ព័ត៌មានអន្តរជាតិ

Update ៖ មេដឹកនាំអារ៉ាប់ ថ្កោលទោស ទៅលើការវាយប្រហារ របស់អ៊ីស្រាអ៊ែល ទៅតំបន់ហ្គាហ្សា

ប្រភព ៖ AFP

គែរ៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ថា មេដឹកនាំអារ៉ាប់បានថ្កោលទោស ទៅលើការទម្លាក់គ្រាប់បែក រយៈពេល២សប្តាហ៍ របស់អ៊ីស្រាអ៊ែល ទៅលើតំបន់ហ្គាហ្សា កាលពីថ្ងៃសៅរ៍ ហើយបានទាមទារ ឱ្យមានកិច្ចខិតខំប្រឹងប្រែង ជាថ្មីដើម្បីឈានដល់ការ រកដំណោះស្រាយស្វែងរកសន្តិភាព នៅមជ្ឈិមបូព៌ា ដើម្បីបញ្ចប់វដ្ត នៃអំពើហិង្សារយៈពេលជាច្រើនទសវត្សរ៍ រវាងអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន ។

ថ្លែងនៅឯការជួបប្រជុំគ្នា យ៉ាងប្រញាប់ប្រញាល់ដែលហៅថា កិច្ចប្រជុំកំពូលសន្តិភាពទីក្រុងគែរ ព្រះមហាក្សត្រ ហ្ស៊កដានី Abdullah បានបរិហារនូវអ្វី ដែលទ្រង់ហៅថា ភាពស្ងៀមស្ងាត់ជាសាកល អំពីការវាយប្រហាររបស់អ៊ីស្រាអ៊ែល ទៅលើក្រុមដែលហ៊ុមព័ទ្ធ ហើយបានជំរុញឱ្យមាន វិធីសាស្រ្តផ្សេងៗ ដើម្បីដោះស្រាយជម្លោះអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន។

ទ្រង់បានព្រះបន្ទូលថា “សារដែលពិភពលោកអារ៉ាប់កំពុងឮគឺថា ជីវិតរបស់ប៉ាឡេស្ទីន មិនសូវសំខាន់ជាងជនជាតិ អ៊ីស្រាអ៊ែល” ។ ទ្រង់បានមានព្រះបន្ទូលទៀតថា ទ្រង់ខ្ញាល់យ៉ាងខ្លាំង និងសោកសៅ ចំពោះអំពើហឹង្សាប្រឆាំងនឹងជនស៊ីវិល ដែលស្លូតត្រង់រស់នៅតំបន់ហ្គាហ្សា តំបន់ West Bank និងទឹកដីអ៊ីស្រាអ៊ែល ។

ទ្រង់បានមានបន្ទូលថា “ថ្នាក់ដឹកនាំអ៊ីស្រាអ៊ែល ត្រូវតែដឹងឡើងវិញថា រដ្ឋមួយមិន អាចរីកចម្រើនបានទេ ប្រសិនបើវាត្រូវបានបង្កើតឡើង នៅលើមូលដ្ឋាននៃភាពអយុត្តិធម៌ … សាររបស់យើងទៅកាន់ អ៊ីស្រាអ៊ែល គួរតែថាយើងចង់បានអនាគតនៃសន្តិភាព និងសន្តិសុខសម្រាប់អ្នក និងប៉ាឡេស្ទីន” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top