ព័ត៌មានអន្តរជាតិ

ម្តាយជនជាតិថៃ បង្ខំកូនស្រីវ័យជំទង់អាយុ ១៧ ឆ្នាំ ឲ្យលក់ផ្លូវភេទឲ្យជនបរទេស និងថតសកម្មភាពផ្លូវភេទ

ថៃ៖យោងតាមការចេញផ្សាយពីគេហទំព័រ The Thaiger បានប្រាប់ឲ្យដឹងថា បុរសជនជាតិអាល្លឺម៉ង់ម្នាក់ និងគូស្នេហ៍ជនជាតិថៃ មួយគូត្រូវបានចាប់ខ្លួន នៅទីក្រុងបាងកកពីបទកេងប្រវ័ញ្ចផ្លូវភេទ លើក្មេងស្រីអាយុ ១៧ ឆ្នាំ ខណៈជនរងគ្រោះវ័យក្មេងរូបនេះបាននិយាយថា នាងត្រូវបានបង្ខំឲ្យផ្តល់សេវាកម្មផ្លូវ ភេទដល់ជនបរទេស និងថតសកម្មភាពផ្លូវភេទ របស់នាងសម្រាប់លក់ ។

ករណីនេះបានលេចចេញជារូបរាងបន្ទាប់ពីអ្នកមាន ឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គម Kantouch “Gun” Pongpaiboonwet បាននិយាយថា ក្មេងស្រីវ័យជំទង់ម្នាក់បានទាក់ទងគាត់តាមអ៊ីនធើណេត ដើម្បីសុំជំនួយ។ Gun បានចែករម្លែកព័ត៌មានលម្អិត នៃករណីនេះកាលពីម្សិលមិញ ថ្ងៃទី ២៤ ខែមិថុនា ដោយនិយាយថា គាត់បានសម្របសម្រួល ជាមួយប៉ូលីស និងអាជ្ញាធរសុខុមាលភាពកុមារ នាំឲ្យមានប្រតិបត្តិការ ជួយសង្គ្រោះដោយជោគជ័យ។

យោងតាម Gun ក្មេងជំទង់រូបនេះបានចោទប្រកាន់ថា ម្តាយរបស់នាងបានបញ្ជាឲ្យនាងទិញគ្រឿងញៀន សម្រាប់ឪពុកចុងរបស់នាង និងបង្ខំនាងឲ្យទទួលបានប្រាក់ចំនួន ៨០០ បាតតាមរយៈមធ្យោបាយខុសច្បាប់ រួមទាំងការលួច និងការងារផ្លូវភេទ។

Gun បាននិយាយថា ក្រុមរបស់លោកបានជួបក្មេង ស្រីនោះ ដើម្បីប្រមូលព័ត៌មានលម្អិតបន្ថែម។ ក្មេងជំទង់រូបនេះបាននិយាយថា នាងត្រូវបានបង្ខំ ឲ្យផលិតវីដេអូអាសអាភាស ដែលបន្ទាប់មកត្រូវបានលក់ ទៅឲ្យជនបរទេស ។ នាងក៏បានចែករំលែកសារ តាមអ៊ីនធើណេតបង្ហាញ ពីការណែនាំពីម្តាយរបស់នាង ទាក់ទងនឹងខ្លឹមសារផងដែរ៕

Most Popular

To Top