល់ជាង ១០ពាន់លានដុល្លារក្នុងឆ្នាំ២០២១

បឺលីន ៖ ក្រសួងសេដ្ឋកិច្ច និងសកម្មភាព អាកាសធាតុអាល្លឺម៉ង់ បានឲ្យដឹងថា រដ្ឋាភិបាលអាល្លឺម៉ង់ បានអនុម័តការនាំចេញ ឧបករណ៍យោធាដែលមានតម្លៃ ៩,៣៥ពាន់លានអឺរ៉ូ (១០,៧ពាន់លានដុល្លារអាមេរិក) ក្នុងឆ្នាំ២០២១ កើនឡើង ៦០,៦ភាគរយពីឆ្នាំមុន ។

ក្រសួងបានកត់សម្គាល់ថា “តម្លៃខ្ពស់ គឺបណ្តាលមកពីការសម្រេចចិត្ត ដែលធ្វើឡើងដោយរដ្ឋាភិបាលមុន ដែលទទួលខុសត្រូវ ចំពោះអាជ្ញាប័ណ្ណ ដែលខ្លួនបានចេញផងដែរ” ដោយបន្ថែមថា រដ្ឋាភិបាលថ្មីនឹង “ស្រមៃមើលវិធីសាស្រ្តរឹតបន្តឹង ចំពោះការនាំចេញអាវុធ” ។

យោងតាមក្រសួងបានឱ្យដឹងថា អេហ្ស៊ីប គឺជាប្រទេសនាំចូលសម្ភារៈយោធាដ៏ធំបំផុតរបស់អាល្លឺម៉ង់ ដែលមានចំនួន ៤,៣៤ពាន់លានអឺរ៉ូ (៤,៩៥ពាន់លានដុល្លារ) ជាចម្បងសម្រាប់វិស័យដែនសមុទ្រ និងការពារដែនអាកាស។

ក្រសួងបានឲ្យដឹងទៀតថា ចាប់តាំងពីរដ្ឋាភិបាល អាល្លឺម៉ង់ថ្មី ចូលកាន់តំណែងក្នុងខែធ្នូ អាជ្ញាប័ណ្ណនាំចេញ សម្រាប់ឧបករណ៍យោធា ដែលមានតម្លៃ ៣០៩លានអឺរ៉ូ (៣៥២ លានដុល្លារ) ត្រូវបានចេញ ដែលភាគច្រើនកំណត់ សម្រាប់ប្រទេសសមាជិក នៃសហភាពអឺរ៉ុប និងអង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង ៕

Most Popular

To Top