ព័ត៌មានអន្តរជាតិ

ប្រមុខការពារដែន អាកាសបេឡារុស្ស វាយតម្លៃមិនត្រូវអំពីមីស៊ីល របស់អ៊ុយក្រែន ដែលខ្លួនបានបាញ់ទម្លាក់

បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃសុក្រថា ការរំលោភលើ ដែនអាកាសរបស់បេឡារុស្ស ដោយមីស៊ីលរបស់អ៊ុយក្រែន គឺមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវិមានក្រឹមឡាំង។ លោកបាននិយាយថា បេឡារុស្សបានចែករំលែកទស្សនៈរបស់រុស្ស៊ី ហើយថាប្រទេសទាំងពីរ កំពុងទាក់ទងគ្នាអំពីស្ថានភាព ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា លោក Dmitry Peskov បាននិយថា “កម្រិតខ្ពស់បំផុត នៃការសន្ទនាគ្នាទៅវិញទៅមក និងការជឿទុកចិត្ត ដែលវារួមបញ្ចូល អនុញ្ញាតឱ្យយើងផ្លាស់ប្តូរ ព័ត៌មានរសើបបំផុត ក្នុងលក្ខណៈរហ័ស” ។ លោកបានបន្ថែមថា រដ្ឋាភិបាល ទីក្រុង Minsk បានចាត់វិធានការមួយ ចំនួនបន្ទាប់ពីឧប្បត្តិហេតុនេះ រួមទាំងការចេញពាក្យបណ្តឹង ទៅកាន់ទីក្រុងគៀវផងដែរ ។

សូមជម្រាបថា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ យោធា​បេឡារុស្ស​ បាន​រាយការណ៍​ថា​មបាន​បាញ់​ទម្លាក់​មីស៊ីល ដែល​បាន​ចូល​ក្នុង​ដែន​អាកាស ​របស់​ខ្លួន​ពី​អ៊ុយក្រែន។ របាយការណ៍បាននិយាយថា វាត្រូវបានបាញ់ចេញពីប្រព័ន្ធប្រឆាំង យន្តហោះរយៈចម្ងាយឆ្ងាយ S-300 ។

លោក Kirill Kazantsev ប្រមុខការពារដែនអាកាសបេឡារុស្ស បាននិយាយថា ទីក្រុង Minsk ជឿថា មីស៊ីលនោះបានជួបនឹងបញ្ហាបច្ចេកទេស ឬថាប្រតិបត្តិករនៃប្រព័ន្ធ S-300 មិនបានបណ្តុះបណ្តាលគ្រប់គ្រាន់ ឬថាការបំពាននេះ គឺជាការបង្កហេតុដោយចេតនា៕

Most Popular

To Top