ព័ត៌មានអន្តរជាតិ

អត្រាមានកូន បានធ្លាក់ចុះយ៉ាងខ្លាំង នៅទូទាំងពិភពលោកជាច្រើន បន្ទាប់ការប្រើប្រាស់ឧបករណ៍ ស្មាតហ្វូនយ៉ាងទូលំទូលាយ

អាមេរិក៖នេះបើយោងតាមរបាយការណ៍របស់ Financial Times ដោយដកស្រង់ សម្តីអ្នកស្រាវជ្រាវ និងទិន្នន័យប្រជាសាស្ត្រថា ការប្រើប្រាស់ឧបករណ៍ស្មាតហ្វូន និងទំនាក់ទំនងផ្ទាល់មុខដែលខ្សោយ ជាងអាចរួមចំណែកដល់ការធ្លាក់ចុះអត្រាកំណើតនៅទូទាំងពិភពលោក ជាពិសេសក្នុងចំណោមយុវវ័យ ខណៈអត្រាមានកូនទូទាំងពិភពលោកកំពុងធ្លាក់ចុះ ក្នុងល្បឿនកំណត់ត្រា។

នេះបើយោងតាមការចុះផ្សាយនៅថ្ងៃសៅរ៍ បាននិយាយថា ការវិភាគមួយដែលគ្របដណ្តប់ លើកំណត់ត្រាប្រជាជន និងទិន្នន័យស្វែងរក Google បានរកឃើញថា អត្រាកំណើតបានធ្លាក់ចុះយ៉ាងខ្លាំងនៅទូទាំងប្រទេសជាច្រើន បន្ទាប់ពីការទទួលយកស្មាតហ្វូនយ៉ាងទូលំទូលាយ ដោយមិនគិតពីនិន្នាការប្រជាសាស្ត្រពីមុនៗនោះទេ ។

FT បានលើកឡើងពីលោក Jesus Fernandez-Villaverde សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Pennsylvania និងជាអ្នកស្រាវជ្រាវស្តីពីការផ្លាស់ប្តូរប្រជាសាស្ត្រ បានពិពណ៌នាអំពីការធ្លាក់ចុះអត្រាមានកូនថា ជា សំណួរដ៏ធំនៃសម័យកាលរបស់យើង។ លោកបានអះអាងថា បញ្ហាសេដ្ឋកិច្ច និងសង្គមជាច្រើននាពេលបច្ចុប្បន្ននេះគឺ ជាបន្តពីការធ្លាក់ចុះអត្រាកំណើត។

នេះបើយោងតាមរបាយការណ៍ថា អ្នកស្រាវជ្រាវកំពុងភ្ជាប់ការប្រើប្រាស់ស្មាតហ្វូន និង ប្រព័ន្ធផ្សព្វផ្សាយសង្គមយ៉ាងច្រើន ក៏ដូចជាទំនាក់ទំនងផ្ទាល់មុខ ដែលខ្សោយជាងទៅនឹងការធ្លាក់ចុះអត្រា មានកូនក្នុងប្រទេសនានាជុំវិញពិភពលោក រួមទាំងអាមេរិក ចក្រភពអង់គ្លេស ប្រេស៊ីល និងកូរ៉េខាងត្បូង

កាសែត FT បានដកស្រង់ឯកសារថ្មីមួយដោយលោក Nathan Hudson និងលោក Hernan Moscoso-Boedo មកពីសាកលវិទ្យាល័យ Cincinnati ថា ការពិនិត្យមើលអត្រាកំណើតក្នុងអំឡុងពេលដាក់ឲ្យប្រើប្រាស់បណ្តាញទូរសព្ទចល័ត 4G នៅអាមេរិក និងចក្រភពអង់គ្លេស។

ក្រុមអ្នកស្រាវជ្រាវបានអះអាងថា ស្មាតហ្វូនបានផ្លាស់ប្តូររបៀប ដែលយុវវ័យចំណាយពេលជាមួយគ្នា និងបានកាត់បន្ថយយ៉ាងខ្លាំងនូវការ ជួបជុំគ្នាដោយផ្ទាល់។ អត្រាកំណើតក្នុងចំណោមក្មេងជំទង់ និងមនុស្សពេញវ័យវ័យក្មេងនៅ អាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលីមានស្ថេរភាពជាទូទៅ នៅដើមទសវត្សរ៍ឆ្នាំ ២០០០  មុនពេលចាប់ផ្តើមធ្លាក់ចុះបន្ទាប់ពីឆ្នាំ២០០៧ នៅពេលឧបករណ៍ទាំងនេះ ត្រូវបានអនុម័តយ៉ាងទូលំទូលាយ ៕

Most Popular

To Top