ព័ត៌មានអន្តរជាតិ

តារាចម្រៀងស្រីនាង Guo Xiaoying ត្រូវចោទប្រកាន់ពីបទវាយមិត្តរួមក្រុម ដោយសារតែបដិសេធការសារភាពស្នេហារបស់នាង

ចិន៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ភាពចម្រូងចម្រាសនេះពាក់ព័ន្ធនឹងក្រុមតារាចម្រៀងចិន BEJ48 ខណៈសមាជិកក្រុម នាង Guo Xiaoying ត្រូវបានចោទប្រកាន់ថា បានយាយីលើបាង Alimire Abdurahman ដែលជាអតីតសមាជិកនៃក្រុម Team E របស់ BEJ48 ត្រូវបានបន្ទាបឋានៈទៅជាអ្នកហ្វឹកហាត់ ២ ឆ្នាំបន្ទាប់ពីបង្ហាញខ្លួនជាមួយក្រុម។

ការបន្ទាបឋានៈនេះបានកើតឡើងកាលខែធ្នូ ឆ្នាំ ២០២៥ បន្ទាប់ពីរឿងអាស្រូវមួយ។ Guo Xiaoying បានចោទប្រកាន់ជាសាធារណៈថា នាង Alimire បានវាយប្រហាររាងកាយនាងបន្ទាប់ពីការសារភាពស្នេហាដែលត្រូវបានបដិសេធ។ អតីតអ្នកហ្វឹកហាត់ SNH48 Xia YiXin ក៏បាននិយាយអំពីទំនាក់ទំនងអតីតកាលរបស់នាងជាមួយ Alimire ដោយចោទប្រកាន់ពីអំពើហិង្សា និងជម្លោះហិរញ្ញវត្ថុ។ ក្រោយមក Alimire បានបង្ហោះការសុំទោសជាសាធារណៈទៅកាន់ Guo Xiaoying នៅលើគណនី Weibo ផ្ទាល់ខ្លួនរបស់នាង ប៉ុន្តែបានបដិសេធការចោទប្រកាន់របស់ Xia YiXin។

ប្រាំមួយខែក្រោយមក ការបង្ហោះដែលសន្មតថា ជារបស់ Guo Xiaoying កំពុងដោះស្រាយការចោទប្រកាន់អំពីការឈ្លោះប្រកែកគ្នាក្នុងអន្តេវាសិកដ្ឋានដែលពាក់ព័ន្ធនឹងនាង និង Alimire។ ពាក្យចចាមអារ៉ាមបង្ហាញថាទំនាក់ទំនងរបស់ពួកគេមានភាពតានតឹងអស់មួយរយៈខណៈពេលដែលពួកគេរស់នៅជាមួយគ្នា។

កាលពីខែធ្នូឆ្នាំមុន Alimire បានចេញលិខិតសុំទោសជាសាធារណៈមួយ ដែលនាងបានទទួលស្គាល់យ៉ាងច្បាស់ថា ភាគីម្ខាងទៀតបានរងរបួសក្នុងអំឡុងពេលឈ្លោះប្រកែកគ្នា” ហើយបានទទួលខុសត្រូវទាំងស្រុង ប៉ុន្តែឥឡូវនេះ នាងបានបដិសេធការទទួលស្គាល់ទាំងនោះ ហើយបានចេញរបាយការណ៍លម្អិតមួយដោយចោទប្រកាន់ Guo Xiaoying៕

Most Popular

To Top