ព័ត៌មានអន្តរជាតិ

យោធារុស្ស៊ី ឆ្លើយតបនឹងការត្អូញត្អែររបស់អាមេរិក អំពីការហោះហើររំខាន ដល់យន្តហោះគ្មានមនុស្សបើក MQ-9 ចំនួនបីគ្រឿង

AFP

បរទេស៖ កងទ័ពអាកាសរុស្ស៊ីកំពុងធ្វើសមយុទ្ធរួមគ្នាជាមួយសមភាគីស៊ីរី ដូច្នេះផ្នែកខ្លះនៃដែនអាកាសរបស់ប្រទេសនេះនៅតែគ្មានដែនកំណត់សម្រាប់កងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិក។ ក្រសួងការពារជាតិរុស្ស៊ី បានអះអាងជាថ្មីបន្ទាប់ពីមន្ទីរបញ្ចកោណបានចោទប្រកាន់រុស្ស៊ីថា បាន “រំខាន” ដល់យន្តហោះគ្មានមនុស្សបើកអាមេរិកជាលើកទីបីហើយនៅក្នុងសប្តាហ៍នេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Oleg Gurinov អនុប្រធានមជ្ឈមណ្ឌលបង្រួបបង្រួមរុស្ស៊ីសម្រាប់ស៊ីរី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា “ភាគីរុស្ស៊ីជាថ្មីម្តងទៀតបង្ហាញការព្រួយបារម្ភអំពីការរំលោភជាប្រព័ន្ធនៃពិធីសារនៃការប៉ះទង្គិចគ្នាដែលទាក់ទងនឹងការហោះហើររបស់យន្តហោះគ្មានមនុស្សបើក (UAVs) នៃអ្វីដែលហៅថាសម្ព័ន្ធប្រឆាំងភេរវកម្មអន្តរជាតិ”

កាលពីថ្ងៃសុក្រ មេបញ្ជាការកងទ័ពអាកាសអាមេរិកកណ្តាល លោកឧត្តមសេនីយ៍ទោ Alex Grynkewich បានអះអាងថា “យន្តហោះគ្មានមនុស្សបើក MQ-9 ចំនួនបីគ្រឿងត្រូវបានរំខានម្តងទៀតដោយយន្តហោះចម្បាំងរុស្ស៊ី ពេលកំពុងហោះហើរលើប្រទេសស៊ីរី” សម្រាប់ថ្ងៃទីបីជាប់ៗគ្នា។ យ៉ាងណាក៏ដោយ លោក Alex Grynkewich មិនបានចែករំលែកវីដេអូនៃការជួបប្រទះគ្នាលើកនេះទេ ប៉ុន្តែបានចោទប្រកាន់អ្នកបើកយន្តហោះរុស្ស៊ីថាបានធ្វើ “ការឆ្លងកាត់ជិត ១៨ ដែលមិនប្រកបដោយវិជ្ជាជីវៈដែលបណ្តាលឱ្យយន្តហោះ MQ-9s មានប្រតិកម្មដើម្បីបញ្ចៀសស្ថានភាពដែលមិនមានសុវត្ថិភាព” ។

នៅពេលសួរថាតើយន្តហោះគ្មានមនុស្សបើករបស់អាមេរិកពិតជាអាចហោះហើរទៅកាន់តំបន់ហាមឃាត់ឬយ៉ាងណានោះ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Patrick Ryder បានទទូចនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា វានឹងមិនសមហេតុផលឡើយ ដើម្បីណែនាំ និងស្តីបន្ទោសមកលើទីក្រុងវ៉ាស៊ីនតោន៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top