ព័ត៌មានអន្តរជាតិ

ប៉ូឡូញ សម្រេចទិញ រថក្រោះមួយតឹក របស់អាមេរិក ជាង១០០គ្រឿង

បរទេស ៖ ទីបំផុតរដ្ឋាភិបាល នៃទីក្រុង Warsaw បានសម្រេចចិត្ត ដល់ការប្រើប្រាស់ រថក្រោះជួរមុខ M1 Abrams ដែលជារថក្រោះរបស់អាមេរិក នោះហើយ ដើម្បីយកមកជំនួស ស្តុកចាស់ ដែលត្រូវបានផ្គត់ផ្គង់ ទៅឲ្យអ៊ុយក្រែន នាពេលកន្លងក។

យោងតាមការចេញផ្សាយ របស់ rt.com បានឲ្យដឹងថា ប្រទេសប៉ូឡូញ បានធ្វើការបញ្ជាទិញរថក្រោះ M1 Abrams ប្រមាណជា១១៦គ្រឿង គឺជារថក្រោះជួរមុខ ដែលត្រូវប្រើប្រាស់ដោយអាមេរិក ម្តងហើយក្នុងគោលបំណង សំខាន់បំពេញចន្លោះស្តុកដែលធ្លាប់មានរថក្រោះច្រើនកាលពីមុន។

កិច្ចព្រមព្រៀង រវាងរដ្ឋាភិបាលទីក្រុង Warsaw និងសេតវិមាន ត្រូវបានធ្វើឡើង រួចរាល់ហើយ នេះបើយោងតាមការបញ្ជាក់ ដោយរដ្ឋមន្ត្រីក្រសួង ការពារជាតិ ប៉ូឡូញ លោក Mariusz Blaszczak ទៅកាន់កាសែត IAR កាលពីថ្ងៃសុក្រម្សិលមិញនេះ។

ទោះបីជាយ៉ាងណាក្តី រថក្រោះទាំងនោះនឹង ត្រូវបញ្ជូនទៅឲ្យអ៊ុយក្រែន នៅដើមឆ្នាំក្រោយ ដើម្បីជំនួសរថក្រោះ ដែលសល់ពីសម័យ សហភាពសូវៀត T-72 ចំនួន២៤០គ្រឿង ដែលប៉ូឡូញ បានផ្តល់ឲ្យទៅអ៊ុយក្រែន តាំងតែពីខែមេសា៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top