កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា សកម្មភាពរបស់តារាចម្រៀងនាង Jihyo សមាជិកក្រុមតារាចម្រៀងនារីកូរ៉េខាងត្បូង TWICE ក្នុងព្រឹត្តិការណ៍ថ្មីៗនេះ បានលេចចេញឡើង ចំពេលមានការពិភាក្សាអំពីការបន្តកិច្ចសន្យាបង្កឲ្យមានការព្រួយបារម្ភ។
ក្រុម TWICE បានបង្កើតខ្លួនឯងជាក្រុមនារី K-Pop ដែលមានអាយុកាលយូរបំផុតមួយក្នុងឧស្សាហកម្មនេះ។ ក្រុមនេះបានរួចផុតពីបណ្តាសារយៈពេល ៧ ឆ្នាំ ដោយបន្តកិច្ចសន្យារបស់ពួកគេ បន្ទាប់ពីរយៈពេលដំបូងបានបញ្ចប់នៅឆ្នាំ ២០២២ ។
ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះ មានរបាយការណ៍ថា ក្រុមនារីនេះកំពុងស្ថិតក្រោមការពិភាក្សាជាមួយ JYP Entertainment អំពីកិច្ចសន្យារបស់ពួកគេ។ JYP Entertainment បាននិយាយថា ការចរចាកំពុងដំណើរការ ហើយមិនទាន់មានការសម្រេចចិត្តនៅឡើយទេ។
រួមជាមួយនឹងសេចក្តីថ្លែងការណ៍ផ្លូវការទាំងនេះ ការរំពឹងទុកថា នាង Jeongyeon នឹងចាកចេញពី JYP ដើម្បីចុះកិច្ចសន្យាជាមួយផលិតកម្មសម្តែងក៏បានលេចចេញឡើង។ អ្នកគាំទ្របានសម្តែងអារម្មណ៍ចម្រុះអំពីរឿងនេះ។ រួមទាំងសកម្មភាពរបស់នាង Jihyo ក្នុងកម្មវិធីមុនៗ បានលេចចេញមកវិញ។
ក្នុងអំឡុងពេលបទចម្រៀងចុងក្រោយនៃការប្រគំតន្ត្រីនៅថ្ងៃទី ២៨ ខែមេសា នៅទីក្រុងតូក្យូ នាង Jihyo ត្រូវបានគេឃើញយំនៅលើឆាកក្នុងអំឡុងពេលចុងក្រោយនៃការប្រគំតន្ត្រី។ តារាចម្រៀងរូបនេះត្រូវបាន នាង Jeongyeon លួងលោម ដោយបានឱបនាង និងជួយជូតទឹកភ្នែករបស់នាង ដោយក្រោយមកបាននិយាយថាវាជាទឹកភ្នែកដ៏រីករាយ៕
